Yamaha ជាក្រុមហ៊ុនផលិតម៉ូតូឈានមុខមួយនៅលើពិភពលោក បានបង្កើតគំនិតក្នុងការអភិវឌ្ឍ ម៉ាស៊ីនម៉ូតូជំនាន់ថ្មី ដែលជួយបង្កើន ប្រសិទ្ធភាពក្នុងការបើកបរ និងការសន្សំសំចៃការ ប្រើប្រាស់ប្រេងឥន្ធនៈបានខ្ពស់បំផុត គឺបច្ចេកវិទ្យា ប្លូខ័រ “Blue Core”។ 

លោក ស លាងសាន់ ប្រធានផ្នែកសេវាកម្មជួសជុលរបស់ក្រុមហ៊ុន Yamaha Motor Cambodia ឲ្យដឹងថា បច្ចេកវិទ្យាម៉ាស៊ីនជំនាន់ថ្មី ប្លូខ័រ Blue Core របស់ Yamaha ជួយបង្កើនប្រសិទ្ធភាពដំណើរការនៃគ្រឿងម៉ាស៊ីន និងការសន្សំសំចៃការប្រើប្រាស់ថាមពលបានខ្ពស់បំផុត។ បច្ចេកវិទ្យាថ្មីនេះកាត់បន្ថយការ ប្រើប្រាស់សាំងរហូតដល់ ៥០%។

លោក លាងសាន់ឲ្យដឹងទៀតថា គោលគំនិតក្នុងការអភិវឌ្ឍបច្ចេកវិទ្យា Blue Core របស់ Yamaha គឺការផ្តល់ថាមពលខ្ពស់ សន្សំសំចៃ និងការការពារដល់បរិស្ថាន។ Yamaha បានបញ្ចេញម៉ូតូជាច្រើនម៉ូដែលលើទីផ្សា និងទទួលបានការគាំទ្រ ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសពីសំណាក់យុវវ័យ។ ប្រភេទពេញនិយមបំផុតមានដូចជា FZ-FI, FZS-FI ជាប្រភេទម៉ូតូធំ Fino និង Grand Filano ជាប្រភេទអូតូជាដើម។

លោកថា Fino ស៊េរីថ្មីបានបំពាក់នូវច្ចេកវិទ្យា Blue Core ដែលមួយ ១ លីត្រអាចបើកបរបានចម្ងាយផ្លូវជាង ៦០គីឡូម៉ែត្រ ដែលធៀបជំនាន់មុន បានតែជាង ៣៥ ទៅ ៤០ គីឡូម៉ែត្រក្នុងមួយលីត្រ តែប៉ុណ្ណោះ ប៉ុន្តែបច្ចេកវិទ្យានេះបានបង្កើន ថាមពលកាន់តែខ្លាំង។

បច្ចេកវិទ្យាដែលជួយដល់ការកាត់បន្ថយការស៊ីសាំងនេះ Blue Core ជាបច្ចេកវិទ្យាផ្តាច់មុខ ដែលក្រុមហ៊ុនបានអភិវឌ្ឍឡើង ដើម្បីឆ្លើយតបតម្រូវការ និងការចង់បានរបស់អ្នកប្រើប្រាស់ ជាពិសេសការកាត់បន្ថយការ បំពុលបរិស្ថានដោយសារ បច្ចេកវិទ្យានេះជួយបន្ថយកំដៅម៉ាស៊ីន និងកាត់ការរំខាន ដោយសម្លេងម៉ាស៊ីន។ បច្ចេកវិទ្យាថ្មី Blue Core ត្រូវបានក្រុមហ៊ុនយកទៅ បំពាក់ស៊េរីម៉ូតូមួយចំនួនរបស់ Yamaha មានដូចជា FZ-FI FZS-FI Grand Filano,និង Fino៕ 

ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងនាពេលខាងមុខ ក្រុមហ៊ុន យ៉ាម៉ាហា នឹងមានរៀបចំកាដូ យ៉ាងពិសេសសម្រាប់អតិថិជន ទាំងអស់ដែលមានបំណង ចង់ទិញម៉ូតូថ្មីមុនចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។លោកអ្នកអាចសួររកកាដូពិសេសនេះ នៅគ្រប់សាខារបស់យ៉ាម៉ាហា នៅថ្ងៃទី ២ និងទី៣ ខែមេសា នេះតទៅ។ ព័ត៌មានលំអិតសូមទំនាក់ទំនង មកកាន់ទូរសព្ទលេខ 023 885 515/6. 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]