ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្តប្រហែលបានជ្រាបរួចមកហើយ ពីព័ត៌មានអាស្រូវរបស់ តារាសម្តែងប្រុស ហេង ដារី ដែលត្រូវស្ត្រីអាណិកជនចោទ លោកថា បានបោកប្រាស់ទាំង ស្នេហា​​ និងលុយកាក់របស់នាង យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែរឿងរ៉ាវនេះ មិនទាន់ចប់ស្រួលបួលផង ស្រាប់តែលេចធ្លាយរូបថតស្រើបស្រាល របស់លោក ហេង ដារី និងនារីម្នាក់ នៅលើគ្រែជាមួយគ្នាថែមទៀត។

ចំពោះរូបថត៣សន្លឹក របស់ លោក ហេង ដារី ដែលបានអោបនារីម្នាក់ យ៉ាងស្អិតរមួត នៅលើគ្រែ បានសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក និងមានមនុស្សជាច្រើន នាំគ្នាចែករំលែករូបថតនោះតៗគ្នាយ៉ាងច្រើនផងដែរ។ ក្នុងនោះទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតលើគ្រែ របស់លោក ហេង ដារី ដោយសរសេរខាងលើរូបនោះថា "តារាសម្តែង លោក ហេង ដារី ថតរូបនៅលើគ្រែ ជាមួយសង្សារ  មិនដឹងខាងស្រីអៀន ឬគេងលក់ទេ"។ ហើយមិនតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានបញ្ចេញមតិថា  បើមើលតាមទម្រង់មុខ របស់នារីម្នាក់​ ដែល​គេងអោបដើមទ្រូង លោក ហេង ដារី នោះហាក់ដូចជា កញ្ញា ដួង ម៉ានិច។

យ៉ាងណាមិញ រូបថតស្រើបស្រាល របស់តារាប្រុសរូបនេះ នៅតែធ្វើឲ្យមហាជនមានមន្ទិលសង្ស័យថា​ តើរូបថតនោះ គ្រាន់តែការថតខ្សែភាពយន្ត ឬក៏ជាការពិត?។ ​ដូច្នេះ ខ្មែរឡូត នឹងស្វាគមន៍ ចំពោះការបកស្រាយរបស់ លោក ហេង ដារី ជុំវិញបញ្ហារូបថតលើគ្រែនេះផងដែរ៕




តារាសម្តែងប្រុស លោក ហេង ដារី

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច