ស៊ីរ៊ី-អ៊ីរ៉ាក់៖ កាលពីថ្ងៃទី ១៥ កុម្ភះ ម្សិលមិញនេះ ប្រភពព័ត៌មាន បរទេស ចុះផ្សាយ ឲ្យដឹងថា ពួករដ្ឋអ៊ីស្លាម ជ្រុលនិយម ហៅកាត់ IS បានបញ្ចេញ វីដេអូថ្មី មួយទៀត របស់ខ្លួន នៃការសម្លាប់ កាត់-ក ចំណាប់ខ្មាំង ចំនួន ២១នាក់ បន្ថែមទៀត។

ចំណាប់ខ្មាំង ជនជាតិ អេហ្ស៊ីប កាន់សាសនាគ្រិស្ត ចំនួន ២១នាក់ ត្រូវបាន ក្រុមសកម្មប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម IS ធ្វើការចាប់ខ្លួនបាន នៅក្នុងប្រទេស លីប៊ី នាពេលកន្លងទៅ ពេលនេះ ត្រូវបានក្រុមនេះ សម្លាប់ កាត់ក្បាល នារសៀល ម្សិលមិញ យ៉ាងព្រៃផ្សៃបំផុត។ ពេជ្ឃឃាតស្លៀកពាក់ខ្មៅ ជុំជិត បានឈរនៅពីក្រោយ ចំណាប់ខ្មាំង ស្លៀកពណ៌ ទឹកក្រូច ក្នុងស្ថានភាពលុតជង្គង់ ដើម្បីថតជាវីដេអូ មុននឹងត្រូវសម្លាប់កាត់-ក្បាល។

វីដេអូសម្លាប់ ដ៏យង់ខ្នងនេះ ត្រូវបានបង្ហោះឡើង ដំបូងបំផុត តាមរយៈ បណ្តាញសង្គម Twitter នៃគណនីមួយ ដែលគាំទ្រ ពួក IS នេះ។ វីដេអូមានរយះពេល ៥នាទី ដោយមានភ្ជាប់មកជាមួយអក្សរសរសេរថា «មនុស្សដែលកាន់សាសនា គ្រិស្ត នឹងមានវាសនា ដូចជា ចំណាប់ខ្មាំងអេហ្ស៊ីប ទាំងនេះ» ។ ខាងក្រោម ជារូបភាព ដកស្រង់បាន ខណះ វីដេអូ មិនត្រូវបាន បង្ហាញ ជាសាធារណះឡើយ៕

ព័ត៌មានពាក់ព័ន្ធ៖

ពួក ISIS បញ្ចេញវីដេអូ សម្លាប់យ៉ាងព្រៃផ្សៃ ទៅលើ បុរសចំណាប់ខ្មាំង ម្នាក់ទៀត (មានវីដេអូ)

ពួក ISIS បាញ់សម្លាប់ រនុកក្នុង ២នាក់ និង ចងម្នាក់ទៀត នឹងឈើឆ្កាង!


រូបភាពពីវីដេអូ បង្ហាញឲ្យឃើញ ចំណាប់ខ្មាំងអេហ្ស៊ីប កំពុងលុតជង្គង់ រង់ចាំ សេចក្តីស្លាប់

ប្រិយមិត្ត មានមតិ យ៉ាងណាខ្លះដែរ ចំពោះករណីថ្មីមួយទៀតនេះ?

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]