រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ក្រុមហ៊ុន Smart បានប្រកាសស្តីពី ការប្រគុំតន្រ្តីដ៏ធំអស្ចារ្យ ក្នុងឆ្នាំ២០១៥ ខណៈពេលប្រព័ន្ធ 4G LTE របស់ Smart អាចរកបាន នៅគ្រប់ខេត្តក្រុង ចំនួន ២៥ នៃប្រទេសកម្ពុជា។ ជាផ្នែកមួយ នៃការប្រគុំតន្រ្តី ឆ្នាំ២០១៥ ក្នុងដំណើរសេរីព្រឹត្តិការណ៍ មេហ្គា Smart និងមានការប្រកួតប្រជែង ថ្នាក់ជាតិ ដើម្បីស្វែងរកបុរស និងនារី ដែលមានល្បឿនលឿនបំផុត ក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា «ខ្ញុំលឿនបំផុត»។

Smart Mega Concert «ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែងថ្នាក់ជាតិ ដែលជាការរួមបញ្ចូលគ្នាធំបំផុត នៃវិស័យកីឡា និងតន្រ្តី ដែលមិនធ្លាប់ ត្រូវបានរៀបចំឡើងទេ ពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការប្រកួតប្រជែង ថ្នាក់ជាតិនេះ នឹងលើកទឹកចិត្ត, រកឃើញ និងជ្រើសរើសកីឡាករ កាន់តែច្រើននៅកម្ពុជា។ ការរត់ គឺជាប្រភេទកីឡាមូលដ្ឋាន ដែលអ្នករាល់គ្នា អាចធ្វើបាន ដោយមិនចាំបាច់ មានឧបករណ៍ ឬការបណ្តុះបណ្តាល ពិសេសណាមួយ ហើយវាជាមូលហេតុ ដែលវាស័ក្តសម ជាកីឡាសហគមន៍ដ៏ល្អ។ «ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែង ដែលបើកចំហ ដល់ប្រជាជនពលរដ្ឋ ទាំងអស់ នៃប្រទេសកម្ពុជា ដែលមានអាយុ ៦ ឬខាងលើ។ សេរីព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥ ហើយនឹងបន្តជារៀងរាល់ថ្ងៃសៅរ៍ ឆ្ពោះទៅរក ការប្រកួតប្រជែង នៅទីតាំងចំនួន ២៣ ផ្សេងទៀត ហើយនឹងបញ្ចប់ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៥ នៅកោះពេជ្រ រាជធានីភ្នំពេញ។ អំឡុងពេល នៃការប្រកួតប្រជែង ក្នុងតំបន់នេះ យើងនឹងរកឃើញ យ៉ាងហោចណាស់ បុរស និងនារីម្នាក់ ដែលលឿនបំផុត ដើម្បីរត់ដណ្តើម ពានរង្វាន់ វគ្គផ្តាច់ព្រាត់ នៅភ្នំពេញ។

ដើម្បីក្លាយជាជើងឯកជាតិនោះ បុរស ឬស្រ្តីដែលលឿនជាងគេបំផុត ត្រូវផ្តួល បុរស និងស្រ្តី ដែលមានល្បឿន លឿនបំផុត ពីបណ្តាខេត្តផ្សេងទៀត នៅក្នុងការប្រណាំងល្បឿន ចំងាយ ១០០ម៉ែត្រ។ ជើងឯកនឹងទទួលបានរង្វាន់ ជាសាច់ប្រាក់ចំនួន ៥០០០ដុល្លារអាមេរិក ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ចុងក្រោយបំផុត គឺទូរស័ព្ទ P8 ប្រព័ន្ធ 4G LTE, លេខទូរស័ព្ទពិសេស មួយឆ្នាំនៃការប្រើប្រាស់ ទិន្នន័យឥតគិតថ្លៃ (១GB ក្នុងមួយខែ), សំភារៈកីឡា របស់ក្រុមហ៊ុន Adidas និងរង្វាន់ជាច្រើនទៀត។

ក្រៅពីការប្រណាំងល្បឿន ចំងាយ ១០០ម៉ែត្រ អ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារ អាចចូលរួម នៅក្នុងកីឡា ប្រភេទគ្រួសារ បែបសប្បាយៗចំនួន ៩ ប្រភេទផ្សេងគ្នាទៀត។ យើងក៏នឹងមានរង្វាន់ សម្រាប់អ្នកឈ្នះ ចំពោះរាល់ការប្រកួត របស់កីឡាគ្រួសារ។ បន្ទាប់ពីបានរកឃើញបុរស និងនារី ដែលមានល្បឿនលឿនបំផុត នៅក្នុងខេត្តនីមួយៗ គ្រប់អ្នកចូលរួម អ្នកគាំទ្រមិត្តភក្តិ និងគ្រួសារ ត្រូវបានអញ្ជើញ ឲ្យចូលរួម Smart Mega Concert របស់យើង ដែលនឹងមានសិល្បករ សិល្បការិនី និងតារាពេញនិយមជាច្រើន។ ដូច្នេះនៅគ្រប់ខេត្តនោះ យើងនឹងចាប់ផ្តើមកម្មវិធី ជាមួយនឹង «ខ្ញុំលឿនបំផុត» ការប្រកួតប្រជែងថ្នាក់ជាតិ និង ការប្រកួត ដែលមានល្បឿនលឿន ប្រណាំងនឹងកីឡាក្រុមគ្រួសារ និងបញ្ចប់ជាមួយនឹង ការប្រគុំតន្រ្តីរបស់ Smart មេហ្គា នៅពេលល្ងាច។

លោក យ៉ាប់ កុកលីយ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុន ដែលនាំមកនូការផ្លាស់ប្តូរជាវិជ្ជមាន ដល់សង្គម និងប្រទេសកម្ពុជា។ ខ្ញុំប្រាកដថា អ្នករាល់គ្នា ចង់ឲ្យមានរបៀបរស់នៅ ដែលមានសុខភាពល្អ ហើយក្រុមហ៊ុន Smart ចង់ក្លាយជាផ្នែកមួយ នៃការធ្វើដំណើរ ជាមួយអ្នក ឆ្ពោះទៅកាន់គោលដៅនោះ។ ការរត់ជាកីឡាមួយ ដែលសមជាកីឡាមូលដ្ឋានបំផុត និងស្ទើរតែមនុស្សគ្រប់គ្នា អាចចូលរួមបាន។ យើងជាអ្នកឧបត្ថម្ភធំ សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងភាគច្រើន នៅក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណាពេលនេះជាលើកដំបូង ដែលយើងនាំយកការរត់ជាកីឡារបៀបរស់នៅ ដែលមានសុខភាពល្អ កាន់តែជិតទៅនឹង កន្លែងដែលអ្នករស់នៅ។ លើសពីការលើកកម្ពស់ របៀបរស់នៅ មានសុខភាពល្អ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្ត ក្នុងការបង្កើតអត្តពលិក ចេញពីព្រឹត្តិការណ៍នេះ។ យើងមានក្តីរំភើបយ៉ាងខ្លាំង ហើយកំពុងសម្លឹង ឆ្ពោះទៅការប្រកួត ជុំចុងក្រោយ នៃការប្រកួតប្រជែង ដើម្បីធ្វើជាសាក្សី នៃការស្វែងរក បុរស និងស្រ្តី ដែលមានល្បឿនលឿនបំផុត របស់ប្រទេសកម្ពុជា ដែលអាចតំណាង ឲ្យប្រទេសកម្ពុជា នៅថ្ងៃណាមួយ នៅលើឆាកអន្តរជាតិ»។

«ខ្ញុំលឿនបំផុត ជាការប្រកួតប្រជែងថ្នាក់ជាតិ គឺអំពីល្បឿន។ ប្រព័ន្ធ 4G LTE  របស់ Smart គឺមានភាពលឿនបំផុត នៅក្នុងអ៊ីនធឺណែតទូរស័ព្ទចល័យ នៅប្រទេសកម្ពុជា ខណៈពេលដែលបណ្តាញរបស់យើង ដែលគ្របដណ្តប់បាន ៩៨% នៃចំនួនប្រជាជនរួចទៅហើយ។ ក្រុមហ៊ុន Smart កំពុងធ្វើឲ្យ 3G និង 4G LTE របស់ខ្លួន កាន់តែមានតម្លៃសមរម្យបំផុត សម្រាប់អតិថិជន ៨លាននាក់ របស់ខ្លួន ងាយស្រួលប្រើប្រាស់។ បើយោងទៅតាម ITU កំណើន ១០% នៅក្នុងអ៊ីនធឺណែត ឬការជ្រៀតចូលអ៊ីនធឺណែត លើទូរស័ព្ទដៃ បានយ៉ាងឆាប់រហ័ស អាចជំរុញឲ្យ GDP កើតឡើងជាមធ្យម ១,៣%។ យើងសង្ឃឹមថា នេះនឹងក្លាយជាការពិត សម្រាប់កម្ពុជា ផងដែរ»។

នៅខាងក្រៅនៃសេរីព្រឹត្តិការណ៍ទូទាំងប្រទេសនេះ អគ្គរដ្ឋទូតពាណិជ្ជកម្ម Smart កញ្ញា ឡូរ៉ា ម៉ម ក៏បានរៀបចំ យុទ្ធនាការអានមួយ ដែលហៅថា «លឿនជាងឡូរ៉ា»។ នេះគឺជាការផ្តួចផ្តើមមួយ ដែល ឡូរ៉ា បានគាំទ្រ ដោយក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងក្រុមហ៊ុន Smart ដើម្បីលើកកំពស់ នៃការអានដល់សិស្សនិស្សិត នៅតាមបណ្តាខេត្ត។ ងាយបំផុត សិស្សដែលអាចផ្តួលល្បឿនអាន របស់ ឡូរ៉ា នឹងមានឱកាសឈ្នះ សម្រាប់ខ្លួនគេ ដោយទទួលបានរង្វាន់ពិសេស និងសម្រាប់សាលារៀន របស់ពួកគេ ដោយទទួលបាន សៀវភៅ ចំនួន ១០០ក្បាល សម្រាប់ជួយដល់បណ្ណាល័យ និងក្តារខៀនជូនដំណឹងមួយ៕


បញ្ចូលអត្ថបទដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម