គូស្នេហ៍វ័យក្មេងមួយគូ បានបង្ហាញច្រើន លើសពីអ្វី ដែលពួកគេ ចង់បង្អួតទៅទៀត នៅក្នុង បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលធ្វើឲ្យអ្នកទាំងពីរ ល្បីគ្រប់បណ្ដាសារព័ត៌មាន។

នាង Miranda Levy ដែលជិតក្លាយជា កូនក្រមុំឆាប់ៗនេះ បានបង្ហោះរូបភាព ដែលនាង ពាក់ចិញ្ចៀន ខណៈដែល នាងអង្គុយជាប់នឹង គូដណ្ដឹង ហើយសរសេរជាសារថា៖ ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ជាខ្លាំង​ មនុស្សដែលខ្ញុំស្រឡាញ់ស្មើរនឹងជីវិត បានសុំខ្ញុំរៀបការ ជាមួយនឹងគាត់។ ខ្ញុំគ្មានពាក្យ អ្វីដែលអាចនិយាយ បង្ហាញពី អារម្មណ៍មួយនេះ និងមិនដឹងថា ខ្ញុំមានសំណាងប៉ុណ្ណាទេ។ គាត់មិនទាន់ ជូនចិញ្ចៀនពិតប្រាកដ ឲ្យខ្ញុំ តែវាមិនទាស់អ្វីនោះទេ ឲ្យតែ២នាក់យើង ស្រឡាញ់គ្នាពិតមែន។ ខ្ញុំដឹងថា ពួកយើងនឹង មានក្ដីសុខជាមួយគ្នា ទោះបីជាគ្មាន សំភារៈនិយមក៏ដោយ...


រូបភាព ដែលនាងបង្ហោះចូលក្នុងសង្គមហ្វេសប៊ុក

តែអ្វីដែលមិននឹកស្មានដល់នោះ គឺរូបភាពដែលនាង បង្ហោះនោះ មានថតជាប់នូវប្រដាប់ មើលផ្ទៃពោះ ដែលភ្លាមៗនោះ មិត្ដភិក្ដ នាងជាច្រើន នាំគ្នា និយាយបែបលេងសើចថា តើមានអ្វីនៅកាច់ជ្រុងនោះ?, អ្នកក៏ នឹងក្លាយជា ម្ដាយគេឆាប់ៗដែរ រីឯឪពុកនាងវិញបាន ប្រតិកម្មយ៉ាងខ្លាំង និងសរសេរតបថា ៖ កូនសំឡាញ់ កូនគួរតែទូរស័ព្ទមក ប៉ាម៉ាក់ឥលូវនេះ ​ម៉ាក់របស់ឯង កំពុងតែយល់ច្រលំ

យ៉ាងណាមិញ ដំបូងឡើង នាងឆ្ងល់ជាខ្លាំង និងបានស្ដីបន្ទោសទៅកាន់ មិត្ដភិក្ដទៀត តែជាចុងក្រោយ នាងក៏ប្រទះឃើញ រួចប៉ុន្មាននាទីក្រោយមក ក៏បង្ហោះជាសារថា ហេ អ្នកទាំងអស់គ្នា ខ្ញុំក៏មាន កូនដែរ៕

សារដែលនាងបង្ហោះ ភ្ជាប់ជាមួយនឹង រូបភាព ដែលមិត្ដប្រុសនាងសុំរៀបការ


សារទី២ ដែលនាងបង្ហោះ ប្រាប់ពីការមានផ្ទៃពោះនាង

នេះចេះសំណាង ដែលធ្វេសប្រហែស ថតជាប់ជារឿងល្អ ដែលទោះជាខ្មាសគេបន្ដិចបន្ដួច ចុះបើថតជាប់ រូបភាព ផ្សេងៗវិញ តើនឹង អាម៉ាសមុខយ៉ាងណាទៅ? 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]