ខុនដូរD’seaview របស់ក្រុមហ៊ុនCamhomesដែលទើបតែសម្ពោធនៅខេត្តព្រះសីហនុ ទទួល បានការកក់របស់អតិថិជនជាង ១.០០០នាក់ ដែលចាប់អារម្មណ៍លើការអភិវឌ្ឍរបស់ គម្រោងនេះ ហើយក្នុងនោះក៏មានពិធីការនីដ៏ល្បីល្បាញម្នាក់ផងដែរ គឺអ្នកនាង ខៀវ  សានសាណា ។

អ្នកនាង ខៀវ  សានសាណា បានអោយដឹងថា៖«ខ្ញុំបាន​ទិញ​ខុន​ដូរ D’seaview​ កាលពីខែមុន។  អ្វីដែលទាក់ទាញខ្ញុំនោះគឺ ខុនដូរD’seaview​ ត្រូវបានសាង​សង់​​នៅ​ក្បែរ​ ឆ្នេរ​​សមុទ្រដែល អាច អោយនាងខ្ញុំនិង ក្រុមគ្រួសារទៅសំរាកលំហែ​កាយនិង​ គយ​គន់​ទេសភាព​ដ៏ស្រស់​ត្រ​កាល នៃ ឆ្នេរ​សមុទ្រកម្ពុជាបានយ៉ាង ងាយ​ស្រួល។ ម្យ៉ាងវិញទៀតនៅ​ពេល​​​ដែលខ្ញុំ មានខុនដូរ ផ្ទាល់ ខ្លួននៅតំបន់ទេសចរណ៍មួយនេះ ខ្ញុំមិនចាំបាច់ខ្វាយខ្វល់រឿងរក​សណ្ឋាគារស្នាក់នៅទេ»។​

អ្នកនាង​បានបន្ត​ថា៖«វាជាទីកន្លែងមួយដ៏ល្អសម្រាប់ការធ្វើវិនិយោគទន់ ត្បិតថា ខ្ញុំអាច ជួល អោយភ្ញៀវ​ជាតិ និងអន្តរជាតិ ដែលមកស្នាក់នៅខេត្តព្រះសីហនុ។ ឥលូវនេះប្រទេស​សមាជិក របស់សមាគមASEANបានធ្វើសមាហរណកម្ម ជាមួយគ្នាហើយ​​ ដូច្នេះ​នាងខ្ញុំជឿ​ជាក់​​​ថា​និង មានជន​បរទេស​មក​ ស្នាក់និងធ្វើការនៅទីនេះច្រើន។ពេលនោះតម្រូវការ នៃការ​ស្នាក់​នៅ​ក៏ មានច្រើនដែរ។ អញ្ចឹងវាគឺជាឱកាសមួយ ដ៏ល្អសំរាប់ខ្ញុំដែលមានខុនដូរនៅទីនោះ»។

D’Seaviewត្រូវ​បានរចនាឡើងឲ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងអាចគយ គន់​ទេសភាព​ជុំវិញ​ក៏ដូចជាផ្ទៃ សមុទ្រយ៉ាងធំល្វឹងល្វើយ។ គ្រប់បន្ទប់ទាំងអស់ សុទ្ធ​បែរមុខទៅ​ទិស​ខាងត្បូង ឬ ទិសនិរតី។ ការសាងសង់ខុនដូនេះ​ នឹង​រួចរាល់​អស់ ក្នុងរយៈពេល២ឆ្នាំទៀត។

D’Seaview មានទីតាំងនៅ ភូមិ ១ សង្កាត់លេខ៣ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្ត ព្រះ សីហនុ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះ  D’Seaview លោកអ្នកអាចមកទស្សនា​ដោយ​​ផ្ទាល់នៅ Showroom អគារកាណាឌីយ៉ា ជាន់ទី៣ ហើយអាចពិភាក្សាជាមួយ​អ្នកជំនាញ​ ដើម្បី​ទទួលបាន នូវអត្ថប្រយោជន៍ដ៏ច្រើន លោកអ្នកក៏អាច​ទំនាក់ទំនងមក​កាន់​​លេខ 023985828 /0977689090​ ឬចូលទស្សនាតាមរយៈគេហទំព័រ​www.mycamhomes.com​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]