ស្មាតហ្វូនក្នុងពេលបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនម៉ាក ច្រើនម៉ូដែល ប៉ុន្តែស្មាត​ហ្វូន កា​មេរ៉ា​ភ្លោះ​ ដែល​មានសមត្ថភាព​ខ្ពស់ ក្នុង ចាប់យករូបភាព ច្បាស់ក្នុងទីងងឹត អាចថត​រូបភាព​ បាន​ច្បាស់​ល្អ និងមាន មុខងារមួយ ចំនួនដូចគ្នាទៅហ្នឹង កាមេរ៉ាអាជីព មាន មិនច្រើនឡើយ។

មានមិនច្រើន  មិនមែនថាគ្មាននោះទេ។ តួយ៉ាងក្រុមហ៊ុន Huawei បានបញ្ចេញ​ ស្មាតហ្វូន​កាមេរ៉ា​​ភ្លោះ Huawei Honor 6 Plus ដ៏អស្ចារ្យរបស់ ខ្លួនរួចមកហើយ កាលពី ខែមេសា ឆ្នាំ 2015 ហើយបាន ដាក់រហ័ស្សនាម ស្មានហ្វូនមួយនេះថា  King of the Night Shot។

King of the Night Shot ឬ Huawei Honor 6 Plus មានកាមេរ៉ាខាង ក្រោយពីរ គ្រាប់ ​​ទំហំ​​ 8 MP ដែលមានលទ្ធភាពផ្ដិតយករូបភាព មួយដែលច្បាស់ ដូចទៅនឹង កាមេរ៉ាទំហំ 13 មេហ្គាភិច​សែល​​ ដូច្នេះដែរ។ ចំណែក កាមេរ៉ាមុខវិញក៏មានទំហំ 8 មេហ្គា ភិចសែលដែរ។ ទំហំកាមេរ៉ា​មុខ ដ៏​ធំមួយនេះ បង្កលក្ខណៈងាយ ស្រួលបំផុតដល់ អ្នកប្រើប្រាស់ ដែលចូលចិត្តថ តរូប Selfie។


បើនិយាយពីការថតរូបក្នុងទីងងឹត ឬនៅពេលយប់វិញ King of the Night Shot ឬ Huawei Honor 6 Plus គ្រាន់តែចំណាយពេល 2០ ទៅ 30 វិនាទីប៉ុណ្ណោះ ក្នុងការផ្ដិតយក​ រូបភាព​ច្បាស់ មួយ​សន្លឹក ដែលច្បាស់ជាង ការមើលឃើញដោយភ្នែក ទទេទៅទៀត។​

ជាក់ស្ដែងរូបភាពរបស់ កំពូលតារាចម្រៀង មាស សុខសោភា ឯកអគ្គរាជទូត សុឆន្ទៈ​របស់ ស្មាតហ្វូន Huawei  ដែលបង្ហោះ នៅក្នុង Facebook របស់កញ្ញា ត្រូវបាន សាធារណជន មួយចំនួនច្រឡំថា ថតដោយ កាមេរ៉ាអាជីព។ តាមពិតកញ្ញា មាស សុខសោភា ថតរូបទាំងនេះ ដោយ គ្រាន់តែប្រើ  Huawei Honor 6 Plus ពណ៌មាស ដ៏ស្រស់ស្អាតរបស់កញ្ញា តែប៉ុណ្ណោះ។



King of the Night Shot ឬ Huawei Honor 6 Plus​ មានអេក្រង់ធំទំហំ 5.5 អ៊ីញ ថាមពល​ថ្ម ខ្លាំងកាន់បានយូរ 3600 mAh  ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ HUAWEI EMUI 3.0 (on Android 4.4) និងមាន អង្គចងចាំ 32GB ROM + 3GB RAM ដែលធ្វើឲ្យស្មាតហ្វូន មួយ​មាន​ ល្បឿន​លឿន ងាយស្រួលប្រើ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Huawei Honor 6 Plus មានពីរពណ៌គឺពណ៌ស និងពណ៌មាស ឯតម្លៃវិញគឺ ប្រហែល $445 ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អតិថិជនក៏អាច ទទួលបាន ស្រោម Original ឧបករណ៍ បំពងសំឡេង ឥតខ្សែ និងកញ្ចប់ប្រូម៉ូស្សិន ពិសេស Free ស៊ីម Smart និងទឹក​ប្រាក់​ក្នុង​ប្រព័ន្ធ ១២០ដុល្លារ ក្រៅប្រព័ន្ធ ៥ដុល្លារ  និងប្រើប្រាស់អ៊ីនធើណេត ពេញ​មួយ​ឆ្នាំ ឬស្មើនឹង 48 000MB (4000 MB ក្នុង 1ខែ សម្រាប់ រយៈពេល 12 ខែ)។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា