ភ្នំពេញ៖ កម្មវិធីបេសកកម្មសម្រករាង ជាមួយទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ បានមកដល់ វគ្គផ្តាច់ព្រ័ត្រហើយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៣ រសៀល រហូតដល់ម៉ោង ៦ ល្ងាច នៅឡាយលីផ្លាហ្សា ជាន់ផ្ទាល់ដី នៃផ្សារទំនើប អ៊ីអនម៉ល។

គួររំលឹកថា បេសកកម្មសម្រករាង ជាមួយទឹកដោះគោឆៅ សញ្ញាខ្លាឃ្លុំ គឺជាការប្រកួត ដ៏ពិសេសមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យ អតិថិជនរបស់ខ្លួន មានរាងកាន់តែស្អាត។ កម្មវិធីនេះ បានចាប់ផ្តើម បេសកកម្មរបស់ខ្លួន អស់រយៈពេល ៦ សប្តាហ៍មកហើយ ដោយជ្រើសរើស បានបេក្ខនារី ចូលរួមប្រកួត ចំនួន ៤៤ រូប និងធ្វើការជម្រុះ ជាបន្តបន្ទាប់ រហូតមកដល់ វគ្គផ្តាច់ព្រ័ត្រ នៅសល់តែ បេក្ខនារីចំនួន ១០ រូប ប៉ុណ្ណោះ។

ប្រិយមិត្តដែលបានចូលរួម ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រនេះ ក៏បានរីករាយ កំសាន្តអារម្មណ៍ ជាមួយ លោក នី រតនា ម្ចាស់ជ័យលាភី នៃកម្មវិធី Cambodian Idol, កញ្ញា សុវត្ថិឌី ធារិកា, កញ្ញា Aileen Joyce, កញ្ញា ហេង កែវនីតា និងលោក មូល សុវណ្ណគិរី ដែលបានចូលរួមច្រៀង និងសម្តែង ញ៉ាំងឲ្យកម្មវិធីទាំងមូល ពោរពេញដោយ ស្នាមញញឹម និងភាពសប្បាយ រីករាយបំផុត។ កាន់តែអស្ចារ្យ ជាងនេះទៅទៀត ប្រិយមិត្តទាំងអស់ក៏បាន ភ្លក្សរសជាតិ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ដ៏ឈ្ងុយឆ្ងាញ់ ដែលបានធ្វើការផ្តល់ជូន តាំងពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៨ យប់ ផងដែរ។

សូមបញ្ជាក់ថា ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ សម្រាប់សម្រករាង មានពីរប្រភេទ គឺ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ វ៉ាយម៉ល និងទឹកដោះគៅឆៅ សញ្ញាខ្លាឃ្មុំ វ៉ាយឃីតនីប៊ីន។ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ផលិតចេញពី ទឹកដោះគោសុទ្ធ ១០០ភាគរយ ដែលមានជាតិខ្លាញ់ទាប មិនធ្វើឲ្យឡើងទម្ងន់។ រីឯសារជាតិសណ្តែកស និងប្រូតេអ៊ីន សណ្តែកសៀង ជាអាហារដែលសម្បូរដោយ សារធាតុសរសៃ ជួយទប់ស្កាត់រាងកាយ ពីការស្រូបយក ជាតិកាឡូរី ដែលបណ្តាលឲ្យធាត់។ មិនតែប៉ុណ្ណោះ កាល់ស្យូម ដែលមាននៅក្នុង ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ ទៀតផង។

ហេតុដូច្នេះហើយ ទើបបេក្ខនារីទាំងអស់ នៃបេសកកម្មសម្រករាង ជាមួយទឹកដោះគោឆៅ សញ្ញាខ្លាឃ្លុំ ក្នុងវគ្គជម្រុះនីមួយៗ គឺតម្រូវឲ្យ ពិសាទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ចំនួន ៣កំប៉ុង ក្នុង១ថ្ងៃ និង ១៥នាទី មុនពេលអាហារ នីមួយៗ។ ការពិសាមុខពេលអាហារ ឬជំនួសអាហារសម្រន់ អាចជួយឲ្យពួកគេ កាត់បន្ថយការឃ្លាន ឬការទទួលទាន អាហារច្រើន និងធ្វើឲ្យពួកគេ ឆ្អែតបានយូរ ដែលជាលទ្ធផល វាអាចជួយ ក្នុងការសម្រកទម្ងន់។

ទីបំផុត គេក៏បានរកឃើញ ជ័យលាភី ៤រូប ពីកម្មវិធីបេសកកម្មសម្រករាង ជាមួយទឹកដោះគោឆៅ សញ្ញាខ្លាឃ្លុំ ដោយចែកចេញជា ៤ ផ្នែកផ្សេងៗ គឺ ផ្នែកស្រកទម្ងន់ ទទួលបានទឹកប្រាក់ ១លានរៀល, ទឹកដោះគោឆៅ សម្រាប់ពិសា រយៈពេល ១ឆ្នាំ, ហាត់ប្រាណនៅក្លឹបកីឡា ស៊ុបភើហ្វិទ រយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ រួមទាំងពាន និងខ្សែឆៀងមួយ។ ជ័យលាភីផ្នែកចង្កេះរៀវតូច ទទួលបានទឹកប្រាក់ ៤០ម៉ឺនរៀល, ទឹកដោះគោឆៅ សម្រាប់ពិសា រយៈពេល ៣ខែ និង ខ្សែឆៀងមួយ។ ជ័យលាភីផ្នែកប្រជាប្រិយភាព ទទួលបានទឹកប្រាក់ ៤០ម៉ឺនរៀល, ទឹកដោះគោឆៅ សម្រាប់ពិសា រយៈពេល ៣ខែ និងខ្សែឆៀងមួយ។ ជ័យលាភីផ្នែកដើរម៉ូត ទទួលបានទឹកប្រាក់ ៤០ម៉ឺនរៀល, ទឹកដោះគោឆៅ សម្រាប់ពិសា រយៈពេល ៣ខែ និងខ្សែឆៀងមួយ។

ក្រោយប្រកាសឈ្មោះជ័យលាភី និងប្រគល់រង្វាន់ ជូនជ័យលាភី ទាំងអស់រួច កម្មវិធីទាំងមូល ក៏បានបញ្ចប់ទៅ ក្រោមស្នាមញញឹម និងបរិយាកាស រីករាយបំផុត៕











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា