ព្រះសីហនុ៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ បានចាប់ផ្ដើម កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ នៅមណ្ឌលព្រះសីហនុ។

យ៉ាងណាមិញ ការប្រកួតនេះ មានការចូលរួមចំនួន៨ក្រុម ដូចជា Agau Family Resort , វិទ្យាល័យស្មាច់ដែង, យុវជនខេត្តព្រះសីហនុ , កងពលតូចលេខ៣១ការពារកោះឆ្នេរ, ឆ្នេរស្អាត, វិទ្យាល័យ ហ៊ុន សែន កំពង់សិលា, Wonder United និងយុវជន Diamond Sea និងបានបញ្ចប់ហើយ កាលពីម្សិលមិញនេះ។ ជាលទ្ធផល ក៏បានរកឃើញក្រុម ដែលទទួលជ័យជំនះ គឺក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ (អាវពណ៌ខៀវ) ដែលឈ្នះលើ ក្រុម Aqau Family Resort (អាវពណ៌ក្រហម) ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រ លីអូបៀរ



ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ដែលទទួលជ័យជំនះ



ក្រុម Aqau Family Resort ដែលទទួលជ័យជំនះបន្ទាប់ពីលេខ១ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]