សាកនិយាយអត់ស្អាតមួយម៉ាត់ទៅ!​ សម្រស់ ហេង កែវនីតា កាន់តែខ្ញង់ទៅៗ ហ្វេនៗសរសើរព្រាត

//s9.kh1.co/c5/c5b561815870d166b1f415d7ccdf0fd8da7a34a7.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ពិធីការនីរូបស្រស់ ហេង កែវនីតា​ បានបង្ហោះរូបភាព៣សន្លឹក ជាមួយឈុតសម្លៀកបំពាក់រ៉ូបបែបក្លាសសុីកមួយឈុត ដែលសុីនឹងរូបរាងល្វត់ល្វន់គួរឱ្យស្រឡាញ់ណាស់។

ភ្នំពេញ៖ ចំពោះ ពិធីការនីរូបស្រស់សម្រស់បាន ហេង កែវនីតា ត្រូវបានមហាជននៅក្នុងប្រទេសកម្ពុជា ស្គាល់រួចទៅហើយ ដោយកញ្ញាបានប្រឡូកក្នុងវិស័យសិល្បៈជាពិធិការនី​ ច្រើនឆ្នាំមកហើយ ព្រមទាំងទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីទេសកោសល្យវោហាស័ព្ទមិនចេះរីងស្ងួត និងកំប្លុកកំប្លែងមិនចេះចប់មិនចេះហើយ តារាស្រីរូបនេះ ក៏មានសម្រស់ល្អឯក ពីធម្មជាតិផងដែរ ដែលនេះជាចំណុចសំខាន់មួយបន្ទាប់ពីសមត្ថភាព ដែលធ្វើឱ្យកញ្ញាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅបណ្តាញសង្គម។

ដោយឡែកថ្មីៗ ហេង កែវនីតា​ បានបង្ហោះរូបភាព៣សន្លឹក ជាមួយឈុតសម្លៀកបំពាក់រ៉ូបបែបក្លាសសុីកមួយឈុត ដែលសុីនឹងរូបរាងល្វត់ល្វន់គួរឱ្យស្រឡាញ់ ព្រមទាំងមានស្ទីលបួងសក់ឡើងទៅលើ បន្ថែមដោយការផាត់មុខស្តើងៗបែបធម្មជាតិ មើលទៅគឺពិតជាល្អឥតខ្ចោះតែម្តង ដែលនេះធ្វើឱ្យមហាជននាំគ្នាសរសើរព្រោងព្រាត មិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ស្អាតរបស់តារាម្នាក់នេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T