ក្រោយបទថ្មី«Time To Rise» របស់ វណ្ណដា ទទួលការគាំទ្រខ្លាំងមក ឡូរ៉ា ម៉ម ក៏និយាយពាក្យក្នុងចិត្តថា....

//s9.kh1.co/6c/6cef05ee7110699aa646500be6a7511499dbfbde.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឡូរ៉ា ម៉ម បានសម្តែងពីអារម្មណ៍រំភើប សប្បាយរីករាយនូវសមិទ្ធផល ដ៏ល្អប្រពៃណីនេះចំពោះទៅតារារ៉េបវ័យក្មេង វណ្ណដានិង ក្រុមការងារទាំងអស់អាចធ្វើបទចម្រៀងពិរោះនិង មានអត្ថន័យដ៏ល្អបែបនេះ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បានបញ្ចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise» ដែលទទួលបានគាំទ្រខ្លាំងមែនទែន ដោយប្រើប្រាស់ពេលវេលាតែមួយថ្ងៃប៉ុណ្ណោះ មានទស្សនាដល់ទៅជិតមួយលានដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីយប់មិញនេះ ឡូរ៉ា ម៉ម ដែលជាអគ្គនាយកក្រុមហ៊ុនបារមី បានសម្តែងពីអារម្មណ៍រំភើប សប្បាយរីករាយនូវសមិទ្ធផល ដ៏ល្អប្រពៃណីនេះ ដែលតារាចម្រៀង​ វណ្ណដានិង សមាជិកបារមីទាំងអស់គ្នា បានសម្រេចនូវការងារបានយ៉ាងរលូននិង ជោគជ័យខ្លាំងបែប ដោយខ្លាំងនៃសំណេររបស់តារារូបនេះមានអត្ថន័យថា៖

ពួកយើងធ្វើបានហើយ! ខ្ញុំរំភើបខ្លាំងដល់ថ្នាក់យំហើយ អរគុណអ្នកទាំងអស់គ្នា នៅពេលនេះខ្ញុំមិននិយាយអ្វីមិនចេញនោះទេ ក្រៅពីអារម្មណ៍សប្បាយចំពោះ វណ្ណ ដានិង ក្រុមការងារបារមីទាំងអស់ 
ប្រសិនជា ក្លិប Epic នៅបើកវិញ នេះបងប្រាកដជាជានិយាយថា តោះទៅ! ហាហាហា

 ឡូរ៉ា ម៉ម 

យ៉ាងណាមិញ អ្នកគាំទ្រក៏មានការពេញចិត្តចំពោះសំណេររបស់តារាស្រីនិង អគ្គនាយកក្រុមហ៊ុនបារមី រូបនេះដែរ ដែលបានជ្រោមជ្រែងនិង ដឹកនាំសិល្បករសិល្បការិនីជំនាន់ក្រោយផលិត ស្នាដៃសិល្បៈបទចម្រៀងដែលគុណភាពកម្រិតស្តង់ដា ទាំងវីដេអូនិង អត្ថន័យបែបនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ឡូរ៉ា ម៉ម 
 ឡូរ៉ា ម៉ម 
 ឡូរ៉ា ម៉ម 
 ឡូរ៉ា ម៉ម 
 ឡូរ៉ា ម៉ម 
 ឡូរ៉ា ម៉ម 
វណ្ណដា
វណ្ណដា
វណ្ណដានិង ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ 
វណ្ណដានិង ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ 
   ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃនិង តារាចម្រៀងនៅក្នុងផលិតកម្មបារមី  
   ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃនិង តារាចម្រៀងនៅក្នុងផលិតកម្មបារមី  
ចំនួនអ្នកទស្សនាក្នុងរយៈពេល២២ម៉ោង ៥៥នាទី
ចំនួនអ្នកទស្សនាក្នុងរយៈពេល២២ម៉ោង ៥៥នាទី
ឡូរ៉ា ម៉មវណ្ណដា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T