ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ក្រោយរៀបការ ប្ដីរួចយីអ៊ុន របស់នាងហាក់ ឡើងស្រឺតៗ ស្ទើរមិនគួរឲ្យជឿ ព្រោះតារាសិល្បៈ ក្រោយរៀបការ រួចភាគច្រើន បោះបង់សិល្បៈ ឬក៏ធ្លាក់ ចុះប្រជាប្រិយភាពតែម្ដង ។ ចំណែកនាង ពេជ្រ សោភា មានតែវិវឌ្ឍន៍ខ្លួន លំដាប់ពីអ្នកចម្រៀង ក្លាយជាអ្នកនិពន្ធ និង រៀបចំសាច់រឿង ក្នុងបទចម្រៀង ថែមទាំងទទួល បានភាពលេចធ្លោ យ៉ាងសម្បើមផងដែរ ។

សម្រាប់តារាចម្រៀង ពេជ្រ សោភា មិនត្រឹមតែលេចធ្លោ ក្នុងរឿងការងារ ប៉ុណ្ណោះទេ បើនិយាយរឿង ទ្រព្យសម្បត្តិវិញ នាងក៏កាន់តែ លេចធ្លោ ជាងមុន ទៅទៀត ។ គេសង្កេតឃើញថា ពីមុន ពេជ្រ សោភា ជិះរថយន្តលុច្សស៊ីស យ៉ាងកញ្ចាស់ កំពិតកំពៀវ រួចក៏មកឡើងកូដ ជិះឡាន BMW ដែលនាងដូរមុន ពេលនាងរៀបការ តែក្រោយពេលរៀបការរួច នាងក៏ប្ដូរមកជិះ រថយន្តម៉ាក រ៉ែងរ៉ូវែរ (Range Rover) វិញ ។ ពេជ្រ សោភា និយាយថា ឡានមិនអាចងូតទឹក និងដាំបាយបានទេ បានត្រឹមជិះប៉ុណ្ណោះ បើមានផ្ទះទើប ជាកន្លែងសុខស្រួល ។ សម្ដីនេះប្រែប្រួល ពេជ្រ សោភា ក្លាយជាតារា សំភារៈនិយមទៅហើយ និងចូលចិត្តប្ដូរ ស៊េរីឡានទំនើបៗ ទៀតផង។

ថ្មីៗនេះ មិនត្រឹមតែលេង ឡានឡូយ បង្អួតភ្នែកមហាជនទេ ពេជ្រ សោភា ថែមទាំងទិញ នាឡិកាដៃម៉ាក «រ៉ូឡិច» មួយគ្រឿងទៀត ដែលមានតម្លៃ ប្រមាណជាង ១ម៉ឺនដុល្លារ ឯណោះ ខណៈដែលស្រុកខ្មែរ មានតែពីរគ្រឿងប៉ុណ្ណោះ ក្នុងនោះ ពេជ្រ សោភា ក៏មានពាក់មួយគ្រឿង ដែរគឺ «rolex Oyster Perpetual Cosmograph Daytona rainbow custom» ។ អ្នកនៅជិតស្និទ្ធ នឹង ពេជ្រ សោភា បាននិយាយថា វាជារបស់ពិត មិនមែនកាឡៃ ដូចអ្វី ដែលនាងពាក់ លើកមុនៗនោះ ទេ ។

តារាចម្រៀង ពេជ្រ សោភា មិនបានប្រាប់ពី តំលៃនាឡិកាដៃ របស់នាងឡើយ ព្រោះនាងយល់ថា មិនចង់ឲ្យគេពេបជ្រាយ ថាជាមនុស្សអួត នឹងជាមនុស្ស សំញ៉ែងសម្ភារៈនិយម។ យ៉ាងណាក្ដី បញ្ហានេះក៏ជាចំណុច រសើបមួយ ព្រោះនាងហ៊ាន លេងសំភារៈរាប់ម៉ឺនពិតជា មិនធម្មតា តែមហាជនខ្លះ និយាយថា ពេជ្រ សោភា ប្រហែលជាការ លើកទឹកចិត្តខ្លួនឯងដើម្បី មានកំលាំង ធ្វើការទៅមុខទៀត ទើបទិញរបស់ល្អៗខ្លះ លួងចិត្តខ្លួនឯង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា