មិនរត់គេចពីបញ្ហា! ក្រោយបើកឡាន បុករុឺម៉កយប់មិញ នាយចាប ចៀន ត្រៀមសងសំណង៧០០ដុល្លារ ដល់ជនរងគ្រោះ (មានវីដេអូ)

//s9.kh1.co/41/419d7a01ab5429e1481411e642bbf9cb501acf1d.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក ចាប ចៀន បានបកស្រាយនិង ព្រមទទួលខុសត្រូវទាំងស្រុងចំពោះ គ្រោះថ្នាក់ចរាចរណ៍ ដែលលោកបានបើកឡានបុករទេះរុឺម៉ក ដឹកអេតចាយមួយ។

ភ្នំពេញ៖ ក្រោយពីនាយ ចាប ចៀន បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើកឡាន បុករុឺម៉ក កាលយប់មិញនេះ លោកក៏បានបង្ហាញពីទំនួលខុសត្រូវដោយមិនរត់គេចចេញពីបញ្ហាឡើយនិង ថែមទាំងបានសងសំណងទៅភាគីម្ខាងទៀតចំនួន៧០០ដុល្លារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដោយយោងតាមកិច្ចសម្ភាសន៍ផ្ទាល់មាត់ជាមួយនឹង លោក អុឹម ជីវ៉ា បានបង្ហាញថា តារាកំប្លែងរូបនេះ បានទទួលខុសត្រូវទាំងស្រុង ពោលគឺតាំងពីថ្ងៃកើតហេតុម្ល៉េះ នៅថ្ងៃសុក្រទី១២ ខែកុម្ភៈនៅជិតស្តុបតិចណូ ពេលជួបបញ្ហាភ្លាមគឺលោកឈប់ឡានហើយលោកជួយរឹតប្រេងកូឡានិងជូនថវិកា ១០០ដុល្លារ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ទៅកាន់ជនរងគ្រោះ ថាលោកគឺជាតារាកំប្លែង ចាប ចៀន បើមានអីធ្ងន់ធ្ងរជាងនេះប្រាប់លោកមកលោក និងជួយបន្ថែម ។

យ៉ាងណាមិញ ទស្សនិកជនក៏បានសរសើរទៅកាន់តារាប្រុសរូបនេះណាស់ ដែលនៅទទួលខុសត្រូវទាំងស្រុង ពេលជួបបញ្ហាបែបនេះ ដោយពិតជាតារាគម្រូពិតមែន៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

  តារាកំប្លែង ចាប ចៀន
  តារាកំប្លែង ចាប ចៀន
  តារាកំប្លែង ចាប ចៀន
  តារាកំប្លែង ចាប ចៀន
  តារាកំប្លែង ចាប ចៀន
  តារាកំប្លែង ចាប ចៀន
ភាគីជនរងគ្រោះ 
ភាគីជនរងគ្រោះ 
  តារាកំប្លែង ចាប ចៀន ពេលសម្ភាសជាមួយនឹង លោក អុឹម ជីវ៉ា

ចាប ចៀន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T