ខេត្តកំពង់ឆ្នាំង ៖ លោក ប្រាក់ វុ​ទ្ធី ស្នងការ​នគរបាល ​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ​កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់​ជនល្មើស ​ដែល​បាន​លួច​យក​ឥដ្ឋ​បុរាណ​ ទៅ​ធ្វើ​ជា​ខឿន​សម្រាប់​ដាក់​តម្កល់ ​ទេវរូប​វៀតណាម​នៅ​ទួល​កំពង់ព្រះ​ដើម្បី ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ សមត្ថកិច្ច​ចម្រុះ​មាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត សមត្ថកិច្ច​នគរបាល​ខេត្ត លោក​អភិបាលស្រុក និង​មានការ​សម្របសម្រួល​ ពី​ស្ថាប័ន​តុលាការ​ផង បាន​ទៅ​ពិនិត្យ និង​វាយ​យក​ឥដ្ឋ​បុរាណ ដែល​ជនខិលខូច​មិន​ស្គាល់​មុខ​ បាន​លួច​យក​ទៅ​ធ្វើ ជា​ខឿន​សម្រាប់​ដាក់​តម្កល់​រូប​ព្រះ ដែល​ខ្មែរ​មិន​ដែល​ស្គាល់​ នៅ​លើ​ទីទួល​បុរាណ​មួយ​ឈ្មោះ ​ទួល​កំពង់ព្រះ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ចំណែក ទេវរូប​មិន​ប៉ះពាល់​ឡើយ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]