មានមនុស្សជាច្រើន ដែលមិនមែនជាអ្នកសិល្បៈ បានក្លាយខ្លួន ជាមនុស្សល្បីឈ្មោះ និង មានការចាប់ អារម្មណ៍ច្រើន នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ខ្មែរ តាមរយៈ ការបង្ហោះរូបភាព សារ និងវីដេអូប្លែកៗជាដើម។

យ៉ាងណាមិញ សង្កេតមកមើលពេលថ្មីៗនេះ បុរសខ្មែរម្នាក់ដែលមាន គណីយហ្វេសប៊ុក Ln Hpg និងជាអ្នករស់នៅ ក្នុងប្រទេសកូរ៉េ បានធ្វើឲ្យអ្នកលេងបណ្ដាញទំនាក់ទំនង សង្គមហ្វេកប៊ុក នាំគ្នា ចាប់អារម្មណ៍ ជាពិសេសទៅលើសារ ដែលគាត់សរសេរថា គាត់នឹងបើកយុទ្ធនាការ ស្វែងរកនារីស្មោះស្នេហ៍ ទោះជាចំណាយប្រាក់ប៉ុន្មានក៏គ្មានបញ្ហា។ ក្រោយពីការបង្ហោះសារនេះ គាត់ក៏ប្រែជាមានប្រជាប្រិយភាពជាខ្លាំង ដែលនៅក្នុងនោះ ក៏មានទំព័រ Troll ផ្សេងៗនាំគ្នា យករូបភាពរបស់គាត់ ទៅកាត់ត ជាមួយនឹងរូបផ្សេងៗ ខណៈដែលគាត់ ក៏បង្ហោះរូបសារជាច្រើន ដែលបង្ហាញពី នារីជាច្រើន នាំគ្នា ផ្ញើរសារមកកាន់គាត់ ដើម្បីបង្ហាញស្នេហ៍ស្មោះជាដើម។



អ្វីដែលកាន់តែចាប់អារម្មណ៍ ថែមទៀតនោះ គឹតារាសម្ដែងស្រីខ្មែរ ដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេងផង ដែរនោះ គឺកញ្ញា ឌុច លីដា ក៏មិនសូវជាហា៊ន បង្ហោះរូបផ្ដេសផ្ដាសផងដែរ ខ្លាចមានការសើុបអង្កេត ទ្រង់ទ្រាយធំ។

មកទល់ពេលនេះ ប្រជាប្រិយភាពរបស់គាត់ ក៏កាន់តែខ្លាំងឡើង ខណៈដែលមានមនុស្សមួយចំនួន បង្កើតជាគណីយ និងទំព័រហ្វេសប៊ុក ដែលមានឈ្មោះគាត់ជាច្រើន ហើយកាន់តែធ្ងន់ធ្ងរនោះ បែរជាមាន អ្នកបង្ហោះរូបភាពគាត់ រួមជាមួយនឹង សារថា គាត់បានស្លាប់បាត់ហើយ ដែលទង្វើរទាំងនេះ ហាក់ដូចជាលេងជ្រុល។ នៅក្នុងនោះ សូម្បីតែតារាចម្រៀងប្រុសខ្មែរ លោក ទិត្យ វិច្ឆិកា ក៏ប្រតិកម្មទៅលើ សារនិងរូបភាពថា លោក Ln Hpg បានស្លាប់បាត់ហើយ ដោយសារតែទន្ទឹមរងចាំ នារីស្មោះស្នេហ៍យូរពេក

ចុះប្រិយមិត្ដ មានយោបល់យ៉ាងណា សម្រាប់ទង្វើរបែបនេះ?

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា