ព័ត៌មានតារាចម្រៀង វណ្ណ មករា ក្រឡាប់ឡាន កាលពីព្រឹកមិញនេះ បានធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុកឡើងកម្តៅគគុក ក៏ព្រោះតែមានការចែករំលែកតៗគ្នា យ៉ាងឆាប់រហ័ស ចំពោះដំណឹងគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់នេះ។

តារាចម្រៀង វណ្ណ មករា ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា នៅពេលក្រឡាប់ឡានដំបូង នៅក្បែរផ្សារព្រៃនប់ មិនទាន់ស្លាប់នៅឡើយទេ ដោយគ្រាន់តែចុកទ្រូងបន្តិចប៉ុណ្ណោះ។ ក្រោយមក ឡានពេទ្យបានមកដល់ និងដឹកមកកាន់រាជធានីភ្នំពេញ លុះដល់ចំណុច ពេជ្រនិល ឡានពេទ្យនោះ ក៏ក្រឡាប់ម្តងទៀត ជាហេតុបណ្តាលឲ្យ លោក វណ្ណ មករា ស្លាប់បាត់បង់ជីវិតតែម្តង។

គួរបញ្ជាក់ផងដែរថា ឡានដែលលោក វណ្ណ មករា ជិះនោះ ម៉ូដែល Prius ឆ្នាំ២០១៤ ជិះគ្នាចំនួន ០៤នាក់ ដោយក្នុងនោះ លោកវណ្ណ មករា ជាមនុស្សតែម្នាក់​ដែលទទួលរងគ្រោះថ្នាក់ ធ្ងន់ធ្ងរជាងគេ។

ស្របពេលដែលព័ត៌មានដ៏រំជើបរំជួលមួយនេះ ត្រូវបានសាយភាយ ពេញបណ្តាញសង្គមរួចមក អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍សោកស្តាយបំផុត និងចូលរួមរំលែកទុកផងដែរ។ ក្នុងនោះមានតារាសិល្ប:មួយចំនួន ក៏បានសម្តែងអារម្មណ៍សោកសៅ និងមិនចង់ជឿ ចំពោះដំណឹងនេះផងដែរ៕ សូមប្រិយមិត្តខ្មែរឡូត តាមដាននូវសាររំលែកទុក្ខ របស់ពួកគេដែលត្រូវបានបង្ហោះ លើបណ្តាញសង្គម កាលពីព្រឹកមិញនេះ នៅខាងក្រោមដោយមេត្រី៖









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]