ដកហូតម៉ូតូស្កុបពីមួយគ្រឿង និងកាំភ្លើងខ្លី មួយដើម

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌទួលគោក ដឹកនាំដោយព្រះរាជអាជ្ញារង ជា សុខ និងមានការចួលរួមពីអាជ្ញាធរ ខណ្ឌទួលគោក ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ នៅរសៀលថ្ងៃទី១៦ ខែសីហា នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ នៅចំណុចដីឡូត៍លេខ ១៤ តាមបណ្តោយផ្លូវ ២០៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដោយជាប់ពាក់ព័ន្ធនឹងសកម្មភាពចែកចាយ និងការប្រើប្រាស់គ្រឿងញៀន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក ស្កុបពីមួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ព្រមទាំងសម្ភារៈជក់គ្រឿងញៀនមួយចំនួនទៀត។

អធិការនគរបាលស្តីទី ខណ្ឌទួលគោក លោក ហួត ចាន់វាសនា បានឲ្យដឹងថា ក្រោយពីមានការព័ត៌មានថា ជនសង្ស័យខាងលើ ប្រមូលផ្តុំគ្នា ដើម្បីចែក និងប្រើប្រាស់ គ្រឿងញៀននោះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារង ជា សុខ បានចុះទៅឃាត់ខ្លួន នៅកន្លែងកើតហេតុតែម្តង។

បើយោងតាមអធិការនគរបាលស្តីទីរូបនេះ ជនសង្ស័យទាំង ៦នាក់ រួមមាន ទី១-ឈ្មោះ កែវ រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ ជាម្ចាស់ទីតាំង ទី២-ឈ្មោះ ង៉ែត សុខឡេង ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ ម៉េង ហួត ភេទប្រុស អាយុ២៩ឆ្នាំ ទី៤-ឈ្មោះ ឡេង ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ទី៥-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ និងទី៦-ឈ្មោះ ហ៊ួ គឹមហេង ភេទប្រុស អាយុ១៨ឆ្នាំ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅឃុំខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]