រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាមាន សូនីតា ស្ងប់ស្ងាត់ការងារសិល្បៈមួយដង្ហើមធំ ប៉ុន្តែដំណឹង ស្នេហារបស់នាង នៅតែ គេលើក មកនិយាយ ព្រោះតែបុរសអ្នកមានច្រើន នាក់តាម ប្រលោមស្នេហ៍ ។ ពេលនេះ កញ្ញាមាន សូនីតា គ្រោងនឹង លេចមុខមាត់ ជាថ្មីទាំងការងារ ជាពិធីការិនី និងសម្តែងភាពយន្ត ។ 
រឿង «នាយឡប់ជំពប់ស្នេហ៍» រឿង «អង្គរក្សបេះដូង» និងរឿងចុងក្រោយ គឺរឿង «អ្នកមានគុណ» កាន់តែ លើកមុខ មាត់កញ្ញាមាន សូនីតា ឱ្យមហាជនបានស្គាល់ខ្លាំង ឡើង។ ក្រោយ អវត្តមានអ្នក ដឹកនាំរឿង ល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា មក តារាសម្តែងមាន សូនីតា ក៏ស្ងប់ស្ងាត់ បាត់ទីផ្សារ សម្តែងដែរ ព្រោះតែនាងមិនទទួល ថតខ្សែភាពយន្ត បែបខ្មោច ព្រាយបិសាច ម្យ៉ាងមកពី តម្លៃខ្លួនហក់ ខ្ពស់ដូចជា តារារួមជំនាន់ ស្រស់ក្មេងដទៃទៀត ។

អតីតហ្វ្រេស៊ីហ្គើល ចំណាត់ថ្នាក់លេខ៤ប្រចាំឆ្នាំ២០០៩ កញ្ញាមាន សូនីតា អះអាងថា ទីផ្សារសម្តែង ភាពយន្ត របស់នាង នៅតែមាន តែនាងបដិសេធមិនទទួលតំណែងតួឯក សម្រាប់ រឿងខ្មោច ព្រោះតែសុខភាព មិនអំណោយផល។ ថ្មីៗនេះនាង ទើបនឹង ទទួលយកការងារ ជាពិធីការិនី ក្នុងកម្មវិធីថត ទុកមួយ របស់ទូរទស្សន៍ ETV ។ តាមរយៈការ ទទួលយក តំណែង តួឯកថ្មីនេះ និងធ្វើជាពិធីកា រិនីឡើងវិញ ពិតជាជួយ រុញសូនីតាកាន់ តែឆ្ពោះទៅ មុខលើវិថី សិល្បៈដោយ សារតែនាងធ្លាប់ហែល ឆ្លងការងារ ទាំងពីរនេះ មានបទពិសោធន៍ ច្រើនរួច ទៅហើយ ។

កញ្ញាមាន សូនីតា និយាយថា តាមគម្រោងនៅដើមខែឧសភានេះ កម្មវិធីរបស់នាង ចំនួន៣ នឹងដំណើរ ការចាក់ ផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ETV ជាមួយនឹងក្តីរំពឹងអាចជួយ ឱ្យនាងមានមុខ មាត់ឡើងវិញ ។ កម្មវិធីមួយ ក្នុងចំណោម កម្មវិធី៣ដែល សូនីតារំពឹងខ្ពស់ លេចធ្លោ ជាងគេគឺកម្មវិធី Morning ETV  ដែល មានដៃគូសន្ទនា អ្នកនាងសុខ សោម៉ាវត្តី និងលោក ចាប ចៀន ចាក់ផ្សាយ រៀងរាល់ថ្ងៃ នៅពេលព្រឹក ។ ការចាប់ ការងារជា ពិធីការិនីនេះ គឺជាលើកទី ២សម្រាប់ មាន សូនីតា បន្ទាប់ពីនាង ឈប់ពីទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ អស់រយៈពេល យូរឆ្នាំ ។ ក្រៅពីនេះសូនីតា នៅតែបន្ត លៃលកពេល វេលាដើម្បីចូល រួមសម្តែង រួមទាំងបង្ហាញម៉ូដ ដដែល ។

តាមរយៈអ្នកសិល្បៈម្នាក់លើកឡើងថា អ្នកស្រីពាន់ ភួងបុប្ផា គ្រោងនឹងវិលមក កម្ពុជាដើម្បី ផលិតខ្សែ ភាពយន្តខ្នាត ធំមួយនៅ ពេលដ៏ខ្លី ខាងមុខនេះ ដោយនឹងផ្តល់តំណែងតួ សម្តែងសំខាន់ មួយសម្រាប់ កញ្ញាមាន សូនីតា ប៉ុន្តែខ្សែភាពយន្ត នោះក៏នឹ ងចូលរួមសម្តែង ដោយតារា ចម្រៀងស្រី ២ដួងទៀតដែរ គឺកញ្ញាគៀត សុវណ្ណឡាង និងកញ្ញាទេព បូព្រឹក្ស ។

មាន សូនីតា នៅមិនទាន់បញ្ជាក់ពីគម្រោងថតខ្សែភាពយន្តខ្នាតធំនោះនៅឡើយ ខណៈដែល គម្រោង មិនទាន់ច្បាស់ លាស់ ប៉ុន្តែក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាងត្រូវចេញ ថតរឿងភាគថ្មី របស់ទូរទស្សន៍ MY TV ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាប ចៀន