ភ្នំពេញៈ តារាសម្តែងរូបស្អាត ដែលសកម្មនិងការងារ មនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី ត្រូវបានអ្នកលេង Facebook យករូបរបស់នាង ទៅប្រៀបប្រដូចទៅ និងតារាល្បីឈ្មោះហ្វីលីពីន Marian Rivera ដោយមតិមួយចំនួន បានលើកឡើងថា តារាស្រីទាំងពីរដួងនេះ មើលយូរទៅៗ មានទម្រង់មុខ ស្រដៀងគ្នា ។ 

តារាសម្តែងច្រមុះស្រួចសាច់សរ កញ្ញា ហង្ស ម៉ារីនី កំពុងទទួលបានការគាំទ្រ ច្រើនគួរសម លើទីផ្សារសិល្បៈ ក្នុងចំណោម តារាស្រីរបស់ខ្មែរ ផ្សេងទៀត ។ ពេលនេះកំពុងតែ ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់ ស្រស់ស្អាត របស់តារាស្រីទាំងពីរដួង បើទោះជាយើង មានជាតិសាសន៍ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់ ពួកនាងគឺ មានទម្រង់មុខ ច្រមុះស្រួច ប្រហាក់ប្រហែលជាមួយ តួឯកស្រីក្នុងរឿង «នាងមច្ឆា» គឺអ្នកនាង Marian Rivera ។ បន្ទាប់ពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមមួយនេះ បានធ្វើការប្រៀបធៀប គេសង្កេតឃើញ កញ្ញា ហង្ស ម៉ារីនី ក៏បានសរសេរសារ បែបលេងសើចថា «អរគុណសម្រាប់រូបភាព មួយនេះ… ដូចគ្នាមែនក៏អី បងប្អូន?? តែមិនអាចទេ» ។ ចង់ដឹងថា ទម្រង់មុខតារាទាំងពីរដួងនេះ មានភាពស្រដៀងគ្នា ខ្លាំងកម្រិតណា តោះទៅទស្សនា និងដាក់ពិន្ទុទាំងអស់គ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី