ភ្នំពេញ៖ ស្របតាមគោលគំនិតផ្ដួចផ្ដើម ហាងក្នុងហាង​​ (​SIS) សែលកាត បានបន្តចុះហត្ថលេខា ជាដៃគូ ចែកចាយទូរស័ព្ទទំនើប ជាមួយក្រុមហ៊ុន មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ដែលត្រូវបាន ទទួលស្គាល់ សម្រាប់​ផលិតផល​ឧបករណ៍​ បញ្ចាំង LCD​​ របស់ខ្លួន ហើយបច្ចុប្បន្ន មានការនាំចូលផលិតផល​ ថ្មីទៅកាន់ទីផ្សារ​ ទូរស័ព្ទទំនើបទៀតនោះគឺក្រុមហ៊ុន InFocus ។ 

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Cellcard មានសិទ្ធិក្នុងការលក់ ទូរស័ព្ទគ្រប់ ម៉ូដែលរបស់ InFocus នៅតាមបណ្តាហាងរបស់ខ្លួន ដោយផ្តើមចេញពី ការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅតាម បណ្តោយមហាវិថីព្រះសីហនុ​ សម្រាប់ ជាដំណាក់កាល សាកល្បង ដែលនឹងចាប់អនុវត្តនៅ គ្រប់សាខាផ្សេងៗ ទៀតក្នុង ទីតាំងសំខាន់ៗ។

លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ InFocus Mobile ក្នុងប្រទេស  កម្ពុជា មាន ប្រសាសន៍ឲ្យដឹងថា “ពួកយើងរីករាយ​បំផុត​ ដែលសហការ ជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត ជាទីទុកចិត្ត និងឈានមុនគេ​ នៅ​កម្តុជា​។ យើងជឿជាក់ថា តាមរយកិច្ចសហការ ជាដៃគូនេះ នឹងនាំឲ្យ ក្រុមហ៊ុន​ទាំងពីរ InFocus និង Cellcard កែលម្អសេវាកម្មកាន់តែ ប្រសើរ ដើម្បី​បំពេញតម្រូវ ការទំនាក់ទំនង និងតម្រូវការបច្ចេកវិទ្យាថ្មីៗ របស់អតិថជនខ្មែរ។​ យើងមានសង្ឃឹមខ្ពស់ ក្នុងការណែនាំ និងដាក់បង្ហាញនូវ ប្រភេទផលិតផល ទូរស័ព្ទ បច្ចេកវិទ្យាទំនើបថ្មីបំផុត របស់យើងក្នុងទីផ្សារកម្ពុជា ហើយយើងមើល ឃើញថាកិច្ច សហការជា ដៃគូនេះជាមូលដ្ឋានដើម្បី ឲ្យឥទ្ធិពលទីផ្សារ InFocus រីកចម្រើនកាន់ តែធំទូលាយ។​ ពួកយើងមាន សុទិដ្ឋិនិយមថា ភាពជាដៃគូនេះ​ក្លាយ ផ្ដល់ផ្លែផ្កា ដែល ផ្ដល់អត្ថប្រយោជន៍ដល់ គ្នាទៅវិញទៅមក និងជាចំណង រឹងមាំយូរអង្វែង ហើយ យើងក៏សង្ឃឹម ថាកិច្ចសហ ប្រតិបត្តិការរវាង InFocus និង Cellcard កាន់តែជិតស្និទ្ធ និងឈានឆ្ពោះ ទៅមុខជាលំដាប់។”

គំនិតផ្ដួចផ្ដើមរបស់សែលកាតក្នុងការបង្កើតកន្លែងលក់ក្នុងហាងតែមួយ សម្រាប់ បំពេញតម្រូវការ ផ្នែកទំនាក់ទំនងរបស់ អតិថិជន របស់ខ្លួន បានបង្ហាញ ឲ្យឃើញតាម រយៈការចុះកិច្ចព្រមព្រៀង លក់និងចែកចាយ ជាមួយក្រុមហ៊ុនដូចជា Samsung និង LG ជាដើមកាលពីប៉ុន្មាន ខែកន្លងទៅថ្មីៗនេះ។ ការចូលរួម បន្ថែមពី InFocus អាចឲ្យសែលកាត អាចបង្កើន លទ្ធភាពផ្គត់ផ្គង់ម៉ាក ទូរស័ព្ទទំនើប ច្រើនប្រភេទ បានកាន់តែច្រើន លក្ខណពិសេសៗ និង តម្លៃសមរម្យ ដល់អតិថិជន របស់ខ្លួន។

បើតាមការឲ្យដឹងពីលោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានបញ្ជាក់ ថា “ពួកយើងជឿជាក់ក្នុង ការ​លើការ ផ្តល់ជូនជម្រើស​កាន់ តែច្រើន​ដល់ អតិថិជនរបស់យើង ហើយតាមរយៈ​ នេះយើងបាន​ផ្ដល់ជូន​ទាំង គម្រោងផ្សេងៗ សេវាកម្មបន្ថែម និងវិធីជំរុញឲ្យផលិត​ផល ទូរស័ព្ទផ្សេងៗ​ មាន​លក់នៅ ហាងរបស់យើងផងដែរ។ ​ ជម្រើសនេះមិនត្រឹម តែអាចឲ្យអតិថិជន​ អាច​ទិញ​​ទូរស័ព្ទដ៏ ពេញនិយម និងទំនើបថ្មី បំផុតក្នុងទីផ្សារពីហាង​ របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែក៏ឲ្យពួកគេស្វែង រកបាននូវជម្រើសថ្មីៗ ដែលសមស្រប នឹងតម្រូវ​ការស្របតាមថវិកាដើម្បី ទទួលយក បទពិសោធថ្មីៗ។”

​ដោយជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Cellcard និង InFocus កញ្ចប់គម្រោងពិសេស និងតម្លៃពិសេសសម្រាប់ ទូរស័ព្ទស្មាតហ្វូន គ្រប់ម៉ូដែល នឹងមានលក់ជូនសម្រាប់ តែអតិថិជន សែលកាតនៅតាម ហាងសែលកាតដែលមានការ បញ្ចុះតម្លៃ កាដូឥតគិតថ្លៃ និងគម្រោងទូរស័ព្ទ ឥតគិតថ្លៃ ជាច្រើនផងដែរ។

អតិថិជនដែលបានទៅការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត អាចទទួលបាន ការផ្តល់ជូន ជាពិសេស នេះចាប់ពីថ្ងៃទី ៧​ខែតុលា​​នេះតទៅ។
 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]