ភ្នំពេញ៖ កាលពីថ្មីៗ នេះទស្សនិកជន បានបង្ហាញការ ចាប់អារម្មណ៍ខ្លាំង ចំពោះការងារ សប្បុរសធម៌ របស់តារា សិល្បៈខ្មែរល្បីៗ ជាច្រើនដួង ដែលសុទ្ធសឹងជា តារាមានរូបសម្រស់ស្អាត និង សន្ដានចិត្តល្អ ចំណាយពេលវេលា ចេះជួយដល់សង្គម ជួយដល់ជនក្រីក្រ ។ ប៉ុន្តែក្នុងនោះ ក៏មានតារាខ្មែរមួយចំនួន ពេលពួកគេធ្វើសកម្មភាព មនុស្សធម៌ហើយ ហាក់មិនចង់ឲ្យមហាជន ឬអ្នកគាំទ្រដឹងឡើយ ពោលគឺពួកគេចង់ធ្វើជារបៀបស្ងប់ស្ងាត់ មិនចង់ចេញ មុខចេញមាត់ យកល្បីអ្វីឡើយ ។
ក្នុងចំណោមតារាទាំងនោះ រួមមាន៖

១ អ្នកនាង ពេជ្រ សោភា ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញរូបនេះ ថ្វីត្បិតមានព័ត៌មាន រឿងមិនត្រូវរ៉ូវគ្នា ជាមួយអ្នក សិល្បៈជាច្រើនដួង ក៏ពិតមែន តែនាងមានជំហរច្បាស់លាស់ណាស់ ក្នុងរឿងជួយសង្គម ។ នាងធ្លាប់បានផលិត បទចម្រៀងអប់រំ ពីគ្រោះថ្នាក់ចរាចរណ៍ ដោយបានចេញលុយផលិត ដោយខ្លួនឯកផ្ទាល់ទៀតផង ។ ក្រៅពីនេះ ពេលស្រុកខ្មែរ មានទឹកជំនន់ កាលពីឆ្នាំមុន នាងឆ្លៀតប្រមូលលុយ ពីបងប្អូនខ្មែរ នៅអាមេរិក ដើម្បីយកអំណោយ ចែកជូនបងប្អូននៅខេត្តកំពង់ធំផងដែរ។
 
២ អ្នកនាង ចន ច័ន្ទលក្ខិណា ៖ តារាសម្ដែងស្រីវ័យ៣៥ឆ្នាំរូបនេះ មិនត្រឹមតែអាចរក្សារូបរាង និងប្រជាប្រិយភាពបាន ស្ថិតស្ថេរនោះទេ អ្នកនាងជាគំរូនៃការតស៊ូមតិដ៏អស្ចារ្យ ក្នុងសិល្បៈ ជួយដល់អ្នកសិល្បៈក្នុងស្រុកទាំងអស់ ។ នាងមិន សូវបានបង្អួតសកម្មភាព សប្បុរសធម៌ ក្នុងបណ្ដាញសង្គមឡើយ តែនាងបានធ្វើរឿងរ៉ាវទាំងនេះ ច្រើនស្ទើរមិនគួរឲ្យជឿ ដោយអ្នកនាងបានបើកជាអង្គរការមួយ ជាមួយអនាគតស្វាមី ហើយកាលពីមុននាង ក៏ធ្លាប់ដើរម៉ូដ មិនយកប្រាក់ពី កម្មវិធី សប្បុរធម៌ជាច្រើនផងដែរ ។
 
៣ ពេជ្រ សេរីរ័ត្ន ៖ ពិធីការិនីប៉ុស្ដីម៉ាយធីវីរូបនេះ ក៏មានចិត្តសប្បុរសធម៌មិនធម្មតាឡើយ ។ នាងចូលចិត្ត ធ្វើបុណ្យ ជាមួយក្មេងៗ ពិសេសកុមារកំព្រា តាមអង្គការនានា ជាមួយសប្បុរសជន ដែលជាមិត្តនាងផ្ទាល់ ។ ពេជ្រ សិរីរ័ត្ន មិនសូវជាបង្ហាញមហាជនថា នាងជាមនុស្សចូលចិត្ត ធ្វើសកម្មភាពសប្បុរសធម៌ឡើយ ។

៤ កញ្ញា ឈិត សុវណ្ណបញ្ញា ៖ តារាចម្រៀងស្រីស្រគត់ស្រគំរូបនេះ ទោះមិនសូវលេចធ្លោ ក្នុងវិស័យបទចម្រៀងដូចមុន តែនាងក៏ងាកទៅរកការសម្ដែងភាពយន្ត និងមុខរបររកស៊ីផ្ទាល់ខ្លួនវិញ ។ នាងក៏ធ្លាប់ជា ឯកអគ្គរាជទូត របស់អង្គការ នានា ដើម្បីស្ត្រី ហើយពេលខ្លះនាងឡើងច្រៀង ដោយមិនយកប្រាក់ក៏មាន ដើម្បីតែសកម្មភាពសប្បុរធម៌ ។ ប៉ុន្តែមិនសូវបង្ហាញ ឲ្យមហាជនដឹង ក្នុងបណ្ដាញសង្គមឡើយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា