តារាចម្រៀងស្រី២ដួងនេះ ក្លាយជាម្ចាស់ផលិតកម្មទាំងវ័យក្មេង

//s9.kh1.co/05/057bddfa2c0d9398dfabd5bc87b2a32d48b521a7.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

តារាចម្រៀង Original ស្រីចំនួន២ដួងនេះ ដុសខាត់សមត្ថភាពខ្លួនឯង ពីតារាចម្រៀង រហូតក្លាយជាម្ចាស់ផលិតកម្មទាំងវ័យក្មេង

រាជធានីភ្នំពេញ ៖ ដោយសារតែ សម័យកាលកាន់តែរីកចម្រើន តារាចម្រៀងម្នាក់ៗកាន់តែមានសមត្ថភាពខ្លាំងឡើងៗ ធ្វើឲ្យចំនួនតារាចម្រៀង Original ក៏កាន់តែកើនឡើង ប៉ុន្តែក្នុងនោះ គេក្រឡេកឃើញតារាស្រីមានចំនួនតិចតួចជាងចំនួនតារាប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលតារាចម្រៀងស្រីបែប original វ័យក្មេងទាំង២រូបនេះ មិនត្រឹមតែអាចរក្សាទឹកចិត្តហ្វេនៗបានយូរឆ្នាំប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងដុសខាត់ជំនាញរបស់ខ្លួន រហូតអាចក្លាយជាម្ចាស់ផលិតកម្មល្បីឈ្មោះទាំងវ័យក្មេងផងដែរ។

១. តារាចម្រៀង ឡូរ៉ា ម៉ម 

តារាចម្រៀង ឡូរ៉ា ម៉ម ម្ចាស់បទ«ស្វារាំមុនឃីស» ដែលផ្ទុះការគាំទ្រខ្លាំងកំឡុង១០ឆ្នាំមុន ព្រមជាមួយនឹងស្នាដៃបទOriginalយ៉ាងច្រើន សុទ្ធទទួលការពេញទំហឹងពីស្រទាប់យុវវ័យ បញ្ចប់ការសិក្សាក្រៅប្រទេស​ កូនកាត់ខ្មែររូបនេះ បានសម្រេចចិត្តមកធ្វើការនៅកម្ពុជា ដែលសព្វថ្ងៃរូបនាងជានាយកប្រត្តិបត្តិរបស់ ផលិតកម្ម«បារមី»។

  តារាចម្រៀង ឡូរ៉ា ម៉ម
  តារាចម្រៀង ឡូរ៉ា ម៉ម
  តារាចម្រៀង ឡូរ៉ា ម៉ម
  តារាចម្រៀង ឡូរ៉ា ម៉ម
  តារាចម្រៀង ឡូរ៉ា ម៉ម
  តារាចម្រៀង ឡូរ៉ា ម៉ម

២. តារាចម្រៀង ចិត្ត កញ្ចនា 

តារាចម្រៀងស្រាលស្រទន់ និយមច្រៀងបទបែបមនោសញ្ចេតនា កញ្ញា ចិត្ត កញ្ចនា ប្រឡូកក្នុងវិថីសិល្បៈតាំងពីឆ្នាំ ២០១៣ រហូតមកទល់សព្វថ្ងៃរូបនេះ នៅតែទទួលការគាំទ្រយ៉ាងគំហុកពីមហាជន តាមរយៈបទចម្រៀងលន្លង់លន្លោច បទចម្រៀងដែលទទួលការគាំទ្រខ្លាំងដំបូងគឺ បទ«ឈឺ» ខំប្រឹងប្រែងក្នុងវិស័យនេះអស់ពេលច្រើនឆ្នាំ បច្ចុប្បន្នរូបនាង ជានាយកប្រតិបត្តិរបស់ផលិតកម្ម«រណ្តំ»៕

   កញ្ញា ចិត្ត កញ្ចនា
   កញ្ញា ចិត្ត កញ្ចនា
   កញ្ញា ចិត្ត កញ្ចនា
   កញ្ញា ចិត្ត កញ្ចនា
   កញ្ញា ចិត្ត កញ្ចនា
   កញ្ញា ចិត្ត កញ្ចនា
ឡូរ៉ា ម៉មចិត្ត កញ្ចនា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T