ភ្នំពេញ៖ ភីអិនអិន(PNN) ​ដែលជាប៉ុស្តិ៍ទូរទស្សន៍ទំនើបបំផុត និងថ្មីបំផុត របស់កម្ពុជា បាន​ចាប់​ផ្ដើម​ការ ផ្សាយ​លើក​ដំបូង​របស់​ខ្លួន ដោយ​មានការ​ ចូលរួម​យ៉ាង អធិកអធម​ពី តារាល្បីៗ​ជា​ច្រើនរូប ។

PNN ជាប៉ុស្តិ៍ទូរទស្សន៍ថ្មីចុង​ក្រោយ​ដែលគេអាចទស្សនា ដោយឥត គិតថ្លៃតាម​ រលក​ធាតុ​អាកាស​​ តាម​ទូរទស្សន៍​ខ្សែ​កាប និងទស្សនាផ្ទាល់ពី ផ្កាយ​រណបមក កាន់គេហដ្ឋាន ។​ ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ បាន​ចាប់​ផ្ដើម​ការ​ ផ្សាយ​​ជា​ផ្លូវការ​នៅវេលាម៉ោង ៥:៣០ នាទីល្ងាចថ្ងៃសៅរ៍ ១១ កក្កដា ។

កម្មវិធីដំបូង​របស់​ប៉ុស្តិ៍ទូរទស្សន៍​នេះ គឺការ​ផ្សាយ​ផ្ទាល់អំពីកម្មវិធី​នៅ ឯសណ្ឋាគារ​ ភ្នំពេញ​​ ក្នុង​រាជធានី​ភ្នំពេញ ។ កម្មវិធី​នោះ ត្រូវបាន​ចូលរួម​ ដោយ​តារា​ល្បីៗ​របស់​កម្ពុជា និង​តារាល្បីៗ មកពីប្រទេស​ថៃ ។

អគ្គនាយក​​ប៉ុស្តិ៍ទូរទស្សន៍ PNN លោក Glen Felgate  បាន​ថ្លែងថា៖ “យើង​មានកិត្តិយស​​ ដែល​តារា​ល្បីៗ​នៅ​កម្ពុជា​បាន​ចូលរួម​នៅ​ ក្នុង​​ការ​ផ្សាយ​លើក ដំបូង​របស់​យើង ។ ទន្ទឹម​នឹង​នោះ​ក៏មានការ​ចូលរួ មពី​តារា​ល្បីៗ​ពី​ ប្រទេស​​ថៃផងដែរ ។ តារា​​ល្បីៗទាំងនោះ​ នឹង​បង្ហាញ​ខ្លួន​នៅ​ ក្នុង​ខ្សែភាពយន្តភាគ​ថៃ​ ដែល​នឹង​ត្រូវ​បាន​ ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​នា ប៉ុន្មាន​ខែ​ខាង​ មុខ​នេះ” ។

ពិធីករ-ពិធីការនី​ទូរទស្សន៍ មាន​លោក ប៉ែន ចំរ៉ុង អ្នកនាង NG និង​អ្នក​នាង​ខាត់ សុខឃីម គឺ​ស្ថិត​ក្នុង​ ចំណោម​​តារា​ដែល​​នឹង​បង្ហាញ​ ខ្លួន​ក្នុង​កម្មវិធីនោះ ។ ចំណែកឯ​តារា​ មក​ពី​ប្រទេស​ថៃ​វិញ រួម​មាន លោក​ Art Phasut Banyam (Art), កញ្ញា Patricia Tanchanok Good (Pat), កញ្ញា Joy Rinlanee Sripen (Joy) និង កញ្ញា Puifai AF4 ។

ក្នុង​​នោះមានភ្ញៀវ​​ប្រមាណជាង ៣០០ នាក់​​ដែល​បាន​ចូលរួម​ ក្នុង​ព្រឹត្តិការណ៍នេះ ដោយ​ក្នុង​នោះ​ រួម​មាន​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​ប្រធានក្រុមហ៊ុនឯ កជននានា ផងដែរ  ។


ក្រុម​​ផលិតកម្មវិធី​​របស់​ប៉ុស្តិ៍ទូរទស្សន៍ PNN បាន​បង្ហាញ​នូវ ​កម្មវិធីពិសេសៗ​​ ដែលនឹង​មាន​ ចាក់​ផ្សាយលើ​​ប៉ុស្តិ៍​ទូរទស្សន៍នេះ ។ កម្មវិធី​រយៈពេល ពីរ​ម៉ោង នឹង​​បង្ហាញ​ ប្រាប់​នូវ​កម្មវិធីផ្សេងៗ​​ ដែល​មានដូចជា កម្មវិធី​ប្រឡង​សមត្ថភាព កំពូល​តារា កម្មវិធី​ប្រដាល់​ ផ្សាយ​ផ្ទាល់ សមរភូមិអ្នក​ ប្រយុទ្ធ និង​កម្មវិធីព័ត៌មាន​ ។

ប៉ុស្តិ៍ទូរទស្សន៍ PNN ក៏នឹង​ឆ្លៀត​ឱកាស​ណែនាំ​ឲ្យទូរទស្សនិកជន​ បាន​ស្គាល់​ ពិធីករ-ពិធីការនី​ ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​​ផង​ដែរ ។ ក្នុងនោះ គឺ​មាន​លោក ប៉ែន បូណា ដែលជាអ្នក​សារព័ត៌មាន​កម្ពុជា​ ដែលទទួលបាន ការ​គោរព​ច្រើន ហើយ​ដែល​ ធ្លាប់​បម្រើ​​ការ​ងា រ​នៅឯ​ស្ថានីយវិទ្យុបារាំង​ អន្តរជាតិ (RFI) ហើយដែលបាន ចូលរួម​បម្រើ​ ការ​នៅប៉ុស្តិ៍ទូរទស្សន៍ PNN កាលពីដើម​ឆ្នាំ​នេះ ក្នុងតួនាទីជា​និពន្ធ​ នាយកព័ត៌មាន ។

ព្រឹក​ថ្ងៃនេះដែរ ក្រុមព័ត៌មាន​របស់​ប៉ុស្តិ៍ទូរទស្សន៍ PNN បានចុះហត្ថលេខា​ លើ​អនុស្សរណៈ​ នៃការ​យោគយល់គ្នា​ (MOU) ជាមួយនឹង​ អង្គភាពផលិត ព័ត៌មាន​ BEC News របស់​ប្រទេស​ថៃ ។ ក្នុងពិធីចុះ ហត្ថលេខា​នោះ ក៏មានការ​ចូល​រួម​ពី​ពិធីករ​ ព័ត៌មាន​ដ៏ល្បី ឈ្មោះ​បំផុត​មួយ​រូប​ របស់​ប្រទេស​ថៃ គឺលោក Kitti Singhapat ។

ទូរទស្សន៍ PNN ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ UHF ប៉ុស្តិ៍​លេខ ៥៦ និង​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ បែប​កម្សាន្ត​ទូទៅ។

ស្ថានីយទូរទស្សន៍​ PNN បាន​ចំណាយ​ទុន​វិនិយោគ​ជាង ២០ លាន​ដុល្លារ​​ អាមេរិក ទៅ​លើ​ការ​ សាងសង់​ស្ទូឌីយ៉ូ ក៏​ដូច​ជា​ឧបករណ៍​ ទំនើបៗ និង​ទឹក​ប្រាក់​ រាប់លាន​ដុល្លារ​​​ អាមេរិកទៀត ទៅ​លើ​ការ​ ផលិត​កម្មវិធី។

បច្ចុប្បន្ន ម៉ាស៊ីន​ផ្សាយ​របស់​ PNN មាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​កោះកុង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយ​មានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្ដរមានជ័យ ព្រះសីហនុ កំពត និង​តាកែវ។

ចូល​មើល​ទំព័រ​ហ្វេសប៊ុក PNN: www.facebook.com/pnntvcambodia

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​លោក Glen Felgate តាម​អ៊ីម៉េល [email protected]

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង