គ្រាន់តែចេញ​ Trailer ភ្លាម “Do You know?” ដែលជាបទថ្មីរបស់កំពូលតារា​ចមៀង មាស សុខ​សោភា ឯកអគ្គរាជទូតសុឆន្ទៈ របស់ស្មាតហ្វូន Huawei ប្រចាំកម្ពុជា ត្រូវបានទស្សនិកជន​ គាំទ្រភ្លូកទឹកភ្លូកដី កក្រើករញ្ជួយ ពេញបណ្ដាញសង្គម Facebook និងវេបសាយល្បីៗ មួយចំនួន។
បើតាមទំព័រហ្វេកប៊ុករបស់កញ្ញា មាស សុខសោភា ដែលមានអ្នកគាំទ្រប្រមាណ 1.4 លាន​នាក់​ និង Huawei Device Cambodia ប្រមាណ 55​ ម៉ឺននាក់មាន អ្នក​គ្រាំទ្រ​ជាច្រើន​ បានគាំទ្រ​ និង​បញ្ចេញ​​មតិល្អៗ កោតសសើរពីគុណភាព ស្នាដៃផលិត និងសម្លេងជា ភាសាអង់គ្លេសដ៏ ក្រអួនក្រអៅ​របស់កញ្ញា មាស សុខសោភា។  មកដល់ពេលនេះ Trailer “Do You Know?” ទទួលបានចំនួន Views ប្រមាណ 10 ម៉ឺននាក់ហើយ គ្រាន់តែផ្សព្វផ្សាយរយៈពេល 07 ថ្ងៃ ប៉ុណ្ណោះ។

ចំណុចលេចធ្លោមួយទៀតនៅក្នុងបទនេះ គឺការប្រើប្រាស់សម្ភារៈទំនើបៗ ដូចជារថយន្តទំនើប ម៉ូតូធំ និងជាពិសេសគឺស្មាតហ្វូន P8 Gold របស់ Huawei ដែលមើលទៅឡូយ ថ្លៃថ្នូរ និង​ទាក់​ទាញ​​ការ​ ចាប់អារម្មណ៍ ដូចកាន់​​ដុំមាសនៅក្នុងដៃ។ ក្រៅពី P8 Gold ក៏មានវត្តមានរបស់ Huawei X2 Gold ទំហំ 7 អ៊ីញកាន់ដោយ តួឯកប្រុសយ៉ាងស្វាហាប់ មើលទៅ កាលីបដល់ក។

Huawei P8 Gold, Huawei P8 Max Gold និង Huawei X2 Gold គឺជាកំពូល ស្មាតហ្វូន និងកំពូល​ហ្វាប្លេត​ របស់ក្រុមហ៊ុន ស្មាតហ្វូន​លំដាប់​ថ្នាក់លេខបី​ ពិភពលោក Huawei សម្រាប់​ឆ្នាំ 2015 នេះ។ ហើយថ្មីៗនេះ P8 ទើប​តែ​ទទួល​​​បាន​ពាន​រង្វាន់​ ពីសមាគមន៍រូបភាព និងសោតទស្សន៍​អឺរ៉ុប។ ចំណែកឯនៅ កម្ពុជាវិញ ស្មាតហ្វូន Huawei កំពុងទទួលបាន នូវប្រជាប្រិយភាព និងមានលក់នៅគ្រប់ 25 ខេត្តក្រុង និងប្រមាណ 600 ហាងទូរស័ព្ទ ធំៗទូទាំងប្រទេស។

សូមជម្រាបថា Huawei P8 Gold ទើបតែចេញលក់នៅក្នុងទីផ្សារកម្ពុជា ហើយក្នុងតម្លៃ $529 ជាមួយការ​ផ្ដល់​ជូនពិសេស Free ស្រោមទូរសព្ទ អរីជីណល Bluetooth Speaker ស៊េរីថ្មី និង Free ស៊ីម Smart លេខល្អ ដែលមាន $5 ក្រៅប្រព័ន្ធម្ដង និង $10 ក្នុងប្រព័ន្ធ ព្រមទាំង អ៊ីនធើណេត 4GB ជារៀងរាល់ខែចំនួន 12 ខែ។ ​​ចំណែក Huawei X2 Gold មានតម្លៃប្រហែល  $359  ជាមួយការផ្ដល់ជូន​ ពិសេសដូច P8 Gold ដែរគ្រាន់តែ មិនមាន Bluetooth Speaker។ 

គួរបញ្ជាក់ថា បទ “Do you know?” ដែលពោរពេញទៅដោយចង្វាក់រាំញាក់ កន្ត្រាក់អារម្មណ៍ ការកាច់ស្ទីលថ្មី បែបយុវវ័យ និងសម្ភារៈទំនើបៗដូចជា​ ស្មាតហ្វូន​ P8 Gold នឹងចេញផ្សាយក្នុង​ ពេលឆាប់ៗខាងមុខនេះ។

ចំណែកកំពូលស្មាតហ្វូនមួយម៉ូដែលទៀតរបស់ Huawei គឺ P8max ក៏នឹងមកដល់ឆាប់ៗនេះដែរ ក្នុងតម្លៃដ៏ភ្ញាក់ផ្ញើលគឺត្រឹមតែ $559 ប៉ុណ្ណោះ​ជាមួយនឹងផ្ដល់ជូន​ពិសេស​ សម្រាប់​អ្នកកុម្ម៉ង់​ទុក ​មុន​​ចំនួន 168 នាក់ដំបូងនឹងទទួលបាន​  Power Bank តម្លៃប្រហែល $25 ស្រោម​ទូរស័ព្ទ​

អរី​ជី​ណល​តម្លៃប្រហែល​ $25  Bluetooth Speaker ស៊េរីថ្មីតម្លៃប្រហែល $30  និង Free ស៊ីម Smart លេខល្អ ដែលមាន $5 ក្រៅប្រព័ន្ធម្ដង និង $10 ក្នុង​ប្រព័ន្ធ ព្រមទាំងអ៊ីនធើណេត 4GB ជារៀងរាល់​ខែ​ចំនួន 12 ខែ តម្លៃប្រហែល $200 ដុល្លារ សរុបទាំងអស់​អតិថិជន​ ទទួល​បាន​សរុប​ ប្រមាណ $300 ។ លេខទូរស័ព្ទសម្រាប់ ការកុម៉្មង់មុន 069732323 និង 0312547777។

គ្រាន់តែ Trailer បទថ្មី ដែលទើបចេញដំណាលគ្នានឹង Huawei P8 Gold ល្បីរន្ទឺ និងអន្ទង ដួងចិត្ត​យុវវ័យរាប់ម៉ឺននាក់ទៅហើយ ចុះទំរាំចេញ MV ទៀត…អូហូ!!! ពិតជាមិនធម្មតា…ចង់ដឹងថា “Do You Know?” ឡូយប៉ុណ្ណាសូមទស្សនា Trailer ខាងក្រោម៖





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា