ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី និង ជាពិធីការនី គឺ កញ្ញា ឌួង ហ្សូរីម៉ា ដែលជាប្អូនស្រីបង្កើត របស់កញ្ញា ឌួង ហ្សូរីដា ​បានប្រារព្ធពិធីខួបកំណើត របស់នាង យ៉ាងអធិកអធម ដោយមានភ្ញៀវកិត្តិយស ជាច្រើន បានចូលរួម ជាពិសេសនោះ គឺតារាល្បីៗ តែម្តង។

បើក្រឡេកទៅមើល លើសម្លៀកបំពាក់ របស់តារាល្បីៗ និងអ្នកដទៃទៀត ដែលបានចូលរួម ក្នុងកម្មវិធីខួបកំណើតនោះ គឺពួកគេបានស្លៀកឈុត ពណ៌ខ្មៅ ស្ទើរតែគ្រប់គ្នា ដែលញ៉ាំងទិដ្ឋភាព ក្នុងពិធី​នោះ សុទ្ធតែពណ៌ខ្មៅ តែម្តង។

មិនតែប៉ុណ្ណោះ តារាចម្រៀងប្រុស​ រូបសង្ហា ប្រចាំផលិតកម្មថោន គឺលោក សុគន្ធ ថេរ៉ាយុ បានធ្វើឲ្យ កញ្ញា ឌួង ហ្សូរីម៉ា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយរូបគាត់ បានជូនកាដូមួយ ឲ្យទៅនាង។​

ទោះបីជាយ៉ាងណា មិនមាននរណាម្នាក់ ដឹងថា នៅក្នុងកាដូនោះ គឺជាអ្វីឡើយ ប៉ុន្តែនៅពេលដែល កញ្ញា ហ្សូរីម៉ា បើកមើល ក៏បានធ្វើឲ្យ អ្នកចូលរួមទាំងអស់ ស្រែកហ៊ោរ យ៉ាងខ្លាំង តែម្តង៕

ចង់ដឹងថា កាដូដែល លោក ​ថេរ៉ាយុ បានឲ្យទៅ កញ្ញា ហ្សូរីម៉ា ជាអ្វីទេ? តោះ! ទស្សនាវីដេអូទាំងអស់គ្នា៖

វីដេអូទី១៖


វីដេអូួទី២៖


ថេរ៉ាយុ ​ឲ្យកាដូទៅ ហ្សូរីម៉ា






តារាល្បីៗ ចូលរួមខួបកំណើត របស់ឌួង ហ្សូរីម៉ា

ប្រភព​​៖​ ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ