នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកប្រាកដជាព្រួយបារម្ភអំពីសុខភាពរបស់អ្នក និងកូន។ ការព្រួយបារម្ភចម្បងរបស់មាតា គឺការលូតលាស់របស់កូននៅក្នុងផ្ទៃ និង​នៅពេលដែលកូនកើតមក​។ ក្នុងនោះម្តាយគ្រប់រូបក៏មានការព្រួយ បារម្ភអំពីរោគសញ្ញាមួយ ចំនួនអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និង ក្រោយពេលសម្រាល។ លើសពីនេះទៅទៀត ម្តាយគ្រប់ រូបតែងមានការព្រួយបារម្ភអំពី អាហារូបត្ថម្ភ និងសារធាតុបំប៉ននានាដើម្បីទ្រទ្រង់នូវ សុខភាពរបស់ខ្លួន សុខភាពកូននៅក្នុងផ្ទៃ និងកូននៅពេលធំឡើង។ ការលូតលាស់របស់ទារក និង​កាវិវឌ្ឍរបស់កុមារ អាស្រ័យទៅនឹងដំណាក់កាលមាសសំខាន់៣ ដូចខាងក្រោម៖

១. ដំណាក់កាលមាសទី១ គឺការលូតលាស់របស់ទារកនៅក្នុងផ្ទៃ
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ​នៅអំឡុងពេល៣ខែចុងក្រោយនៃគភ៌ ទារកនៅក្នុងផ្ទៃកំពុង លូតលាស់ធ្មេញ និងឆ្អឹង ។ ក្នុងនោះទារកពិត ជាចាំបាច់ក្នុងការទាមទារនូវជាតិ កាល់ស្យូមពីម្តាយរបស់ខ្លួន ដើម្បីធ្វើឲ្យឆ្អឹង និងធ្មេញលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំមានសុខភាពល្អ។​ លើសពីនេះទៅទៀត កាល់ស្យូមជួយឲ្យ ចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។

តើកង្វះជាតិកាល់ស្យូមធ្វើឲ្យម្តាយជួបនូវផលវិបាកអ្វីខ្លះ?
ប្រសិនបើម្តាយមិនទទួលទាននូវជាតិកាល់ស្យូមគ្រប់គ្រាន់ទេនោះ ម្តាយនឹងមានបញ្ហាសុខភាព ដែលទាក់ទងទៅនឹង កង្វះជាតិកាល់ស្យូម ដោយសារទារកបឺត ស្រូបនូវជាតិកាល់ស្យូមពីឆ្អឹងរបស់ម្តាយ ហើយជាលទ្ធផល ឆ្អឹងម្តាយនឹងខ្សោយ រួចក្រោយមកអាច ប្រឈមមុខនឹងជំងឺពុកឆ្អឹង។​ លើសពីនេះទៅទៀត ស្រ្តីជាម្តាយនឹងមានបញ្ហាដូចជា៖ ពិបាកសម្រាល ឈឺក្រោមចង្កេះ រមួលក្រពើ ហើមអវ:យវ:ខាងក្រោម ឈឺសន្លាក់ ល្ហិតល្ហៃ អស់កម្លាំង និងការរលូត​។​ ប្រសិនបើធ្ងន់ធ្ងរជាងនេះ វាជំរុញឲ្យ សម្ពាធឈាមឡើង ពុកឆ្អឹង ឆ្អឹងទន់​ អាងត្រគាកខូចទ្រង់ទ្រាយ ធ្មេញពុកឬបាក់ និងមានជំងឺផ្សេងៗ ទៀត។ ការផ្តល់អនុសាសន៍របស់ អង្គការសុខភាពពិភពលោក(WHO) ចំពោះស្រ្តីមានផ្ទៃពោះដែលខ្វះជាតិ កាល់ស្យូម ការញ៉ាំកាល់ស្យូមបន្ថែមជា ផ្នែកមួយនៃការថែទាំទារកក្នុងផ្ទៃ និងការទប់ស្កាត់រោគ សញ្ញាបម្រុងក្រឡាភ្លើង ពិសេសគឺការឡើងសម្ពាធឈាម។ *ស្រ្តីមានផ្ទៃពោះនៅក្នុងត្រីមាស ចុងក្រោយគួរតែបរិភោគកាល់ស្យូម ១២០០ មក្រ/ថ្ងៃ។

អាហារដែលសំបូរជាតិកាល់ស្យូមមានដូចជា÷

២. ដំណាក់កាលមាសទី២ គឺទារកស្ថិតនៅក្នុងកំណើត ១០០០ ថ្ងៃដំបូងនៃជីវិត
ដំណាក់កាលនេះ គឺជាអំឡុងពេលដែលទារកមានការលូតលាស់ខ្លាំង ទារកពិតជាចាំបាច់ណាស់ក្នុងការនាំ ចូលនូវសារជាតិ កាល់ស្យូមបន្ថែមស្មើនឹង ២-៤ដងធៀបនឹងមនុស្សពេញវ័យ ដោយផ្អែកទៅលើទម្ងន់ ខ្លួនកុមារគិតជាគីឡូក្រាម។​)
តើកង្វះនូវជាតិកាល់ស្យូមចំពោះទារក នឹងបណ្តាលឲ្យមានបញ្ហាអ្វីខ្លះ?
ចំពោះទារកធ្វើឲ្យទម្ងន់ទាប ឆ្អឹងទន់ ខ្លួនតូច ញ័រដៃជើង ស្ពឹក និងឆ្អឹងស្ពោត។ លើសពីនេះទៅទៀតនឹងមាន នូវរោគសញ្ញាមួយ ចំនួនទៀតដូចជា ប្រកាច់ ស្ទះបំពង់ក គេងមិនលក់ អស់កម្លាំង មិនចង់ញ៉ាំអាហារ ភិតភ័យពេលយប់ យំយប់ អន្ទះអន្ទែង បែកញើស ថយចុះភាពស៊ាំ និងជំរុញឲ្យមានជំងឺ ដូចជាផ្តាសាយ ក្តៅខ្លួន និងក្អក ដុះធ្មេញយឺតយ៉ាវ ធ្មេញមិនរឹងមាំល្អ។​

តើអ្វីជាការលូតលាស់មិនប្រក្រតី (ភាពក្រិន)?
ភាពក្រិន ​គឺជារោគសញ្ញានៃការលូតលាស់មិនគ្រប់លក្ខណ:នៅលើខួរក្បាល និងរាងកាយកុមារនៅពេល ដែលកុមារមិនបាន ទទួលរបបអាហារ ឬអាហារូបត្ថម្ភ គ្រប់គ្រាន់ក្នុងរយ:ពេល ១០០០ថ្ងៃដំបូងនៃជីវិត។ យោងទៅតាមទិន្នន័យរបស់ ការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា (CDHS) ឆ្នាំ២០១៤ បានឲ្យដឹងថា ៣២%​នៃកុមារ ដែលមានអាយុក្រោម៥ឆ្នាំ គឺមានកម្ពស់ទាបបើធៀបទៅ នឹងអាយុរបស់ពួកគេ ពោលគឺកុមារម្នាក់នៅ ក្នុងចំណោមដប់នាក់មានការលូតលាស់ មិនប្រក្រតី​ឬភាពក្រិននេះ។ មធ្យោបាយដើម្បីជៀស វាងវាងនូវភាពក្រិនគឺ ផ្តល់អាហារ ដែលសម្បូរកាល់ស្យូមឲ្យ បានគ្រប់គ្រាន់ដល់កុមារ ធ្វើលំហាត់ប្រាណឲ្យ បានទៀងទាត់ កុំលេងកីឡាលើកទម្ងន់អំឡុងពេលលូតលាស់ និងញ៉ាំអាហារសម្បូរវីតាមីន និងសារធាតុរ៉ែ ឲ្យបានគ្រប់គ្រាន់ ។

៣. ដំណាក់កាលមាសទី៣ គឺវ័យមុនចូលសាលារៀន
ក្នុងវ័យនេះ កុមារត្រូវការនូវអាហារបំប៉នក៏ដូចជាអាហារូបត្ថម្ភជាច្រើនដើម្បីទ្រទ្រង់ដល់ការលូតលាស់ ទាំងផ្នែករាងកាយ ស្មារតី​ និងសតិបញ្ញា។ ក្នុងការលូតលាស់ កាល់ស្យូមមានតួនាទីយ៉ាងសំខាន់។ ជាង ៩៩%នៃកាល់ស្យូមផ្ទុកក្នុងឆ្អឹង និងធ្មេញ ហើយមានមុខងារទ្រទ្រង់រាងកាយទាំងមូល ១%ទៀតជួយសម្រួល ដល់កំណកឈាម ការកន្ត្រាក់សាច់ដុំ និងសរសៃប្រសាទ។ កោសិកាប្រើប្រាស់ កាល់ស្យូម​ដើម្បីឲ្យមានសកម្មភាព និងជួយសម្រួលដល់ចលនាបេះដូង ឲ្យដើរបានទៀងទាត់ផង។ កង្វះជាតិកាល់ស្យូម ចំពោះកុមារ និងក្មេងជំទង់ មាននូវរោគសញ្ញា​មួយចំនួនដូចជា ប្រកាច់ ឬញាក់សាច់ដុំ យំយប់ និងងាយភិតភ័យ  ធុំអាហារ ទល់លាមក រញ៉ាំ​រញ៉ូវ និងរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនដូចជា​​​​​ លលាដ៏ក្បាលសំប៉ែត ទ្រូងមាន់ ឆ្អឹងខូចទ្រង់ទ្រាយ (ក្បាលជង្គង់ចូលគ្នា ឬជើងកោង)។ លើសពីនេះទៅទៀត បើសិនកូនលោកអ្នកខ្វះជាតិ​កាល់ស្យូមរ៉ាំរ៉ៃ វានឹងធ្វើឲ្យសារធាតុរ៉ែរបស់ ឆ្អឹងមិនប្រក្រតី ភាពរឹងមាំរបស់ឆ្អឹងថយចុះឬបាត់បង់ រោគក្រិស រមួលក្រពើ សាច់ដុំកន្ត្រាក់ជាប់។ យោងតាមស្ថិតិឆ្នាំ ២០១៣នៃ United Nations Children’s Fund (UNICEF) បានឲ្យដឹងថា ក្នុងចំណោមកុមារបួននាក់នៅក្នុងពិភពលោក មានម្នាក់លូតលាស់មិនប្រក្រតី។

ជាការពិត អ្នកម្តាយគ្រប់រូបពិតជាមិនចង់ឲ្យកូនរបស់ខ្លួនលូតលាស់មិនប្រក្រតី និងមានភាពក្រិននោះទេ ដូច្នេះអ្នកម្តាយគួរតែ ផ្តល់នូវអាហារូបត្ថម្ភ ទាំងឡាយណា ដែលសម្បូរជាតិកាល់ស្យូមដល់កូន។

តើកុមារត្រូវការកាល់ស្យូមប្រចាំថ្ងៃប៉ុន្មាន?​
តម្រូវការកាល់ស្យូមជាមធ្យម (មីលីក្រាម/ថ្ងៃ) សម្រាប់កុមារតាមអាយុ





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]