សាមសុងរំពឹងថា Galaxy Note 5 អាចនឹងដណ្តើមយកចំណែកទីផ្សារដ៏ធំ នៅកម្ពុជា ដោយសារ តែប្រណីតភាព និងការរចនាថ្មី សន្លាង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ដែលមានជាមួយទូរស័ព្ទថ្មី មួយនេះ បន្ទាប់ពីអ្នក និយមប្រើទូរស័ព្ទដៃជា ច្រើននាក់ បានមកតម្រង់ជួរ រង់ចាំទិញទូរស័ព្ទថ្មីនេះ នៅក្នុងកម្មវិធីសម្ពោធ លក់ជាផ្លូវការ កាលពីថ្ងៃសៅរ៍ ទី២២ សីហា។
បើយោងតាមប្រភពពី សាមសុង បានឲ្យដឹងថាទូរស័ព្ទ Galaxy Note 5 ជាច្រើនត្រូវ បានលក់អស់ ពីស្តុក ដែលធ្វើឲ្យអតិថិជនជាច្រើន អ្នកត្រូវទៅដើរស្វែងរកទូរស័ព្ទ ដែលមានប្រើប៊ិក S Pen មួយនេះ នៅតាមហាង ទូរស័ព្ទជាច្រើននៅក្នុង ទីក្រុងភ្នំពេញ។

លោក ជា សុជាតិ នាយកផ្នែកទូរស័ព្ទដៃ នៃក្រុមហ៊ុនសាមសុងប្រចាំកម្ពុជា បានមាន ប្រសាសន៍ថា៖ «សាមសុង ជឿជាក់ថា ការលក់ Galaxy Note 5 នឹងអាចទទួលបានកំណើន រហូតដល់ទៅ ៣០% នៅកម្ពុជា ក្នុងឆ្នាំ2015 បើយើងប្រៀបធៀបនឹង ការលក់ Galaxy Note 4 ឆ្នាំទៅ ដោយសារតែ ទូរស័ព្ទស្មាតហ្វូន មួយនេះមានការរចនាថ្មី  យ៉ាងប្រណីត ស្រស់ស្អាត ជាមួយនឹង S Pen ដ៏ទំនើប ដែលពុំមានគួប្រជែងណាមួយ មានសមត្ថភាពផលិត S Pen ទំនើប អស្ចារ្យ និង ឆ្លាតវៃ​ដែលបំពាក់ នៅលើ Galaxy Note5 នេះឡើយ។  គួបផ្សំជាមួយនឹង បច្ចេកវិទ្យាទំនើបដែលអាចបំពេញតម្រូវ ការប្រើប្រាស់ប្រចាំ ថ្ងៃទាំងផ្នែកការងារ និងទាំងផ្នែកកម្សាន្ត យ៉ាងសម្បូរបែប  ខណៈពេលដែលទីផ្សាររបស់ សាមសុង កំពុងតែមានការកើនឡើង ជារៀងរាល់ឆ្នាំ។​»

កញ្ញា ចាន់ ដាលីន ដែលមានវត្តមាននៅក្នុងកម្មវិធីសម្ពោធ សម្តែងនូវការ ពេញចិត្តដែរថា៖ «  Galaxy Note5 ថ្មីនេះពិតជាសក្តិសម បំផុតសម្រាប់នាងខ្ញុំ និង ងាយស្រួលប្រើ ដោយសារ ប៊ិច​ S Pen ដែលមានរាង  ស្រស់ស្អាត ហើយទូរស័ព្ទនេះមាន រាងកោងអាចកាន់ ពេញដៃបានស្រួល។

លោក ស៊ីន ឧត្តមនី ដែលឈ្នះបាន Galaxy Tab A 9.7” មួយគ្រឿង ក្រោយពីការ ទិញទូរស័ព្ទ Galaxy Note 5 នៅក្នុងពិធីសម្ពោធ បានឲ្យដឹងថា លោកនឹងមិត្តភក្តិ បីបួននាក់ទៀតបានមករងចាំទិញ ទូរស័ព្ទនេះតាំងពីព្រឹកព្រលឹម។ «ពីដំបូង ខ្ញុំមិនរំពឹងថាអាច ទិញទូរស័ព្ទនេះបានទេ ព្រោះមានមនុស្ស ជាច្រើនកំពុងរង ចាំនៅទីនេះដូចគ្នា តែឥលូវខ្ញុំទិញវា បានហើយ! ខ្ញុំសប្បាយមែនទែន»។

Galaxy Note5 ក៏​ជា​ការវិវត្ត​ថ្មី​នៃ Galaxy Note ដែលមុខងារ​របស់​ Air Command​ កាន់​តែមាន​ ភាព​ឆ្លាត​វៃ​និង​ងាយស្រួល​ជាង​មុន​ ដែល​វា​បង្ហាញ​ ចេញ​លើ​អេក្រង់​ភ្លាម​ នៅពេល​អ្នក​ប្រើ S Pen ហើយ​អ្នក​អាច​ សរសេរ​អក្សរ​នៅលើ​ឯកសារ PDF និង​អាច​ថតចំលង​ អត្ថបទ​វែង​ពី​គេហទំព័រ​ និង​រូបភាព​ផ្សេង​ដោយ​ប្រើ Scroll capture​. ឥលូវនេះ លោកអ្នកអាចរកទិញ នៅគ្រប់ហាងទូរស័ព្ទ ទាំងអស់នៅ ក្នុងប្រទេសកម្ពុជា៕



អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​ មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​ វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​ អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​ បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.com​ និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]