ផ្ទុះការចាប់អារម្មណ៍ មុខមាត់កូនប្រុសរបស់តារាកំប្លែង នាយ ចាបចៀន ស្រដៀងនឹងតារាចម្រៀងកូរ៉េម្នាក់

//s9.kh1.co/b9/b9fe5f56f04d1df768dd3c65513192e20029e2d2.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន កូនប្រុសរបស់លោក ចាបចៀន មានរូបសម្បតិ្តស្អាតពីធម្មជាតិមក មិនចាញ់តារាសម្តែងអាជីពឡើយ។

ភ្នំពេញ៖ មិនតិចឆ្នាំនោះទេ ដែលតារាកំប្លែង លោក ចាប​ចៀន បានប្រឡូកក្នុងវិស័យសិល្បៈ ដោយកន្លងមកលោកតែងតែធ្វើឲ្យទស្សនិកជនអស់សំណើចជាមួយនឹង កាយវិការ និងវោហាស័ព្ទមិនចេះរីងស្ងួត ដែលជាទេពកោសល្យដ៏ទអស្ចារ្យរបស់លោក ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីដល់សព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងអាជីពសិល្បៈ តារាកំប្លែងរូបនេះក៏ត្រូវបានមហាជនល្បីថាលោកមានកូនប្រុសមួយរូប ដែលមានរូបសម្បត្តិស្អាត សង្ហា ពីធម្មជាតិមក មិនចាញ់នឹងតារាសម្តែងអាជីពប៉ុន្មាននោះឡើយ។

ដោយឡែក កូនប្រុសរបស់លោក ចាបចៀន រូបនេះ មានសម្រស់ និងរូបរាងស្អាតដែលអំណោយផលពីធម្មជាតិតែម្តង ដោយទម្រង់មុខតូច ស្បែកវិញគឺរលោងស្រិលគ្មានមុនតែម្តង ចំណែករូបរាង និងកម្ពស់មើលទៅគឺឃើញសង្ហាតែម្តង មិនចាញ់តារាល្បីប៉ុន្មានឡើយ។

យ៉ាងណាមិញ មហាជនជាច្រើននាក់ ក៏សរសើរពីសម្រស់កូនប្រុសតារាកំប្លែងជើងចាស់រូបនេះផងដែរ ចំណែកអ្នកខ្លះវិញក៏និយាយថាសម្រស់លោកមានលក្ខណៈស្រដៀង តារាចម្រៀងកូរ៉េខាងត្បូង Kai ដែលនៅក្នុងក្រុម Exo ផងដែរ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
កូនប្រុស លោក ចាប​ចៀន 
លោក ចាប​ចៀន និងកូនប្រុស 
លោក ចាប​ចៀន និងកូនប្រុស 
ចាប ចៀន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T