នារីវ័យក្មេងម្នាក់ដែលបានទទួលរងនូវ ទារុណកម្មដ៏សាហាវត្រូវបានខាងប៉ូលីស ធ្វើការរៀបរាប់យ៉ាងជាក់លាក់ យោងទៅតាមរបាយការណ៍ពិនិត្យរបស់ គ្រូពេទ្យ នៅក្នុង Oklahoma សហរដ្ឋអាមេរិច ដែលទើបតែចេញមកកាលពីពេលថ្មីៗនេះ។

យោងទៅតាមគេហទំព័ររបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា នារីដែលរងគ្រោះនោះមានឈ្មោះថា Carina Saunders អាយុ១៩ឆ្នាំ ត្រូបានគេប្រទះឃើញ សាកសពរបស់នាង កាត់ជាចំណែកៗនៅក្នុងវ៉ាលីមួយ ដែលវ៉ាលីនោះត្រូវបានគេ ដាក់ចោលនៅក្រោយផ្សារលក់ម្ហូប មួយកន្លែងនៅ Bethany ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិច ។ យោងទៅតាម របាយការណ៍ដែលបានចេញកាលពីថ្ងៃពុធកន្លងផុតទៅនេះ បាននិយាយថានារីវ័យក្មេងអាយុ ១៩ឆ្នាំនេះ ត្រូវបានគេប្រើហិង្សាវាយរហូតដល់ស្លាប់ ដែលនៅក្នុងខណៈពេលនោះ ឃាតករបានព្យាយាម កាត់ចោល សាក់ដែលនៅលើខ្នងរបស់នាង ដែលធ្វើឲ្យគេពិបាកនឹងរកអត្ដសញ្ញាណរបស់នាង។ អ្វីដែលរន្ធត់នោះ នាងត្រូវបានគេកាត់ក្បាលចេញពីខ្លួន និង ដៃរួមទាំងជើងរបស់នាង ត្រូវបានបាត់រកមិនឃើញនោះឡើយ។ ទោះជាយ៉ាងណា គេមិនអាចបញ្ជាក់ច្បាស់ថា រូបរាងកាយរបស់នាងត្រូវបាន គេកាត់មុននឹងស្លាប់ ឬស្លាប់ហើយបានកាត់នោះទេ។ ខាងគ្រូពេទ្យបានជឿជាក់ថា ឃាតករដែលបានសម្លាប់នាង នោះអាចជាអ្នកញៀនថ្នាំ និងពួកអ្នកលេង។ យ៉ាងណាមិញ Jimmy Massey ដែលមានអាយុ៣៤ឆ្នាំ និង Luis Ruiz អាយុ ៣៧ឆ្នាំ ត្រូបានគេចាប់ខ្លួនជាលើកដំបូង ក្នុងការសម្លាប់ក្មេងស្រីនេះនៅ Mustang ដែលសម្រាប់ពេលនេះ ពួកគេទាំង២នាក់នេះ កំពុងតែស្ថិតនៅក្នុងគុក Oklahoma ដែលមិនអាចចង់ប្រាក់ធានាឲ្យនៅខាងក្រៅគុកនោះទេ។ តាមក្រុមគ្រួសាររបស់   Ruiz ដែលជាឃាតករសង្ស័យ នៅក្នុងរឿងនេះបាននិយាយ ប្រាប់ប៉ូលីសថា Ruiz ធ្លាប់ជាគ្រូបង្រៀននៅសាលារៀន តែបន្ទាប់ពីនោះមក គេចាប់ផ្ដើមផុងខ្លួនជាមួយ នឹងការជួញដូរគ្រឿងញៀន។ តាមរបាយការណ៍បានបញ្ជាក់ថា ទោះបីជាខ្លួននាងត្រូបានគេ បំបែកក៏ដោយក៏គេអាច នៅសំគាល់នាងតាមរយៈធ្មេញរបស់នាងបានដូចគ្នា។ 

តើនេះជាអំពើដ៏សាហាវមែនទេ សម្រាប់នារីវ័យក្មេងម្នាក់ដែលខ្លួន របស់នាងត្រូវបានគេកាត់ ជាចំណែកផ្សេងៗគ្នា? តើប្រិយមិត្ដយល់យ៉ាងណា?

នេះជារូបភាពរបស់ Carina Saunders 

រូបខាងឆ្វេងរបស់ Luis Ruiz ដែលបានសម្លាប់នាង

រូបខាងឆ្វេងទីកន្លែងដែលឃាតករទុក វ៉ាលីចោល

ឃាតករទាំង២ ដែលត្រូវបានគេចាប់ខ្លួន

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]