ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ២០១៥ នេះ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានប្រារព្ធធ្វើពិធីជប់លៀង ខួបកំណើត ដ៏សាមញ្ញមួយ ជាមួយនឹងក្មេងតូចៗ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ដែលមើលទៅ ពិតជាសប្បាយរីករាយ មែនទែន។

លោក ឆន សុវណ្ណារាជ បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដែលបង្ហាញពីទិដ្ឋភាព នៅក្នុងពិធី ដ៏សាមញ្ញានោះ បន្ទាប់ពីលោក រួមជាមួយនឹង អ្នកគាំទ្រ ជាច្រើននាក់ផ្សេងទៀត បានប្រារព្ធធ្វើពិធីជប់លៀង ខួបកំណើត នៅក្នុងមណ្ឌលកុមារកំព្រា មួយកន្លែង និងនាំយកអំណោយ មួយចំនួនទៀត ដើម្បីឧបត្ថម្ភដល់ មណ្ឌលកុមារកំព្រានោះ។

នៅក្នុងរូបថត បានបង្ហាញឲ្យឃើញថា លោក ឆន សុវណ្ណារាជ ពិតជាសប្បាយរីករាយ បើទោះបីជា ពិធីនោះតូច និងសាមញ្ញក្តី ប៉ុន្តែវាបានចែករំលែក នូវក្តីស្រលាញ់ និងការសប្បាយ ដល់ប្អូនៗ នៅឯមណ្ឌលកុមារកំព្រា នោះផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានសរសេរសារថា «នេះគឺជាការជប់លៀង ខួបកំណើតមួយ ដែលខ្ញុំចង់ធ្វើបំផុត គឺជាការចែករំលែក ក្តីស្រលាញ់ និងការសប្បាយ ដល់ប្អូនៗ នៅមណ្ឌលកុមារកំព្រា ឆ្នាំនេះបានសម្រេចហើយ អរគុណដល់ Reach Family ដែលបានជូននូវអំណោយ ដ៏មានអន្ថន័យមួយនេះ មកដល់ខ្ញុំ»៕

សូមទស្សនាទិដ្ឋភាព នៅក្នុងពិធីខួបកំណើត របស់លោក ឆន សុណ្ណារាជ ទាំងអស់គ្នា៖
















ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ