ហ្វេសប៊ុក៖ នៅមុនពេល ការប្រកួតឈានចូលមកដល់ ងាកទៅមើលលើ ទំព័រហ្វេសប៊ុកផ្លូវការ របស់ កីឡាករ Manny Pacquiao ឯណោះវិញ មានការ បង្ហោះឡើង នូវរូបភាពផែនទី ពិភពលោកពណ៌ ប្រផេះមួយ ដែលបង្ហាញអំពី កំរិតនៃសន្ទុះ ការគាំទ្រ ចំពោះ Pacquiao តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក (Facebook Fandom Map)។ ក្នុងផែនទី បានកំណត់ ភាគរយអ្នកគាំទ្រ តាមរយៈពណ៌ នៅលើ ផែនទី ប្រទេសនិមួយៗជុំវិញ ពិភពលោក ហើយអ្វីដែលគួរ ឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ទីតាំង ផែនទី ប្រទេសកម្ពុជា ស្ថិតក្នុងពណ៌ ប្រផេះក្រម៉ៅ ជាងគេបំផុត ដែល បញ្ជាក់ពី ការគាំទ្រ ទៅលើ Pacquiao តាមរយៈហ្វេសប៊ុក ក្នុងភាគរយ ខ្ពស់ជាងគេបំផុត។

លើសពីនេះ ខាងក្រោម រូបភាពផែនទីពិភពលោក ទំព័រហ្វេសប៊ុក Pacquiao ក៏បានសរសេរសារ ផងដែរថា "អរគុណ ទៅដល់អ្នកគាំទ្រ របស់ខ្ញុំ ដែលគាំទ្រ និង បួងសួងឲ្យខ្ញុំ ។ អ្នកទាំងអស់គ្នា គឺជា ជើងឯក យ៉ាងពិតប្រាកដ ។ សូមព្រះជាម្ចាស់ ប្រទានពរដល់អ្នក" ៕

 



រូបភាពដែលបានបង្ហោះក្នុងទំព័រ ហ្វេសប៊ុក Pacquiao



ប្រភព Facebook

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]