ភ្នំពេញៈ តារាចម្រៀង មានភាពលេចធ្លោ ក្នុងការប្រើសម្ភារទំនើប ស៊ីវិល័យ មានទ្រព្យស្តុកស្ដម្ភ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ មួយរយៈពេលក្រោយនេះ ហាក់ដូចជារយាល ពីការងារសិល្បៈក្នុងផលិតកម្ម ដោយលោកបានងាកមកស្រវ៉ា យកជំនួញថ្មី ដែលមានឈ្មោះថា «ករុណា ពេជ្រ ពិធីការ និងដេគ័រ» ខណៈមុខជំនួញនេះ ទទួលបានការគាំទ្រច្រើន ។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានវត្តមាន អ្នកសិល្បៈជាច្រើនបានជ្រើសរើស យកការច្រៀង និងរៀបចំកម្មវិធីក្នុងថ្ងៃមង្គល ដើម្បីស្វែងរកប្រាក់ ចំណូលបន្ថែម ពីលើអាជីពសិល្បៈ ហើយនៅក្នុងមុខជំនួញនេះ គេឃើញទទួលបានការគាំទ្រច្រើន ។

នៅក្នុងនោះ សូម្បី តែតារាចម្រៀងល្បីឈ្មោះ ប្រចាំឆ្នាំផលិតកម្ម ថោន លោក ករុណា ពេជ្រ ដែលត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិចាយ ស្ទើរលែងអស់ទៅហើយនោះ ក៏បានស្រវ៉ាចាប់អាជីពថ្មី ខាងផ្នែក ពិធីការ និងដេគ័រកម្ម ក្នុងវិធីនានា ដើម្បីស្វែងរកចំណូល បន្ថែមផងដែរ។ ជំនួញថ្មីរបស់លោក គឺមានរៀបចំកម្មវិធី ដ៏ប្រណិត គ្រប់សេវាកម្ម មានផ្កាស្រស់, តុបតែងក្រណាត់, តន្រ្តី, ឆាក, តារាល្បីៗ, ក្រាលក្តារ, ក្រាលព្រំ, រៀបជំនូន, ក្រុងពាលី ម៉ាស៊ីនត្រជាក់, បុគ្គលិកទទួលភ្ញៀវ និងបដិសណ្ឋារកិច្ច រួមជាមួយការកុំម្ម៉ងភេសជ្ជៈនានា ក្នុងតំលៃសមរម្យ ដូចនៅតាមទីផ្សារទូទៅ...។

ជំនួញថ្មីរបស់ តារាប្រុសរូបសង្ហារនេះ ឃើញថា មានការកាក់កបច្រើន ដោយលោកបានទទួល ការរៀបចំកម្មវិធីច្រើនមានទាំង កម្មវិធីអាពាហ៍ពិពាហ៍, ពិធីឡើងគេហដ្ឋាន, ពិធីជប់លៀងខួបកំណើត និងកម្មវិធី ជាច្រើនទៀត។ នៅក្នុងអាជីពមុខរបរនេះ គេសង្កេតឃើញមានវត្តមាន អ្នកសិល្បៈជាច្រើន បានបើកដូចគ្នា មាន លោក យ៉ែម សំអូន, លោក អ៊ុក ណារីម, លោក ប៉ែន ចំរ៉ុង និងតារាមួយចំនួនទៀត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង