អ៊ីរ៉ាក់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រាប់មីន នៅតាមដងផ្លូវ ដែលបានបង្កប់ដោយ ពួកសកម្មប្រយុទ្ធ អ៊ីស្លាម ISIS បានសម្លាប់ មេដឹងនាំ នៃក្រុមភេរវករនេះ ចំនួន២រូប។

លោក Ali Hussain មេបញ្ជាការមួយរូប ក្នុងទីក្រុង Mekhmour បានប្រាប់ឲ្យដឹងថា ការផ្ទុះនេះ បានកើតឡើង នៅពេលដែល ក្បួនរថយន្តជាច្រើន បានបើកបរឆ្លងកាត់ ផ្លូវមួយខ្សែ នៅក្នុងស្រុក Kharbadan។

មេបញ្ជាការដដែល បានឲ្យដឹងទៀតថា “គ្រាប់មីនមួយគ្រាប់ ត្រូវបានបង្កប់ ដោយកងទ័ព ISIS នៅក្នុងការប្រយុទ្ធគ្នា កាលពីលើកមុន នៅក្នុងស្រុក Kharbadan ដើម្បីចាត់ការ កងកម្លាំងយោធាអ៊ីរ៉ាក់ Peshmerga ប៉ុន្តែវាបែរជា បានកើតឡើង និងបានសម្លាប់ មេដឹកនាំ ក្នុងតំបន់ ចំនួន២រូប ទៅវិញ”។

លោក Hussain បានបញ្ជាក់ឲ្យដឹងថា “មេដឹកនាំម្នាក់ ក្នុងចំណោមនោះ គឺជាអ្នកគ្រប់គ្រង នៅក្នុងតំបន់ ដែលមានឈ្មោះថា Abu Malik និងម្នាក់ទៀត មានឈ្មោះថា Abu abdul-Aziz”។

គួររំលឹកផងដែរថា កាលពីដើមខែកក្កដា កន្លងទៅនេះ មានការអះអាងថា ក្រុម ISIS បានចាប់ផ្តើម ប្រើប្រាស់ វិធីសាស្រ្តថ្មី ក្នុងការបំផ្ទុះ គ្រាប់បែកអត្តឃាត ដែលធ្វើឲ្យមនុស្ស ជាច្រើន មានការព្រួយបារម្ភ យ៉ាងខ្លាំង៕

ចុចអាន៖ ISIS រកឃើញវិធីសាស្ត្រ ថ្មីស្រឡាង សម្រាប់បំផ្ទុះ គ្រាប់បែកអត្តឃាត ទៀតហើយ!


(រូបតំណាង)

ប្រភព ៖ មេត្រូ

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]