ក្របខណ្ឌកំពូលក្នុងប្រទេសអង់គ្លេស EPL ជាការប្រកួតបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុត ដែលមិន អាចរំលងបាន ដែលប្រព្រឹត្ត ទៅកាលពី ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ2015 រវាង ក្រុមកាំភ្លើងធំ Arsenal និងក្រុម បិសាចក្រហម Manchester United បានធ្វើការផ្សាយ បន្តផ្ទាល់នៅ SINGHA Stadium ដែលមានទីតាំង នៅអគារតាំង ពិពណ៌កោះពេជ្រ ចាប់ពីម៉ោង 6 ល្ងាចតទៅ។
Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនាការប្រកួតបាល់ទាត់ដ៏ធំ ដែលអ្នក គាំទ្រកម្ពុជា រាប់ពាន់នាក់ទន្ទឹងរង់ចាំ ជាកន្លែងដែល អ្នកគាំទ្រទស្សនា និងជួបជាមួយ បរិយាកាស ដ៏រំជើបរំជួលពិត ប្រាកដនៃការ ប្រកួតបាល់ទាត់នៃក្របខណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស។ អ្នកទស្សនាទាំងអស់ បានហ៊ោកញ្ជៀវយ៉ាង កងរំពង ដែលបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ ចំពោះក្រុមដែល ខ្លួនស្រឡាញ់នៅ មុខអេក្រង់ដ៏ធំ ងាយស្រួលទស្សនា រាល់សកម្មភាពនៅលើទីលានវាលស្មៅនៃ ប្រទេសអង់គ្លេស។ អ្នកគាំទ្រនៅកម្ពុជា ទាំងអស់សុទ្ធតែ បានសម្តែងអារម្មណ៍ ភ្ញាក់ផ្អើលរបស់ខ្លួនថា Singha Stadium គឺពិតជាកន្លែងអស្ចារ្យបំផុត សម្រាប់ការជួបជុំ ទស្សនាការ ប្រកួតបាល់ទាត់។
អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មានភាពរីករាយយ៉ាងខ្លាំង ជាមួយនឹងការ ប្រគំតន្រ្តីពិសេស ដែលមានការចូលរួម សហការរវាងកំពូល តារាចម្រៀងក្នុងប្រទេស កម្ពុជាដូចជា លោក ខេម និងកញ្ញា យូរី ដែលបានធ្វើឲ្យ កក្រើកឆាកតន្រ្តីទាំងមូល ខណៈដែលអ្នក ទស្សនារាប់ពាន់នាក់ នៅខាងមុខ ឆាកសប្បាយរីករាយជាមួយនឹងការ ពិសា ស្រាបៀរ សឹង្ហា ដ៏ឆ្ងាញ់ត្រជាក់ ជាមួយមនុស្ស ជាទីស្រលាញ់។
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួម ទស្សនាមានតម្លៃត្រឹមតែ 6,000 រៀល ប៉ុណ្ណោះ លោកអ្នកនឹងទទួល បានស្រាបៀរ សឹង្ហា 2 កំប៉ុងដោយ ឥតគិតថ្លៃ រួមជាមួយឱកាសទិញ ស្រាបៀរ សឹង្ហាក្នុងតម្លៃពិសេស ភ្ជាប់ជាមួយការ ផ្តល់ជូនផ្សេងៗផងដែរ។
លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មានឱកាសឈ្នះរង្វាន់ទ្វេរដងពី ស្រាបៀរ សឹង្ហា។ រាល់ពេលជាវ ស្រាបៀរ សឹង្ហា លោកអ្នកនឹង មានឱកាស ឈ្នះរង្វាន់ធំពីការចាប់ឆ្នោត និងឱកាសឈ្នះ រង្វាន់ជាច្រើនទៀតពីការកោសសន្លឹក ប័ណ្ណដូចជា អាវយឺត Man-Ut កាបូប Man-Ut តុក្កតា Man-Ut មួក បន្តោងសោរ SINGHA និង Man-Ut ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA។ក្រៅពីនោះលោកអ្នក អាចជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោតកោស ផ្សងសំណាង ចំនួន២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបានឆ្នោត ផ្សងសំណាងចំនួន៦សន្លឹក។
បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរ សឹង្ហា ដោយការ រាល់ការជាវស្របៀរ សឹង្ហា មួយកេស នឹងទទួលបានការបញ្ចុះតម្លៃ មកនៅត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ ហើយថែម ទាំងទទួលបានសន្លឹកឆ្នោត និងការកោស ប័ណ្ណផ្សងសំណាង ចំនួន១២សន្លឹក។ អ្នកចូលរួមទាំងអស់ ពិតជាការ រីករាយចំពោះកម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង “ការជាវកាន់តែច្រើន បានឈ្នះរង្វាន់កាន់តែច្រើន” ពិតប្រាកដមែន។
Singha Stadium កន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំទស្សនាការប្រកួត បាល់ទាត់លីក កំពូលរបស់អង់គ្លេស EPL។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]