ក្រុមហ៊ុន  Samsung បាននឹងកំពុងពង្រឹងខ្លួនជាអ្នកនាំមុខគេផ្នែកទូរស័ព្ទ  ទូទាំងពិភពលោក ជាលំដាប់ ដែល រួមមានទូរស័ព្ទធម្មតា រហូតដល់ទូរស័ព្ទ ស្មាតហ្វូន ហើយក៏ជាក្រុមហ៊ុន ឈានមុខគេផ្នែកបច្ចេកវិទ្យា LTE។ ជាពិសេស Samsung នៅតែជាក្រុមហ៊ុន  ទូរស័ព្ទលេខ 1 ក្នុងពិភពលោក តាមរយៈភាព ជោគជ័យរបស់ ទូរស័ព្ទដៃស្មាតហ្វូន ប្រភេទ Galaxy S series និង Galaxy Note series ។​


ទូរស័ព្ទ Galaxy Note គឺជាប្រភេទស្មាតហ្វូនដែលល្អប្លែកផ្តាច់មុខ និងថ្លៃថ្នូរឈានមុខគេ និងដែលបាន ចេញលក់កាល ពីឆ្នាំ 2011​ ។ គិតមកដល់ពេលនេះ ក្រុមហ៊ុនបានចេញ លក់ដល់ Galaxy Note ជំនាន់ទី 4 ដែលមានឈ្មោះ Galaxy Note4 ។ វាមានលក្ខណៈពិសេសសំខាន់ៗ ខុសប្លែកពីទូរស័ព្ទ ដៃដទៃ ដូចខាងក្រោមនេះ៖ 

  1. ភាពវៃឆ្លាត ប៊ិច S Pen​ ដ៏អស្ចារ្យ ៖ មានភាពងាយស្រួល ក្នុងការប្រមូលព័ត៌មាន មិនថាវាជា ប្រភេទអត្ថបទ ឬរូបភាព ឬនៅទីតាំងណា។ វាអាចជួយ បង្កើនសមត្ថភាព ក្នុងការទទួល ស្គាល់អត្ថបទរូបភាព ហើយវាក៏ស្គាល់តួអក្សរ ប្រភេទអុបទិច(OCR) បានផងដែរ។ S Pen ក៏អាចផ្តល់នូវភាព ងាយ ស្រួលក្នុង ការហៅចេញ ការរក្សាទុកតារាង ពេលវេលាធ្វើការ កត់ត្រាអាស័យដ្ឋាន ផ្ញើអ៊ីម៉ែល រក្សាទុកនូវ លេខទូរស័ព្ទសម្រាប់ទំ នាក់ទំនង ឬការមើលគេហទំព័រផ្សេងៗ។
  2.  អេក្រង់ច្បាស់បំផុត៖ រូបភាព និងអត្ថបទដែលបង្ហាញនៅលើអេក្រង់ ប្រភេទ Super AMOLED មានភាពច្បាស់ ជាមួយនឹងអេក្រង់ដ៏ធំ នៃ Samsung GALAXY Note បានបង្កើនផលិត ភាពអាជីវកម្ម និងតម្រូវការរបស់ អ្នក​​កាន់តែប្រសើរជាងមុន។ 
  3. ការកត់ត្រាលើរូបថត - បង្កើនប្រសិទ្ធិភាពនៃការកត់ត្រា៖ ជាមួយនឹងការ កត់ត្រាលើរូបថត អ្នកអាចបង្កើនផលិតភាពក្នុងការធ្វើការរបស់អ្នក ដោយអាចកាត់បន្ថយ ពេលវេលាក្នុងការ ធ្វើកំណត់ហេតុ និងឯកសារផ្សេងៗ។ នៅពេលដែលអ្នក ថតរូបជាមួយនឹង Photo Note វានឹងជួយកែសម្រួល នូវកម្រិតពណ៌រូបភាពដោយ ស្វ័យប្រវត្តិ ដើម្បីបង្កើននូវភាពច្បាស់ និងគុណភាពរបស់រូបភាព។ អ្នកអាចគូរ ឬសរសេរនៅ លើរូបថត ឬអត្ថបទជាមួយ S Pen និងចែករំលែកការកត់ ត្រាទាំងនោះទៅក្នុង ថែបប្លែត ឬកុំព្យូទ័របន្តបានយ៉ាង ងាយស្រួល។
  4. សាកថ្ម បានលឿន ៖ អ្នកនៅតែអាចធ្វើការបន្ត ពេលដែលកំពុងសាកថ្មដែល មានល្បឿនលឿន ព្រោះថាលក្ខណៈ ពិសេសនៃការសាកថ្មនេះ វាជួយបង្កើន ល្បឿនរហូត​ដល់ 31%​ បើធៀបទៅនឹងល្បឿន នៃការសាកថ្មធម្មតា អ្នកអាចសាក ថ្មពេញបានយ៉ាងលឿនក្នុងពេល ដ៏ឆាប់រហ័សបំផុត។
  5.  ការសន្សំថាមពលជាមួយនឹង Ultra Power ៖ អ្នកអាចពង្រីកអាយុកាលរបស់ថ្មបានយ៉ាងយូរនៅពេលដែលអ្នកនៅឆ្ងាយពីកន្លែងសាកថ្ម ហើយអ្នកអាចនៅតែ បន្តការងាររបស់អ្នកបានជាធម្មតា។ សូម្បីតែ នៅពេលដែលថ្មរបស់អ្នកនៅសល់តែ 10% អ្នកនៅតែអាចបន្ដប្រតិបត្ដិការ មុខជំនួញរបស់អ្នកបានពេញមួយថ្ងៃ។
  6.  ប្រព័ន្ធសុវត្ថិភាព Samsung KNOX​ ៖ លក្ខណៈពិសេសរបស់វា គឺផ្តល់នូវផលប្រយោជន៍ពីរយ៉ាងរួមមាន ការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវរបស់ម៉ាស៊ីន និងការពារទិន្នន័យ អាជីវកម្មរបស់អ្នក​។





 អត្ថប្រយោជន៍ដ៏លើសលុបរបស់ Samsung GALAXY Note ស៊េរី​នេះ បានធ្វើឲ្យ អតិថិជន ជាច្រើន ជាពិសេសអ្នកដែលធ្វើការខាងមុខជំនួញ មានការពេញចិត្ត យ៉ាងខ្លាំងទៅលើ មុខងារពិសេសៗ របស់ Galaxy Note ជំនាន់ថ្មី។ ស្របជាមួយគ្នានេះ ដោយសាតែមានពាក្យចចាមរ៉ាមជាច្រើន ពាក់ព័ន្ធនឹងទូរស័ព្ទ Samsung Galaxy Note 5  ដែលនាំគ្នាទស្សន៍ទាយ រូបរាង ក៏ដូចជាលក្ខណៈពិសេសរបស់វា ធ្វើឲ្យបណ្តាញសារព័ត៌មាន ទូទាំងពិភពលោក ភ្ញាក់ផ្អើល ចង់ដឹង ចង់ឃើញថា វាអស្ចារ្យកម្រិតណា ។

ព័ត៌មានពិតយ៉ាងណា ដែលពាក់ព័ន្ធជាមួយនឹង Samsung Galaxy Note 5  សូមរង់ចាំមើល ទាំងអស់គ្នា ដោយ ក្រុមហ៊ុន សាមសុង បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបង្ហាញរូបរាងថ្មី របស់ទូរស័ព្ទ Samsung Galaxy Note 5 រួចហើយ ថានឹងធ្វើឡើងនៅថ្ងៃទី 13 សីហា ខាងមុខនេះ ។ 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់ លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]