កំពង់ចាម៖ ឥលូវនេះ កម្មវិធី GATSBY Together បានបន្តទៅកាន់ខេត្តកំពង់ចាម ក្រោយពីទទួលបាន ការគាំទ្រដ៏ខ្លាំងពីនិស្សិត និង យុវវ័យនៅខេត្តបាត់ដំបង។

និស្សិតនៅសកលវិទ្យាល័យទទួលបាននូវ ការសិក្សាពីទ្រឹស្តី និងចាំបាច់ត្រូវការ បន្ថែមការអនុវត្តផ្ទាល់ ដើម្បីអោយស្វែងយល់ អោយកាន់តែច្បាស់។ ហ្គេតប៊ីបានបង្កើតវគ្គបណ្តុះបណ្តាលស្តីពី យុទ្ឋសាស្រ្តរៀបផលិត ផលលើធ្នើតាមទីផ្សា ជូនដល់ និស្សិតនៅសកលវិទ្យាល័យ វ៉េស្ទេីន ខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះដឹងពី ការពង្រីកការលក់ ការវេចខ្ចប់ និងការដាក់បង្ហាញ ផលិតផល បែបណាដើម្បីទាក់ទាញអតិថិជន ។ តំណាងហ្គេតប៊ីបានបន្ថែមថា ក្រៅពីនាំមកនូវភាពទាន់ សម័យ និងភាពស្រស់សង្ហាដល់យុវវ័យ ហ្គេតប៊ីក៏បានចូលរួមចំណែក ផ្តល់នូវចំណេះដឹង និង បទពិសោធន៍ល្អៗ ដែលមាន សារៈប្រយោជន៍ ដល់យុវវ័យកម្ពុជា ដើម្បីជាទុនមួយសំរាប់ពួកគេនៅពេល បញ្ចប់មហាវិទ្យាល័យ និងត្រៀម ដាក់ពាក្យតាម កន្លែងធ្វើការផ្សេងៗ។ តំណាងសកលវិទ្យាល័យ វ៉េស្ទេីន ក៏បានបន្ថែមថា នេះជាលើក ទី២ហើយដែលហ្គេតប៊ីបានសហការ ជាមួយសកលវិទ្យាល័យផ្តល់នូវវគ្គ បណ្តុះបណ្តាលនិង ការអនុវត្ត ដែលមានសារៈ សំខាន់សំរាប់ជាទុន អោយនិស្សិតទាំងអស់យកទៅ បំពេញការងារទៅថ្ងៃអនាគត។

ក្រៅពីវគ្គបណ្តុះបណ្តាល ហ្គេតប៊ីក៏បាន នាំមកនូវការប្រគំតន្រ្តី ដើម្បីអោយយុវវ័យទាំងអស់បានជួបជុំគ្នា សប្បាយរីករាយ ជួបជាមួយតារាចំរៀងដ៏ល្បី គឺលោកនីកូ និង កញ្ញា ទេពបូព្រឹក្ស។ ហ្គេតប៊ីក៏បានណែនាំពី សារៈនៃការរៀបចំខ្លួន អោយទាន់សម័យ និង សមរម្យតាមកាល:ទេស: ក្នុងពេលជាមួយគ្នានេះដែរ ហ្គេតប៊ីក៏បានណែនាំពីផលិតផលច្នៃម៉ូដសក់ថ្មី គឺហ្គេតប៊ីស្ទាយ៍លីងវ៉េក (GATSBY STYLING WAX) សំរាប់ម៉ូដសក់បែបធម្មជាតិ ដែលជាស្ទាយ៍ កំពុងពេញនិយមរបស់ យុវវ័យនាពេលបច្ចុប្បន្នក្រៅពីផលិតផលច្នៃម៉ូដ សក់ហ្គេតប៊ីក៏បាននាំមកនូវ ផលិតផលសំរាប់បុរស តាំងពីចុងសក់ដល់ចុះជើង ដើម្បីអោយ បុរសគ្រប់រូបមានភាព ស្រស់សង្ហារ និង ទាន់សម័យក្នុងនោះ មានដូចជាហ្វូមលាងមុខត្រជាក់ ស្ព្រៃបាញ់ក្លៀក និង ទឹកអប់ហ្គេតប៊ីជាដើម។ ហ្គេតប៊ីបានក្លាយទៅ ជាមិត្តដ៏ជិតស្និទ្ឋិ របស់យុវវ័យ ដែលជួយប្រឹក្សា និងធ្វើអោយយុវវ័យ ទាំងអស់មាន ស្រស់សង្ហា ទាន់សម័យ ប្រកបដោយភាពជឿជាក់។

ដើម្បីទទួលបានផលិតផលដែលមាន គុណភាព សូមរកទិញផលិតផល ដែលមានបិទស្ទីកគ័រ ឌីខេអេសអេច (DKSH) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ