ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋទាំងក្មេងចាស់ និយមនាំគ្នារាំបទថ្មីស្នាដៃកូនខ្មែរ ដែលមានចំណងជើងថា "រាំញីកែងជើង" យ៉ាងសប្បាយរីករាយ ។

ហើយអ្វីដែលធ្វើអោយម្ចាស់ បទសប្បាយរកអ្វីប្រៀបផ្ទឹម មិនបាននោះគឺសូម្បីតែប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ក៏គាំទ្រ និងរាំបទនេះដែរ។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស និងជាដៃគូចម្រៀងរបស់ម្ចាស់បទ " រាញីកែងជើង" នាង ពេជ្រ សោភា បានរំលេចសារ នៅលើ Facebook បង្ហាញពីអារម្មណ៍សប្បាយ រំភើបនិងអរគុណដល់សម្តេចតេជោថា " សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុនសែន ដែលបានយកចិត្តទុកដាក់លើបទភ្លេងថ្មីនិងក្បាច់រាំថ្មី ដែលជាស្នាដៃនិពន្ធរបស់កូនខ្មែរពិតៗ របស់យើងខ្ញុំ និងផលិតហង្សមាស និងរស្មីហង្សមាស។ យើងខ្ញុំនឹងខិតខំបន្តទៀត នៅឆ្នាំក្រោយ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា