តើលោកអ្នកអាច ដឹងឬអត់ថា​មាននរណាម្នាក់បាន បង្កប់ទុកកាមេរ៉ានៅក្នុង បន្ទប់សំងាត់របស់អ្នក?

នៅពេលនេះ ខ្មែរឡូតសូមចែករំលែកនៅ វិធីសាស្រ្ដខ្លះៗដើម្បី ឲ្យយល់ដឹងថាមាន នរណាម្នាក់បានលាក់កាមេរ៉ា នៅក្នុងបន្ទប់ផ្លាស់ខោអាវ ឬនៅក្នុងបន្ទប់ទឹក ឬក៏នៅកនែ្លងណាមួយ ដែលមិនមែនជាផ្ទះរបស់លោកអ្នក។ របស់ទាំងនោះអាច បង្កប់នៅក្នុងបំពង់ស្រូបផ្សែងចេញ ផ្ទាំងគំនូរ នាឡិកា។ល។ ប្រិយមិត្ដទាំងអស់គ្នា អាចធ្វើការពិសោធន៍ដោយ៖

-       យកទូរស័ព្ទដៃរបស់លោកអ្នក មកធ្វើការទូរស័ព្ទទៅនរណាម្នាក់ ប្រសិនជាលោកអ្នកអាច ធ្វើការហៅចេញមានន័យថា នៅក្នុងបន្ទប់នោះមិនមានកាមេរ៉ានោះទេ​ តែបើសិនជាមិនអាចហៅចេញវិញ នោះប្រាកដជាមាននរណាម្នាក់ បានបង្កប់កាមេរ៉ាទុកហើយ។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ លោកអ្នកប្រហែលជា មិនធ្លាប់គិតថា​កញ្ចក់ដែលលោក អ្នកកំពុងតែឆ្លុះនៅក្នុង បន្ទប់ទឹក ឬគេង កំពុងតែមើលអ្នកវិញនោះទេ ព្រោះកញ្ចក់នោះមានមុខពីរ។ លោកអ្នកអាចធ្វើការពិសោធន៍ដោយ ប្រើដៃរបស់អ្នកទៅដាក់ ឆ្លុះនឹងកញ្ចក់នោះ ប្រសិនជារូបភាពនៃដៃរបស់អ្នក ញែកចេញពីគ្នា​មានន័យថា នោះជាកញ្ចក់ពិតហើយ។

សូមសាកល្បងធ្វើរបៀបនេះ នោះលោកអ្នកនឹងដឹងប្រាកដថា មានអ្នកបង្កប់កាមេរ៉ា ឬ កញ្ចក់មានមុខពីរឬអត់៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]