រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ម្នាក់​បាន​ទម្លាយ​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ ដោយ​ចោទប្រកាន់​តារា​សម្តែង​លោក​ហេង ដា​រី ថា បោកប្រាស់​នាង​ទាំង​ស្នេហា និង​ប្រាក់​ក្នុង​ពេល​ទាក់ទង​គ្នា​តាម​អីុន​ធើ​រ​ណេ​ត ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ពី​ទឹកដី​អា​មេ​រិ​ក អ្នកស្រី Leang Kem អះអាង​ថា អ្នកស្រី​បាន​ទាក់ទង​ជាមួយ​ លោក​ហេង ដា​រី តាម​ហ្វេ​ស​ប៊ុ​ក​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ និង​ចាប់ផ្តើម​ស្រឡាញ់​គ្នា ។ ទន្ទឹម​នេះ​អ្នកស្រី Leang  Kem  បាន​ផ្តល់​លុយ​ជា​បន្តបន្ទាប់​តាម​តម្រូវការ​ របស់​លោក​ហេង ដា​រី សម្រាប់​យក​ទៅ​ប្រើប្រាស់​បញ្ហា ផ្សេង​ៗ​។ តាម​រយៈ​ការ​ជួយ​ជា​ បន្តបន្ទាប់​នេះ​លោក​ហេង ដា​រី ស្នើ​សុំ​លុយ​ពី​អ្នកស្រី​ចំនួន​២៥០០​ដុល្លារ ដើម្បី​រត់ការ​ឡើងបុណ្យ​សក្តិ ប៉ុន្តែ​អ្នកស្រី​បាន​ឆ្លើយ​តប​ថា​ នឹង​ផ្តល់​ឱ្យ​នៅ​ខែកុម្ភៈ​ ពេល​អ្នកស្រី​ទៅ​ស្រុក​ខ្មែរ ។ លើស​ពី​នេះ​ក៏​មាន​គម្រោង​ ទិញ​ផ្ទះ​ដាក់​ឈ្មោះ​រួម​គ្នា​ផង​ដែរ ។

អ្នកស្រី Leang Kem ឱ្យ​ដឹង​ថា ក្នុង​រង្វង់​មួយ​ខែ ថ្មី​ៗ​កន្លង​មក​អ្នកស្រី​បាន​ផ្តល់​លុយ​ឲ្យ​លោក​ហេង ដា​រី ចំនួន​ជាង​ ១​ពាន់​ដុល្លារ ក្នុង​នោះ​អ្នកស្រី​ក៏​មាន​ គម្រោង​ផ្តល់​លុយ​ឲ្យ​តារា​ រូប​នេះ​បន្តបន្ទាប់​ទៀត​ដោយ​ក្នុង​ មួយ​ខែ​អ្នកស្រី​សន្យា​នឹង​ ជួយ​ពី​៤០០​ទៅ​៥០០​ដុល្លារ ។ នៅ​ទីបំផុត​អ្នកស្រី Leang Kem បានដឹង​ថា​លោក​ហេង ដា​រី បោកប្រាស់ ព្រោះ​ស្រប​ពេល​ លោក​ហេង ដា​រី ទាក់ទង​អ្នកស្រី លោក​ក៏​បាន​លួច​ទាក់ទង​ជាមួយ​នារី​ផ្សេង​ទៀត​ឈ្មោះ Vanty You ជាង​មួយ​ឆ្នាំ​មក​ហើយ ក្រៅពី​នេះ​ក៏​មាន​ខ្ទើយ​ម្នាក់​ ដែរ​រស់នៅ​អា​មេ​រិ​ក​ដូច​គ្នា ។

ដោយ​ដឹង​រឿង​នេះ​អ្នកស្រី​Leang Kem សម្រេចចិត្ត​ដកខ្លួន​ចេញពី​លោក​ហេង ដា​រី វិញ ដោយ​អ្នកស្រី​មិ ន​ចង់​ឲ្យ​មាន​អ្នក​ទី​៣ ចូល​ទាក់ទង​ក្នុង​រឿង​ស្នេហា​នេះ​ឡើយ ហើយ​អ្នកស្រី​មិន​នឹក​ស្មា​ដល់​ថា ក្នុង​នាម​ជាតា​រា​មួយ​រូប​លោក​ហេង ដា​រី ធ្វើ​រឿង​ដ៏​អាម៉ាស់​នេះ​ឡើយ ។

អ្នកស្រី Leang Kem បញ្ជាក់​ថា ប្រហែលជា​អ្នកស្រី​ធ្វើបុណ្យ​ល្អ បានជា​រឿងហេតុ​នេះ​ធ្លាយ​ឲ្យ​អ្នកស្រី​ដឹង​លឿន បើ​មិន​ដូច្នេះ​ទេ​អ្នកស្រី​ប្រាកដជា​ត្រូវ​ បង់ខាត​ប្រាក់​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​លោក​ហេង ដា​រី ។

ទោះជា​យ៉ាងណា​ក្តី​ប្រាក់​ដែល​អ្នកស្រី Leang Kem ចំណាយ​ទៅ​លើ​លោក​ហេង ដា​រី កន្លង​មក អ្នកស្រី​ថា​ មិន​សោកស្តាយ​ឡើយ ប៉ុន្តែ​អ្នកស្រី​ខឹង​លោក​ហេង ដា​រី ដែល​បោកប្រាស់ និង​យក​ស្នេហា​អ្នកស្រី​ធ្វើ​ជា​ការ​លេងសើច ។

អ្នកស្រី​Leang Kem ចង់​ឲ្យ​លោក​ហេង ដា​រី មាន​ជំហរ​ច្បាស់លាស់ តើ​យក​នាង Vanty You ជា​គូ​អនាគត​ពិតប្រាកដ ឬ​យ៉ាងណា ព្រោះ អ្វី​ៗ​នៅ​តែ​ស្រពេច ស្រពិល​នៅឡើយ ហើយ​ក្នុង​ករណី​លោក​ហេង ដា​រី យក​នាង Vanty You ជា​គូ​មែន​នោះ អ្នកស្រី​ចូលរួម​ត្រេកអរ ។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​នោះ​តារា​សម្តែង​លោក​ហេង ដា​រី បាន​បកស្រាយ​ប្រាប់​កោះសន្តិភាព​តាម​ ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​មិន​ ដែល​បោកប្រាស់​អ្នក​ណា​ម្នាក់ ហើយ​ការ​លើក​ឡើង​របស់​អ្នកស្រី Leang Kem គឺ​លោក​មិន​អាច​ទទួលយក​បាន​ទេ ។

លោក​ហេង ដា​រី លើក​ជា​ឧទាហរណ៍​ថា «​ធម្មតា​ពាក្យ​ថា​បោក គឺ​លុះត្រាតែ​យើង​ចូល​ហ៊ុន​គ្នា​ធ្វើ​អ្វីមួយ ហើយ​យើង​ស៊ីដាច់​គេ នោះ​ទើប​គេ​ហៅ​ថា​ជា​ការ​បោកប្រាស់ តែ​នេះ​បើ​គ្រាន់​ជា​លក្ខណៈ​ស្នេហា ហើយ​គេ​នៅ​អា​មេ​រិ​ក​គេ​ មាន​លុយ​ច្រើន​ជាង​យើង គេ​ផ្តល់​ឲ្យ​យើង ហើយ​ពេល​ដែល​ ស្នេហា​នោះ​មិន​ត្រូវ​គ្នា គេ​បែរជា​ចោទ​យើង​ថា​បោក​គេ​ទៅ​វិញ ។ ចំពោះ​ពាក្យ​ដែល​ថា​ ខ្ញុំ​បោកប្រាស់​ស្នេហា​នោះ គឺ​មិន​អាច​និយាយ​យ៉ាង​ដូច្នេះ​ឡើយ ព្រោះ​ស្នេហា​គឺ​គេ​ប្រើ​ចិត្ត​និង​ចិត្ត មិនមែន​និយាយ​ថា​បោក ប្រាស់​នោះ​ឡើយ ។ ប្រសិនបើ​យើង​ទាក់ទង​នារី​ណា​ម្នាក់ ហើយ​នារី​ម្នាក់​នោះ​អន់​ចរិត តើ​យើង​អាច​បន្ត​ទៀត ឬ​យ៉ាងណា ហើយ​ប្រសិនបើ​ស្នេហា​មួយ​មិន​សមប្រកប ជា​ធម្មតា​យើង​មាន​សិទ្ធិ​ទៅ​រក​មនុស្ស​ម្នាក់​ទៀត​ដែល​ល្អ​ជាង​នេះ​» ។

លោក​ហេង ដា​រី មិន​អាច​ទទួលយក​បានការ​លើក​ឡើង​របស់​ស្ត្រី​អាណិកជន​ម្នាក់​នោះ​ឡើយ ព្រោះ​ចាត់​ទុក​ការ​ ជួយ​គ្នា​ក្នុង​ចំណងស្នេហា​មិនមែន​ជា​រឿង​ បោកប្រាស់​ទេ ផ្ទុយ​ទៅ​វិញ​វា​គឺ​គ្រាន់តែ​ជា​ការ​ជួយ​ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​គ្នាប៉ុណ្ណោះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]