ភ្នំពេញ៖ លោក ទិត្យ វិច្ឆិកា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមខ្សែទូរស័ព្ទ នៅព្រឹកនេះឲ្យដឹងថា « វណ្ណ មករា ពេលក្រឡាប់ឡានដំបូង នៅក្បែរផ្សារព្រៃនប់ តែមិនបានស្លាប់នោះទេ ដោយគ្រាន់តែចុកទ្រូងបន្តិចតែប៉ុណ្ណោះ  ប៉ុន្តែក្រោយឡានពេទ្យដឹកមកកាន់ភ្នំពេញ ដល់ចំណុច ពេជ្រនិល ឡានពេទ្យ ក៏ក្រឡាប់ម្តងទៀត បណ្តាលឲ្យ វណ្ណមករា ស្លាប់តែម្តង» ។

ម្ចាស់បទចម្រៀង «អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានបន្តថា «ឡានដែល វណ្ណមករា ជិះគឺម៉ូដែល ព្រូស០៤ ដោយជិះគ្នាចំនួន០៤នាក់ តែសំណាងអាក្រក់តែ វណ្ណ មករា ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ហើយ០៣នាក់ផ្សេងទៀត មិនអីនោះទេ»។ លោកបានបន្តថា «ឡានពេទ្យដែលដឹក វណ្ណមករា មកភ្នំពេញនោះ ក្រឡាប់នៅម៉ោងប្រហែល ០៦និង០៥នាទី» ៕

រូបភាពបន្ថែម ដកស្រង់ពី ហ្វេសប៊ុក អ៉ឹម ជីវ៉ា









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា