ភ្នំពេញៈ នៅសល់ពេលប៉ុន្មានថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ បានរំកិលមកដល់ ហើយបណ្តាលផលិតកម្ម ក្នុងស្រុកក៏នាំគ្នាប្រជែងគ្នា សម្រឹតសម្រាំង បទចម្រៀង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី។ ទន្ទឹមជាមួយគ្នានោះ គេសង្កេតឃើញថា បទចម្រៀងរបស់ លោក ព្រាប សុវត្ថិ ក៏ទទួលបានការពេញនិយមច្រើន ពីសំណាក់អ្នកគាំទ្រដែលធ្វើឲ្យ លោកមានអារម្មណ៍សប្បាយ និងរំភើបរហូតដល់រំលេចសារ អរគុណទៅដល់ទស្សនិកជន ដែលពេញចិត្ត និងគាំទ្របទចម្រៀង របស់លោកសម្រាប់ឱកាសឆ្នាំថ្មីនេះ ។

កំពូលតារាចម្រៀង ដែលជ្រកក្រោមដំបូល ផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ដែលគេមើលឃើញថា មានអ្នកគាំទ្រច្រើនលើសលប់ជាងតារានានានោះ ថ្មីៗនេះបាន រំលេចសារ ជូនពរនិងអរគុណ ទៅដល់អ្នកគាំទ្ររបស់លោកថា « ជំរាបសួរបងប្អូន ពូមីង អ៊ំប្រុសអ៊ំស្រី ប្អូនៗយុវវ័យទាំងអស់! ខ្ញុំបាទមានអារម្មណ៏រំភើបរីករាយ នូវការគាំទ្រ របស់បងប្អូន ចំពោះបទចម្រៀង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ដោយរាល់ MV Teaser ទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រជាច្រើន ។ ខ្ញុំបាទសូមជូនពរ បងប្អូនទាំងអស់ ឲ្យជួបតែសេចក្តីសុខ សុខភាពល្អ ទៅទីណាទទួលបាន តែសេចក្តីសុខសុវត្ថិភាព ទាំងអស់គ្នា » ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឆ្នាំនេះ គេសង្កេតឃើញថា តារាចម្រៀង លោក ព្រាប សុវត្ថិ បានចេញបទចម្រៀងជាច្រើន បទដែលមានដូចជា «សម្លសម្លក់», «ផ្លាប់», «អត្ថន័យភ្នំខ្សាច់», «ហេកុប» និងមានបទចម្រៀងពិរោះៗ ជាច្រើនបទទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ