ក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុននាំមុខគេលើ សម្ភារអេឡិចត្រូនិកសម្រាប់ការកម្សាន្ត ក្នុងគេហដ្ឋាន អស់រយៈពេល 9 ឆ្នាំជាប់គ្នា ថ្មីៗនេះក្នុង 2015 ក្រុមហ៊ុនសាមសុង បានទទួលពានរង្វាន់ជា បន្តបន្ទាប់គួរឲ្យ កត់សំគាល់ ជាម៉ាកល្បីចំណាត់ថ្នាក់លេខ 1 ទូទាំងអាស៊ី ក៏ដូចជាបានទទួលការគាំទ្រពី សំណាក់អ្នកប្រើប្រាស់លើទូរទស្សន៍ HDTV នៃ J.D. Power ។ ភាពលេចធ្លោ ទាំងអស់នេះហើយ ដែលត្រូវាបានគេទស្សន៍ទាយថា សាមសុង នឹងដណ្តើមបានចំណាត់ ថ្នាក់លេខ 1 បន្តទៀតជាទូរទស្សន៍ ដែលលក់ដាច់ជាងគេ លំដាប់ថ្នាក់ពិភពលោកក្នុងឆ្នាំ 2015 ផងដែរសម្រាប់រយៈពេល 10 ឆ្នាំជាប់គ្នា ។​

យោងទៅតាម បណ្តាញសារព័ត៌មាន BusinessKorea បានឲ្យដឹងថា UHD TV ត្រូវបានលក់ចេញជាង 13 លានគ្រឿង កាលពីឆ្នាំទៅ ដែលជម្រុញឲ្យ ការលក់ មានការកើនឡើង ជាងឆ្នាំមុនៗ រហូតដល់ទៅ 8 ដង។ នៅឆ្នាំនេះ សាមសុងបានផលិតនូវ ទូរទស្សន៍យ៉ាងទំនើបប្រភេទ SUHD TV ដែលរចនានូវអេក្រង់ រាងកោងយ៉ាងល្អប្រណិត។

ក្រុមហ៊ុនសាមសុងជឿជាក់ថា ការលក់ចេញរបស់ទូរទស្សន៍ SUHD TV​ និងទូរទស្សន៍ដទៃទៀត នឹងជម្រុញ ឲ្យការលក់ចេញរបស់សាមសុង កើនឡើង 10 ភាគរយ ដែលនឹងធ្វើឲ្យប្រាក់ចំណូល របស់ខ្លួនមានការ កើនឡើងដល់ទៅ 30​ ភាគរយបន្ថែមទៀត។

តាមរបាយការណ៍របស់ Display Search ចេញផ្សាយដោយក្រុមហ៊ុន សាមសុង បានបង្ហាញទិន្នន័យ នៃការកើនឡើងរហូតដល់ 232.51 លានគ្រឿង ស្មើនឹង 3.3% ។ ទូរទស្សន៍ប្រភេទ LCD TV (បូករួមទាំងទូរទស្សន៍ ប្រភេទLED-TV ) មានការកើនឡើងដល់ទៅ 7.5% ធៀបនឹងឆ្នាំមុនៗ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុងបានរក្សាតំណែងឈានមុខគេផ្នែកទូរទស្សន៍កញ្ចក់ ត្រង់រាបស្មើ រយៈពេល 9 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2006 មកម្លេះ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុនបានណែនាំ ទូរទស្សន៍ប្រភេទ UHD TV ដែលជាការផ្តល់ជូននូវ អត្ថប្រយោជន៍ថ្មីដល់អតិថិជន។ ទូរទស្សន៍ Samsung UHD TV គឺជាបដិវត្តន៍ទូរទស្សន៍ជំនាន់ថ្មី ដែលមិនត្រឹមតែផ្តល់នូវរូប ភាពច្បាស់ប៉ុណ្ណោះទេ ថែមទាំងស្តង់នៃការផ្សាយកម្រិត UHD តាមរយៈ Evolution Kit  ថែមទាំងទូរទស្សន៍ ប្រភេទកញ្ចក់កោងដែល មើលបានគ្រប់ជ្រុងដែល នឹងជម្រុញវិសាលភាពនៃ ការលក់ទូរទស្សន៍របស់ សាមសុងកាន់ តែកើនឡើង។

ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនខ្លាំងជាងគេផ្នែកទូរទស្សន៍ ដែលនាំមុខគូប្រគួតប្រជែងរយៈពេល 9 ឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំ 2014 ហើយក្រុមហ៊ុន សាមសុងក៏កំពុងតែត្រៀម ដណ្តើមយកចំណែកទីផ្សារក្នុង លំដាប់ថ្នាក់លេខ 1 បន្តទៀតជាបណ្តើរៗ ហើយក្នុងឆ្នាំ 2015 នេះ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​ បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]