រាជ​ធានី​ភ្នំពេញ​​​ ៖ ​យោង​តាម​សេច​ក្តី​​ប្រកាសព័ត៌​​មាន​​រួម​រវាង​​ក្រសួង​​​សុខា​ភិ​​បាល​​ និង​​អង្គ​ការ​សុខ​ភាព​​ពិភព​លោ​ក​ កាល​ពី​ថ្ងៃទី​​២៧ កក្កដា ​​បាន​ឱ្យ​​ដឹង​ថា ​​ក្រសួង​សុខា​ភិបាល​​​នឹង​ចាប់​ផ្តើ​ម​​យុទ្ធ​នាការ​​​អប់​រំ​​​សុខ​ភាព​​ និង​បង្កើន​​​ការ​តាម​​​​ដាន​លើ​​​​​ជំងឺ​​​​ពង​បែក​​​​ដៃ​ជើង​​ និង​ក្នុង​​មាត់​​​​កុមារ​​​ ដោយតម្រូវ​​​​ឱ្យ​មន្ទីរ​​ពេទ្យ​​​​​​នានា​​រាយ​ការ​ណ៍​ពី​​​​ករណី​ជំងឺ​​​នេះ ​ទាំង​ស្រាល​​ ​និង​ធ្ងន់​​​ក្នុង​​​ចំណោម​​​​កុមារ​​​ ពិសេស​​​ទម្រង់​​​ធ្ងន់​ធ្ងរ​​​នៃជំងឺ​​ព​​ង​បែក​​​ដៃ​ជើង​ និង​​ក្នុង​មាត់​ ​​ដែល​បង្ក​ដោយ​មេ​រោគ Enterovirus 71 (EV-71) ។

តាម​​​សេច​ក្តី​​​ប្រកាស​​​ព័ត៌មាន​​​រវាង​​​ក្រសួង​សុខា​ភិបាល​​​ និង​​អង្គ​ការ​​សុខ​ភាព​ពិភព​លោក​​​​​​ បាន​ឱ្យ​ដឹង​ថា ​​មា​​ន​ការ​​​​រ​ក​ឃើញ​​​ករណី​​សរុប​ចំនួន​​​​៧៨​​ករណី​ ដែលក្នុង​នោះ​​​​​៦២​ករណី​ បា​ន​រាយ​ការណ៍​​​​ពី​​​​​​មន្ទីរ​​​​​​​ពេទ្យ​​​​គន្ធ​​​បុប្ផា​​ និង​ករណី​​​មួយ​ចំនួន​​​​​​​​​​​រាយ​ការណ៍​ពី​មន្ទីរ​ពេទ្យ​​ដទៃ​ទៀត​ ។ ​ក្នុង​ចំណោម​​​ករណី​​​ទាំង​អស់​នេះ​ ​កា​​រ​អង្កេត​​​​ស្រា​វ​ជ្រាវ​​​​​សង្កត់​​ធ្ងន់​​​​​តែ​លើ​​​​៦១​ករណី​​​​ ដែល​មាន​​​​រោគ​សញ្ញា​ EV-71 ។ ​ការ​តាម​​ដាន​​​​ចុង​ក្រោយ​​​​​ទៅ​លើ​ករណី​​ទាំង​៦១​​​ បាន​បង្ហាញ​​​ថា ​៥៦​ករណី​​បាន​ស្លាប់​ និង​​៣ករណី​​​ជា​សះ​ស្បើយ ។ ​​សេច​ក្តី​​​ប្រកាស​ព័ត៌​មាន​​​​បាន​ឱ្យ​ដឹង​ទៀត​ថា ​​​​ក្នុង​រយៈ​ពេល​​​មួយ​​សប្តាហ៍​​​​ចុង​ក្រោយ​​​នេះ​ មាន​៥៣៣​ករណី​នៃ​ជំងឺ​​ពង​​បែក​​ដៃ​ជើង​ និង​ក្នុង​មាត់​​ស្រាល​​ត្រូវ​បាន​​រាយ​ការណ៍​​មក​​ក្រសួង​​សុខា​ភិបាល​​ពី​​ ១៧​ខេត្ត​ ក្នុង​​​ចំណោម​​​ ២៤​ រាជ​ធានី​-ខេត្ត​​ និង​មាន​​៩​ករណី​ស្លាប់​ ១ករណី​​ជា​សះ​ស្បើយ ​និង​​​​​៥ករណី​​​កំពុង​​​សម្រាក​ព្យា​បាល​ ។
​​​សេច​ក្តី​ប្រកាសព័ត៌​​មាន​​នេះ​​បាន​ឱ្យ​ដឹង​​ទៀត​​ថា ​​ជំងឺ​​​ពង​បែក​​​ដៃ​ជើង​ និង​ក្នុង​មាត់​​​​ស្រាល​​ មាន​រោគ​សញ្ញា​​​គ្រុន​ក្តៅ​ ។ ករណី​​ទាំង​នេះ​​​អា​ច​ព្យា​បាល​​​​នៅ​ផ្ទះ​ ឬ​នៅ​មណ្ឌល​សុខ​ភាព​​​ ។ ភាគ​ច្រើន​​​នៃករណី​ស្រាល​​​ទាំង​នេះ​​​​ ជា​សះ​ស្បើយ​​​​ក្នុង​រយៈ​ពេល​​​ពី​៧​ទៅ​​១០​ថ្ងៃ​​ ប៉ុន្តែ​​​មាន​កុមារ​​​មួយ​ចំនួន​​​​អាច​វិវត្ត​​​​ទៅ​ជា​​ធ្ងន់​ធ្ងរ​​​ ដោយ​មាន​រោគ​សញ្ញា​​គ្រុ​​ន​ក្តៅ​ និង​សញ្ញា​​ប្រព័ន្ធ​​ប្រសាទ​​​ ដូច​ជា ក្អួត​​ ប្រកាច់​ ឬ​​រឹង​ដៃ​​រឹង​ជើង​ ឬ​មាន​​​សញ្ញា​​​ផ្លូវ​​ដង្ហើម​​​​ដូច​ជា​ ​ដង្ហើម​ញាប់​​ ឬ​​​ពិ​បាក​ដក​ដង្ហើម​ ។ ​កុមារ​​​​ទាំង​នេះ​​ ត្រូវ​បញ្ជូន​​​​ទៅ​ព្យា​បាល​​នៅ​​​មន្ទីរ​​ពេទ្យ​​​ជា​បន្ទាន់​ ។

លោក​​ម៉ម ​ប៊ុន​​ហេង​ ​រដ្ឋ​មន្ត្រី​​​​ក្រសួង​សុខ​ា​ភ​ិ​បាល​​​ មាន​ប្រសាសន៍​​ថា «ឪពុក​ម្តាយ​​ទាំង​ឡាយ​​ដែលមាន​រោគ​សញ្ញា​​​​ គ្រុន​​ក្តៅ​​ខ្លាំង​ ក្អួត​ រឹង​ដៃ​ជើង​ ឬ​ពិបាក​ដក​ដង្ហើម​​​​ ត្រូវ​នាំ​​​យក​ទៅ​​​​មន្ទីរ​​​​ពេទ្យ​​​ឱ្យ​បាន​​​ឆាប់​​​ ដើម្បី​​​ធ្វើ​រោគ​​​វិនិច្ឆ័យ​​ និង​​​​​ទទួល​ការ​ព្យាបាល​»។ ចូរ​លាង​ដៃ​​ឱ្យ​​បាន​ញឹក​ញាប់​​ជា​មួយ​សាប៊ូ និង​ទឹក ជា​ពិសេស​​បន្ទាប់ពី​ប៉ះ​ពង​បែក​ ឬ​ដំបៅ​​ មុន​​​រៀប​​​ចំ​អាហារ​​​​និង​​បរិភោគ​ ​មុន​​​បញ្ចុក​​​​អាហា​រ​ដល់​កុមារ​​ បន្ទាប់​ពី​បន្ទោ​​បង់​រួច​​ និ​ងបន្ទាប់​ពី​លាងសម្អាត​​​​​​ ឬ​ងូត​​ទឹក​​​ឱ្យ​កុមារ​​​ដែលមាន​ជំងឺ ។

​ក្រសួង​​​សុខា​ភិ​បាល​​​​​​ សហ​ការ​ជា​មួយ​អង្គ​​ការ​​​​យូនីសេហ្វ​ និង​​អង្គ​ការ​​សុខភាព​​​​ពិ​ភព​លោក​​​ បាន​និង​​កំពុង​​​​បង្កើត​​សម្ភា​រ​​​អប់​រំ​​ និង​ផ្តល​់​​ព័ត៌​​មាន​​​​ដល់​សាធារ​ណ​​ជន​អំពី​ជំងឺ​នេះ ។​ ព័ត៌​មាន​​ផ្សេង​ៗ​​​ស្តី​ពី​​ជំងឺ​​​ពង​បែក​​​ដៃ​ជើង​​​ និង​ក្នុង​មាត់​​ អាច​​​មើល​​នៅ​គេ​ហ​ទំព័រ​​របស់​​​នាយក​ដ្ឋាន​​​​ប្រយុទ្ធ​​​នឹ​​ង​ជំងឺ​​​ឆ្លង​​​របស់​ក្រសួង​​​សុខា​ភិ​បាល​​ www.cdcmoh.gov .kh ឬ​ទាក់​ទង​​ទូរ​​ស័ព្ទ​​​​ទាន់​ហេតុ​ការណ៍​១១៥​(ឥតគិត​​ថ្លៃ​) ឬ​ ០១២​ ៤៨៨ ​៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]