ក្នុងគោលបំណងចូលរួមជម្រុញវិស័យតែងនិពន្ធបទចម្រៀងឲ្យ រស់ឡើងវិញ កម្មវិធី The Mic Cambodia ត្រូវបានរៀបចំឡើង ដើម្បីស្វែងរកអ្នកនិពន្ធ ដែលមានទេពកោសល្យ ពិតប្រាកដ ក្នុងការតែងចម្រៀងថ្មី ដោយមិនចម្លងពីបរទេស។

ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន អនុស្សាអ៊ីវេនផ្លេននើរ The Mic Cambodia បានទទួលការគាំទ្រ ពីក្រសួងអប់រំ យុវជន និង កីឡា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីជាផ្នែក មួយនៃការ ជម្រុញស្នាដៃបង្កើតថ្មី របស់ខ្មែរសុទ្ធសាធ បង្កើនភាពច្នៃប្រឌិត របស់យុវជន លើកតម្កើងកិត្តិយស និង មោទនភាពជាតិ ក៏ដូចជាពាំនាំ មកវិញនូវចលនាតែង និពន្ធប្រកប ដោយខ្លឹមសារ  មនោសញ្ចេតនា ជ្រាលជ្រៅ ដូចកម្ពុជានាទស្សវត្សរ៍ ៦០ ដែលធ្លាប់ជាម្ចាស់​បទចម្រៀង​ដ៏ មានអត្ថន័យជាច្រើនម៉ឺនបទ។

កម្មវិធី  The Mic Cambodia នឹងបើក ឱកាស ឲ្យម្ចាស់បទចម្រៀង original ជនជាតិខ្មែរ​ ចូលរួម​ប្រកួត បង្ហាញស្នាដៃចម្រៀងរបស់ ពួកគេទៅ កាន់សាធារណជន​នៅ ទូទាំងប្រទេស​ដើម្បី​ឲ្យការ ខិតខំប្រឹងប្រែង របស់ពួកគេត្រូវបានទទួលស្គាល់ ក៏ដូចជាផ្តល់ ឱកាស ឲ្យ​ម្ចាស់ស្នាដៃ​អាចឈាន ចូលទៅក្នុងវិស័យសិល្បៈ ដោយមោទនភាព។ សាធារណជននឹង បោះឆ្នោតគាំទ្រចម្រៀងដែល ពួកគេពេញចិត្ត តាមបណ្តាញ YouTube និង SMS ហើយចម្រៀងដែលទទួលបានការ គាំទ្រច្រើនជាងគេ នឹងត្រូវយក មកសម្តែងផ្ទាល់ នៅកម្មវិធីប្រគំតន្រ្តី The Mic នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៥។

ម្ចាស់ជ័យលាភី៣រូបនឹងទទួលបានរង្វាន់ធំ គឺទឹកប្រាក់ចំនួន 1០០០$ 750$ និង 5០០$ សម្រាប់ ចំណាត់ថ្នាក់ទី ១ ទី ២ និង ទី ៣ ។ ដើម្បីចូលរួម ប្រកួត សូមផ្ញើចម្រៀង original របស់អ្នកមកកាន់ Facebook Page: the Mic Cambodia ឲ្យបានមុនថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រឹមម៉ោង ១២ថ្ងៃត្រង់។ ក្រុមការងារនឹង ពិនិត្យ​មើល​ ភាពពិត​ប្រាកដ​ របស់ចម្រៀង ហើយដាក់ចម្រៀង នោះក្នុងបណ្តាញ YouTube។ អ្នកចូល​រួម​ នឹងមាន​ពេល​ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រឹមម៉ោង ១២ថ្ងៃត្រង់ ដើម្បីទទួលបាន​ការ គាំទ្រ​​ពីប្រិយមិត្ត។ លទ្ធផល ចម្រៀង១៥ បទដែលទទួលបាន ការគាំទ្រច្រើន ជាងគេនឹងត្រូវប្រកាស នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៥។

សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០១២ ២៣០ ១៤០ រឺ ០១០ ៩១១ ៧៧៦ រឺចូលទៅគេហទំព័រ www.anussaeventplanner.com សម្រាប់ពត៌មានលម្អិត។

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]