មានមនុស្សជាច្រើន បានឃើញ Moira Johnston ដើរឆ្ពោះទៅ កាន់ផ្លូវ New York ដែលពួកអ្នកមើលទាំងនោះ មិនបានគិតថា នេះជាស្ទាយនៃការប្រឆាំងដើម្បីសិទ្ធិសេរីភាពនោះទេ តែពួកគេគិតថា ស្រ្ដីនេះកំពុងតែដើរស្រាតទៅវិញ។

នារីម្នាក់នេះមានអាយុ២៩ឆ្នាំ ជាអ្នករាំមកពី Philadelphia ដែលមានមនុស្សជាច្រើនគិតថា ប្រហែលជានាងជាអ្នករាំ បង្ហាញដើមទ្រូងនៅពេលយប់ហើយ ទើបនៅពេលភ្លឺ នាងបានបើកចំហដើមទ្រូងរបស់នាង ឲ្យអ្នកដទៃមើល ដោយមិនគិតប្រាក់។ តែតាមជាក់ស្ដែង នាងគឺជាគ្រូបង្ហាត់ Yoga នៅក្នុងសាលារៀនមួយ។នៅក្នុងពេលនោះផងដែរ នាងបានបង្ហាញមតិរបស់នាងថា ខ្ញុំចង់ឲ្យស្រ្ដីទាំងអស់គ្នា យល់ដឹងពីសិទ្ធិសេរីភាពរបស់ពួកគេ និងលើកទឹកចិត្ដឲ្យពួកគេ ក្លាហានក្នុងការបង្ហាញផ្នែកខាងលើ។ នាងបានបន្ដថា នាងមិនមានន័យថាឲ្យស្រ្ដីទាំងអស់គ្នា​ដោះអាវរបស់ ពួកគេចេញនោះទេ តែនាងគាំទ្រនូវជម្រើសនិងការគិត ដែលស្រ្ដីទាំងនោះបានជ្រើសរើស ថានឹងធ្វើនៅក្នុងជីវិតរបស់ពួកគេ។ អ្វីដែលសំខាន់សម្រាប់នាង នោះគឺនាងចង់ឲ្យស្រ្ដីនិងបុរសមានសិទ្ធិស្មើគ្នា ដែលបុរសអាចដើរចេញទៅណាបាន ដោយមិនចាំបាច់ពាក់អាវ ដូចនេះស្រ្ដីក៏បានដូចគ្នា។

តើអ្នកទាំងអស់គ្នាគាំទ្រ នឹងគំនិតរបស់ Johnston ដែរឬទេ?  សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា៖ 

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]