Galaxy S6 Edge Plus & Galaxy Note 5 ត្រូវបានបោះឆ្នោតដោយអ្នកប្រើ អ៊ីនធឺណែតនៅ កម្ពុជាថា ជាទូរស័ព្ទដែលមានការ ពេញនិយមបំផុត ដោយប្រៀបធៀប ជាមួយទូរស័ព្ទ iPhone 6s & iPhone 6s Plus។ ការបោះឆ្នោតនេះត្រូវបានធ្វើ ឡើងដោយ គេហទំព័រអេឡិចត្រូវនិច ក្នុងស្រុកមួយ ដើម្បីស្រង់ ប្រជាប្រិយភាព របស់ទូរស័ព្ទដៃស៊េរីថ្មីពីក្រុមហ៊ុនយក្ស ចំនួនពីរគឺក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple។ កាលពីថ្ងៃទី11 កញ្ញា កន្លងទៅនេះ ។

មានអ្នកប្រើអ៊ីនធឺណែតជាង1000 បានចូលរួមបោះឆ្នោតក្នុងរយៈពេល បីថ្ងៃនេះ។ យោងតាមលទ្ធផល បោះឆ្នោត ដែលរៀប ចំដោយ Cambo Report ស្មាតហ្វូន ដែលមានអ្នក គាំទ្រច្រើនជាង គេនោះគឺ Galaxy S6 Edge Plus ដែលទទួលបានការបោះ ឆ្នោតដល់ទៅ 624 សម្លេងខណៈដែល iPhone 6s  ទទួលបាន ការគាំទ្រ ត្រឹមតែ 482 សម្លេង។ ចំណែកឯគូដ៏ ពិសេសមួយទៀតដែល ទទួលបានការបោះឆ្នោត ច្រើនជាងគេ នោះគឺ Galaxy Note 5 ដែលទទួលបានការ បោះឆ្នោតដល់ ទៅ 618 សម្លេង ខណៈដែល iPhone 6s Plus  ទទួលបានការ បោះឆ្នោតត្រឹមតែ 486 សម្លេង។

មានអ្នកលេងហេ្វសប៊ុកជាច្រើនបានបញ្ចេញមតិយោបល់លើទូរស័ព្ទស្មាតហ្វូន ទាំងពីរនេះ ដោយលោក វី សុតយិប បាន និយាយថា៖ «សាមសុងគឺល្អសម្រាប់ធ្វើការងារ និងការសិក្សា។ សាមសុងគឹល្អបំផុត។» ចំណែកឯលោក ហុង រៀលលាវ បាននិយាយថា៖ «Note 5 & S6 edge plus ជាទូរស័ព្ទល្អបំផុត។»



តើសាមសុង និង អាយហ្វូន ស៊េរីចុងក្រោយមានលក្ខណៈពិសេសខុសគ្នាយ៉ាងណា?

បើតាមព័ត៌មានលម្អិត និងលក្ខណៈពិសេស ដែលបានប្រកាសជាផ្លូវការ iPhone 6s មានអេក្រង់ទំហំ 4.7 inches ចំណែកឯ Galaxy S6 Edge Plus វិញ មានអេក្រង់ទំហំ 5.1 inches។ iPhone 6s អាចបង្ហាញ កម្រិតរូបភាព 1334 x 750 Pixels ចំណែកឯ Galaxy S6 Edge Plus វិញ អាចបង្ហាញកម្រិត រូបភាពដល់ 2560 x 1440 Pixels។ iPhone 6s មានកម្រាស់ 7.1mm ចំណែកឯ Galaxy S6 Edge Plus វិញមានកម្រាស់ 6.8 mm។ iPhone 6s ដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ចំណែកឯ Galaxy S6 Edge Plus វិញ ដើរដោយប្រព័ន្ធ ប្រតិបត្តិការ Android Lollipop v5.1។

កាមេរ៉ាខាងក្រោយរបស់ iPhone 6s មានទំហំ 12 MP រីឯកាមេរ៉ាខាងក្រោយរបស់ Galaxy S6 Edge Plus វិញ មាន ទំហំ16 មេហ្គាភិចសែល។ ចំណែកឯ ថាមពលថ្មរបស់ iPhone 6s មានទំហំ1810mAh រីឯថាមពលថ្ម របស់ Galaxy S6 Edge Plus វិញ មានទំហំ 2550mAh ។

ចុះចំណែកអ្នកវិញតើអ្នកពេញចិត្តទូរស័ព្ទមួយណាដែរ?

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធ អគ្គិសនី និងប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទាំង 84 ប្រទេសដោយ​មាន​ បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ព័ត៌មានលម្អិតខ្លះៗ: |

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]