នីហ្សេរីយ៉ា៖ ក្រុមអ៊ីស្លាម នីហ្សេរីយ៉ា បូកូហារ៉ាម (Boko Haram) បានបង្ហោះវីដេអូ កាត់ក្បាល បុរស ២នាក់ ដែលត្រូវបាន ចោទប្រកាន់ថាជាអ្នកសុើបការ ក្រោយពេល ពួកគេបើកការសួរចម្លើយ រួចមក។ បុរសម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានបង្ខំឲ្យសារភាព និងពន្យល់អំពីទោសកំហុស របស់ខ្លួន នៅមុខកាមេរ៉ា មុនពេលត្រូវពួកនេះ សម្លាប់កាត់ក្បាល។

វីដេអូកាត់ក្បាល ជនជាប់ចោទ ដ៏គួរឲ្យភ័យខ្លាចនេះ ត្រូវបានបង្ហោះ ដោយរដ្ឋអ៊ីស្លាម និងជាលើកទីពីរដែលបានចេញផ្សាយ ដោយក្រុមបូកូហារ៉ាម។ វីដេអូនេះបានហៅថា "ការប្រមូលផលនៃចារកម្ម" ត្រូវបានបង្ហោះនៅលើ Twitter កាលពីថ្ងៃច័ន្ទនេះ ដោយក្រុមបូកូហារ៉ាម។ វីដេអូនេះចាប់ផ្តើម ដោយការបង្ហាញបុរសម្នាក់ លុតជង្គង់នៅ ខាងមុខ ដែលអមដោយ ក្រុមអ្នកប្រយុទ្ធ បូកូហារ៉ាម ឈរនៅជិត និងកាន់ទង់ជាតិ ហើយមាន បុរសបិទមុខ ម្នាក់ទៀត បានឈរនៅពីក្រោយ លោក Dawoud Muhammad និងកាន់កាំបិតដ៏ធំមួយ។ លោក Muhammad បានសារភាពថា លោកជាកសិករមកពី Bagas ភាគខាងជើង ប្រទេសនីហ្សេរីយ៉ា។ គាត់បាននិយាយទៀតថា គាត់ត្រូវបានបញ្ជាដោយ មន្ត្រីប៉ូលីស ដែលបានផ្តល់ប្រាក់ជូនគាត់ ដើម្បីផ្លាស់ប្តូរនឹងការចូលទៅជិតក្រុម បូកូហារ៉ាម ដើម្បីធ្វើជាអ្នកសុើបការ។ "មន្តី្រនោះបានឲ្យលុយខ្ញុំ ៥០០០ Naira (១៦.២០លានផោន)" គាត់បានបន្ថែមដូចនេះ។ មន្រ្តីប៉ូលីសនោះបានសន្យានឹងគាត់ថា គាត់នឹងក្លាយជាអ្នកមាន ដែលមិនបាច់ ត្រឡប់ទៅធ្វើជា កសិករជាថ្មី ម្តងទៀតទេ។ បន្ទាប់ពីឆ្លើយចប់ គាត់ត្រូវបានពួកគេ ចាត់ការដោយ កាត់ក្បាល ហើយវីដេអូក៏ ត្រូវបានបិទមុនពេល កាត់ក្បាលបន្តិច រួចហើយ ពួកគេបានបង្ហាញ សាកសពបុរស ពីរនាក់ជាមួយ នឹងក្បាលរបស់ ពួកគេបាន ដាក់នៅ លើទ្រូង។

គួររំលឹកផងដែរថា ទីក្រុងកំណើត របស់លោក Muhammad គឺជាទីកន្លែង នៃការសម្លាប់រង្គាល ដោយក្រុម បូកូហារ៉ាម។ ក្នុងខែមករា ឆ្នាំនេះត្រូវមានតួរលេខ មនុស្សស្លាប់ ២ ០០០នាក់ ហើយមនុស្ស ច្រើនជាង ១៤ ០០០ នាក់ទៀត បានរត់ គេចចេញពីទីក្រុងមួយនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ dailymail

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]