បរទេស៖ នាពេលថ្មីៗនេះ ក្រុមឥស្លាមនិយម ដែលហៅកាត់ថា ISIS បានធ្វើឲ្យ ពិភពលោក មានការព្រួយបារម្ភ យ៉ាងខ្លាំង សារជាថ្មី ម្តងទៀតហើយ បន្ទាប់ពីមាន ការបញ្ចេញដំណឹង អំពីយុទ្ធសាស្ត្រ ដ៏ថ្មីស្រឡាង របស់ពួកគេ ក្នុងការប្រើប្រាស់ សត្វមាន់ មកធ្វើជា ចំណុចសំខាន់ ដើម្បីធ្វើអំពើភេវកម្ម ជាពិសេស គឺការបំផ្ទុះ គ្រាប់បែកអត្តឃាត តែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមឥស្លាមជ្រុលនិយម ISIS បានបញ្ចេញនូវ វីដេអូឃោសនា ជាច្រើន ដែលក្នុងនោះ ពួកគេបានអះអាងថា ខ្លួនបានបង្កើត នូវវិធីសាស្ត្រម្យ៉ាង ដោយការដាក់ ឧបករណ៍បំផ្ទុះ ជាប់ទៅនឹង សត្វមាន់ ហើយឲ្យវា ដើរចូលទៅក្នុង ជំរុំសត្រូវ ឬក៏ទីតាំង ដែលជាគោលដៅ សម្រាប់ការ បំផ្ទុះគ្រាប់បែក រួចក៏ប្រើប្រាស់ ប្រដាប់បញ្ជាពីចម្ងាយ ដើម្បីធ្វើឲ្យគ្រាប់បែក នោះផ្ទុះតែម្តង។

ក្នុងនោះផងដែរ ក៏មានការភ្ជាប់នូវ រូបភាពរបស់សត្វមាន់ មួយក្បាល ដែលបំពាក់ទៅដោយ អាវកាក់ សម្រាប់ផ្ទុក គ្រាប់បែក ក៏ប៉ុន្តែមិនទាន់មាន របាយការណ៍ច្បាស់លាស់ ណាមួយ បានបញ្ជាក់ទេថា តើវិធីសាស្ត្រ បែបនេះ ពិតជាត្រូវ បានបង្កើតឡើង ដោយក្រុម ISIS ប្រាកដមែន ឬយ៉ាងណា។


រូបភាពសត្វមាន់ ដែលមានពាក់អាវកាក់ ផ្ទុកគ្រាប់បែក

គួរបញ្ជាក់ផងដែរថា ការប្រកាស របស់ក្រុម ISIS ទាក់ទងទៅនឹង វិធីសាស្ត្រដ៏ថ្មីស្រឡាង របស់ពួកគេ បានធ្វើឲ្យ ប្រទេសជាច្រើន នៅលើពិភពលោក ជាពិសេស គឺបណ្តាប្រទេស ដែលជាមុខសញ្ញា របស់ក្រុម ISIS ផ្ទាល់តែម្តង ហាក់សម្តែងនូវ ការព្រួយបារម្ភជុំវិញ រឿងរ៉ាវមួយនេះ៕


ពួកសកម្មប្រយុទ្ធ របស់ក្រុមឥស្លាមជ្រុលនិយម ISIS

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]