ព្រះសីហនុ៖ កាលពីព្រឹកមិញនេះ​ ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងច្រើន អំពីការទទួលមរណ:ភាព របស់តារាចម្រៀង វណ្ណ មករា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។

យោងតាមប្រភពពីគណនីផ្ទាល់របស់ តារាចម្រៀង ទិត្យ វិច្ឆិកា បានសរសេរឡើងថា៖ «ប្អូនប្រុស វណ្ណ មករាដែលជាអ្នកសិល្ប:១រូប បានចែកឋានហើយ គឺដោយសារគ្រោះថ្នាក់ចរាចណ៍ ក្រឡាប់ឡានរបស់គាត់ ។ ហើយក្រឡាប់ជាមួយឡានពេទ្យម្តងទៀត នៅពេជ្រនិល សពរបស់ប្អូន វណ្ណ មករា តម្កល់នៅ វត្ត សន្សំកុសល្យ ពេលនេះសូមជំរាបជូនបងប្អូន សិល្ប:ទាំងអស់គ្នា មកចូលរួមរំលែកទុក្ខផង»។

នេះជាព័ត៌មានជំហានដំបូង សំរាប់ព័ត៌មានលម្អិត ខ្មែរឡូតនឹងមានផ្សាយជូន នៅពេលបន្ទាប់៕

UPDATE ភ្នំពេញ៖ លោក ទិត្យ វិច្ឆិកា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមខ្សែទូរស័ព្ទ នៅព្រឹកនេះឲ្យដឹងថា « វណ្ណ មករា ពេលក្រឡាប់ឡានដំបូង នៅក្បែរផ្សារព្រៃនប់ តែមិនបានស្លាប់នោះទេ ដោយគ្រាន់តែចុកទ្រូងបន្តិចតែប៉ុណ្ណោះ  ប៉ុន្តែក្រោយឡានពេទ្យដឹកមកកាន់ភ្នំពេញ ដល់ចំណុច ពេជ្រនិល ឡានពេទ្យ ក៏ក្រឡាប់ម្តងទៀត បណ្តាលឲ្យ វណ្ណមករា ស្លាប់តែម្តង» ។

ម្ចាស់បទចម្រៀង «អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានបន្តថា «ឡានដែល វណ្ណមករា ជិះគឺម៉ូដែល ព្រូស០៤ ដោយជិះគ្នាចំនួន០៤នាក់ តែសំណាងអាក្រក់តែ វណ្ណ មករា ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ហើយ០៣នាក់ផ្សេងទៀត មិនអីនោះទេ»។ លោកបានបន្តថា «ឡានពេទ្យដែលដឹក វណ្ណមករា មកភ្នំពេញនោះ ក្រឡាប់នៅម៉ោងប្រហែល ០៦និង០៥នាទី» ៕






រូបភាពបន្ថែម ពីហ្វេសប៊ុក អ៉ឹម ជីវ៉ា




ប្រភព៖ FB Vicheka Tit

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា