ភ្នំពេញៈ អ្នកនាង ឆៃ លីដាឡែន បានបញ្ចេញប្រតិកម្មតបត និងការខឹងសម្បារ ទៅលើម្ចាស់ Page មួយដែលមានចេតនា យកឃ្លីបវីដេអូចាស់ ប្រមាណ ៤-៥ឆ្នាំមុន ក្នុងអំឡុងពេល នាងបង្ហាញកាយវិការ និងស្លៀកពាក់សិចស៊ី ច្រៀងរាំនៅលើទឹកដីអាមេរិក មកបង្ហោះ ក្នុងបំណងចង់ឲ្យមហាជន មានការភ័ន្តច្រឡំ និងរិះគន់ជាន់ពន្លិច នាងសារជាថ្មី ។

តារាចម្រៀងផ្លាស់ប្តូរ ការស្លៀកពាក់ពីសិចស៊ី មកស្រគត់ស្រគំ អ្នកនាង ឆៃ លីដាឡែន បានបញ្ចេញសារ បង្ហាញពីអារម្មណ៍ មិនពេញចិត្ត និងបកស្រាយ ការពារខ្លួនថា  « ចង់ប្រាប់ទៅអ្នក ទាំងអស់គ្នាថា វីដេអូនេះ ជាវីដេអូចាស់ទេ កាលពី៤-៥ឆ្នាំមុន ហេតុអី page ចម្រៀងខ្មែរ យកមកផុសអញ្ចឹង? តើអ្នកមានបំណងអ្វី? ឬអ្នកចង់បញ្ចប់ អាជីពសិល្បៈ ខ្ញុំមែនទេ? បើអ្នកមិនចូលចិត្តឬ ស្អប់ខ្ញុំសូមកុំប្រើអំពើថោកទាបអីច៊ឹង ហេតុអ្វីវីដេអូថ្មី អ្នកម៉េចមិនយក មកផុសផង? អ្នកមានដែល តាមដានឬក៏អត់? បើអត់ទេកុំអាល វាយតំលៃគេអីច៊ឹង រង់ចាំខ្ញុំទំនេរខ្ញុំនឹងថត វីដេអូឃ្លីប ឲ្យអ្នកទាំងអស់បានជ្រាប កាន់តែច្បាស់ អីច៊ឹងសូមរង់ចាំ ទស្សនា វីដេអូឃ្លីប នាងបកស្រាយ »។

សូមរំលឹកផងដែរថា កាលពីប៉ុន្មានឆ្នាំមុន តារាស្រីនាង ឆៃ លីដាឡែន ធ្លាប់បានជួបរឿង អាស្រូវមួយ ខណៈដែល នាងចេញទៅសម្តែង នៅអាមេរិក ហើយនាងបានជ្រុលបង្ហាញ ភាពសិចស៊ី និងក្បាច់រាំ ដោយមើលទៅមិនសម ជានារីខ្មែរទាល់តែសោះ ។ ដោយសារតែរឿងនេះ នាងត្រូវបានមហាជន ធ្វើការរិះគន់យ៉ាងចាស់ដៃ រហូតដល់ខាងស្ថានីយ ទូរទស្សន៍ក្នុងស្រុក មិនអនុញ្ញាតឲ្យនាង ឡើងប៉ុស្តិ៍តទៅទៀត  ហើយដោយសាររឿងនេះ បានធ្វើឲ្យនាងផ្តាច់ខ្លួន ចេញពីសិល្បៈ អស់រយៈពេលច្រើនឆ្នាំ ទម្រាំតែនាង អាចស្តារកេរ្តិ៍ឈ្មោះ ឡើងវិញបាន ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន